៥ជំហានវាយបំបែកឧបសគ្គលំបាកក្នុងជីវិត
Loading...
ជីវិតបើស្រួលរហូត គេមិនហៅវាថាជីវិតនោះទេ ព្រោះបើគ្មានបំរែបំរួល មនុស្សយើងមិនអាចលូតលាស់ទេ ទោះបីអ្នកនោះ មានប៉ុណ្ណា ក្រប៉ុណ្ណា ក៏ត្រូវឆ្លងការលំបាកមិនជៀសបានដែរ។ អ្នកកើតមកក្រមិនមែនមានន័យថា ត្រូវក្រមួយជាតិដែរ វាផ្អែកលើការខំបង្កើតថ្មីនិងការយកឈ្នះលើការលំបាករបស់ខ្លួន ថ្វីត្បិតតែវាមិនងាយ ប៉ុន្តែសាកលរមើលក្រែងលវាអាចបានសំរេច ហើយជំហានទាំងនេះអាចជួយអ្នកឆ្លងវាបាន៖
១. បន្តដំណើរជីវិត

ត្បិតថាការងារនេះមិនផ្តល់ប្រយោជន៍អោយច្រើន វាលំបាក វាហត់ ប៉ុន្តែកំុស្រាប់តែបង្អាក់ដំណើរខ្លួនឯង តិចក្តីច្រើនក្តី បង្កើតគំរោងការងាររបស់ខ្លួន ហើយឈានទៅមុខបន្តទៀត បង្កើតគោលដៅហើយដើរទៅរកវាម្តងបន្តិច បើទាល់ច្រកខ្លាំង ស្វែងរកជំនួយពីអ្នកដទៃដែលគិតថានឹងអាចជួយយើងបាន។
២. បន្តគំនិតវិជ្ជមាន

បើជីវិតកំពុងតែជួបទុក្ខលំបាកហើយនៅតែគិតរឿងមិនល្អទៀតនោះ មិនងាយនឹងរស់ស្រួលទេ ឃើញគេមានបាន កំុគិតថាគេរីករាយជាងយើងប៉ុន្មាននោះ សំខាន់គឺយើងចេះធ្វើអោយចិត្តខ្លួនឯងធូរស្រាល មិនដូច្នោះទេវានឹងពិបាកធ្វើអោយអ្នកដើរទៅមុខទៀតណាស់។
៣. មានជំនឿលើសាសនា ហើយធ្វើការបន់ស្រន់

ដឹងទេថាហេតុអ្វីមនុស្សម្នាគេមានសាសនារៀងខ្លួន? មិនថាអ្នកមកពីសាសនាណាទេ អ្នកសុទ្ធមានភាពជឿជាក់ទៅលើសាសនាណាមួយ ហើយធ្វើការបន់ស្រន់ដើម្បីអោយចិត្តរបស់ខ្លួនស្ងប់ ព្រោះនៅពេលដែលយើងមានជំនឿលើនរណាម្នាក់ ចិត្តរបស់យើងនឹងស្ងប់ ហើយស្រលះល្អ។
៤. ជួយអ្នកដទៃ

មនុស្សបង្កើតមកមិនមែនសំរាប់តែខំរៀន ធ្វើការ ដើម្បីខ្លួនឯងម្នាក់ឯងទេ។ ពួកយើងជាមនុស្សមានចិត្តទាក់ទងគ្នា ហេតុដូច្នេះហើយពេលខ្លះយើងមានការអាណិត ការស្រលាញ់ហើយយើងមានអារម្មណ៍ល្អនៅពេលបានជួយនរណាម្នាក់ ។ ជួយអ្នកដទៃនឹងធ្វើអយខ្លួនឯងមានអារម្មណ៍ថាខ្លួនសំខាន់យ៉ាងណាសំរាប់អ្នកដទៃ និងសង្គមដែលខ្លួនគួរតែបន្តដំណើរទៅមុខទៀត។
៥. ស្វែងរកមនុស្សល្អៗ ហើយរាប់អានគេអោយជិតស្និទ្ធ

ការរាប់អានមនុស្សល្អមិនត្រឹមតែធ្វើអោយយើងមានអារម្មណ៍ល្អទេ ពួកគេអាចអោយយើងមានអារម្មណ៍ថាខ្លួនជាមនុស្សពិសេស មនុស្សដែលគេចូលចិត្តរាប់អាន អោយវត្តមានរបស់យើងជារឿងចាប់បាច់សំរាប់ពួកគេ។ វាជាការផ្តល់កំលាំងចិត្តមួយក្នុងការប្រយុទ្ធនឹងភាពលំបាក ព្រោះយើងដឹងថានៅមានអ្នកចាំជួួយយើងពីក្រោយ ។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ Bornrealist
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments