សញ្ញាណដែលបញ្ជាក់ថា អ្នកត្រូវចាប់ផ្តើមជីវិតសារជាថ្មី
Loading...
យើងបានដឹងអំពីថាមពលខាងផ្លូវចិត្តរបស់ខ្លួនឯងតែកាលណាដែលយើងត្រូវប្រឈមមុខជាមួយនឹងព្រឹត្តិការណ៍ដែលកើតឡើងដោយមិនបានដឹងជាមុន ដូចជាការត្រូវគេបណ្តេញចេញពីការងារ មរណភាពរបស់មនុស្សជាទីស្រលាញ់ ការកើតជំងឺណាមួយ ការបែកបាក់គ្រួសារ ឬការផ្តាច់មនោសញ្ចេតនា ជាដើម។ ដល់ពេលនោះ យើងហាក់ដូចជាទាល់ច្រក មិនដឹងថាតើត្រូវទ្រាំនៅ ឬក៏ត្រូវចាកចេញ? តើយើងត្រូវអនុគ្រោះអន់ឱន ឬក៏ត្រូវបំភ្លេចចោល?
នៅពេលនោះ សំណួរថា"តើខ្ញុំត្រូវធ្វើយ៉ាងណា?" គឺជាសេចក្តីត្រូវការខាងផ្លូវចិត្តសំខាន់បំផុតដើម្បីជួយឱ្យយើងបោះជំហានទៅមុខ ដើម្បីរស់នៅបានសប្បាយនឹងគេ។
តាមពិតទៅ កន្លងមកយើងដូចជាបានខិតខំជ្រើសរើសយកជម្រើសល្អហើយ។ ក៏ប៉ុន្តែយើងនៅតែមិនទាន់ច្បាស់ថា តើការដែលយើងចងខ្លួនយើងទៅនឹងរបស់អ្វីមួយ ឬនឹងនរណាម្នាក់ គឺជាការធ្វើដោយងងិតងងល់ ឬត្រឹមត្រូវ ហើយតើយើងត្រូវនៅចងខ្លួនតទៅទៀត ឬក៏ត្រូវរំដោះខ្លួនចេញ?
យើងមិនមែនជាមនុស្សលោភលន់ មិនចេះស្កប់ស្កល់នៅទេ ណាមួយយើងក៏មិនប្រាកដថាការចាកចេញវានឹងល្អជាងស្ថានភាពបច្ចប្បន្នដែរឬអត់? សរុបសេចក្តីមក គឺយើងមានការលំបាកនឹងធ្វើការសម្រេចចិត្ត ថាត្រូវទ្រាំទ្រតទៅទៀត ឬត្រូវចាកចេញ?
ដើម្បីបានជាជំនួយដល់ការសម្រេចចិត្តរបស់អ្នក យើងសូមជូនសញ្ញាចំនួន២០ខាងក្រោមនេះដើម្បីបានជាមូលដ្ឋានពិចារណា ដើម្បីអ្នកអាចធ្វើការសម្រេចចិត្តឱ្យបានទាន់ឱកាសឆ្នាំថ្មីដែលនឹងមកដល់ក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ។ ព្រោះយើងតែងតែនិយាយរួចហើយថា "ឆ្នាំថ្មី ជីវិតថ្មី ជោគជ័យថ្មី"។
១- បច្ចុប្បន្នដូចជាមិនគ្រប់គ្រាន់ទេ អ្នកតែងតែគិតអំពីអតីតកាល និងអនាគតកាល
២- មនុស្សដែលអ្នកទ្រាំទ្រនោះផ្តល់ទុក្ខឱ្យច្រើនជាងសុខ
៣- អ្នកសង្ឃឹមថាគេនឹងកែប្រែនៅថ្ងៃណាមួយ
៤- អ្នកក្លាយទៅជាមនុស្សយកចិត្តយកថ្លើមគេ និងមានវេទនារម្មណ៍ច្រើនជាងមុន
៥- ទោះបីជាអ្នកខិតខំដោះស្រាយយ៉ាងណា ក៏បញ្ហានៅតែដដែល
៦- អ្នកហាក់ដូចជានៅដាច់ពីគេ តែម្នាក់ឯង និងត្រូវបានគេបោះបង់ចោល
៧- អ្នកបានក្លាយខ្លួនទៅជាមនុស្សផ្សេង
៨- អ្នកទៅជាអង្គុយឱបដៃរង់ចាំឱ្យស្ថានភាពល្អប្រសើរឡើង
៩- ទឹកភ្នែករបស់អ្នកគឺជាទឹកភ្នែកទុក្ខសោក
១០- អ្នកទៅជាលែងចង់រស់នៅ
១១- អ្នកក្បត់តម្លៃដើមរបស់ខ្លួន
១២- អ្នកមិនអាចសើចលេងសប្បាយបានដូចមុន
១៣- អ្នកហាក់ដូចជាខ្លាចអំពីអនាគត
១៤- ជួនកាល អ្នកសើចទាំងបង្ខំ
១៥- អ្នកបាត់បង់អស់ទម្លាប់ពីមុន ហើយមិនដែលមានសុបិន្តអ្វី
១៦- អ្នកដូចជាអស់កម្លាំងខ្លាំងណាស់ ទាំងខាងផ្លូវចិត្ត ទាំងខាងរាងកាយ
១៧- អ្នកខ្លាចអ្វីដែលអ្នកមិនដឹង
១៨- អ្នកមានអារម្មណ៍ថាដូចជាចងផ្ជាប់ខ្លួនទៅនឹងអ្វីដែលមិនទៀងទាត់
១៩- អ្នកខ្លាចសូម្បីតែសេរីភាពខ្លួនឯង
២០- អ្នកជឿជាក់ថាគួរតែផ្លាស់ប្តូរជីវិតថ្មីហើយ។
បើសិនជាអ្នកឆ្លើយថាបាទឬចាសចំពោះសំណួរភាគច្រើននៃសំណួរទាំងអស់នេះ នោះគឺវាដល់ពេលដែលអ្នកត្រូវដើរទៅមុខ ហើយទុកអតីតកាលចោលហើយ។
អ្នកត្រូវទុកចិត្តលើខ្លួនឯង និងលើអនាគតរបស់ខ្លួនឯង គ្មាននរណាគេមកទទួលខុសត្រូវជំនួសបានទេ។
ប្រភព៖ សុខភាព

No comments