ស្ត្រេសជួយឲ្យអ្នកផ្តោតអារម្មណ៍លើផ្នែកមួយដែលល្អប្រសើរជាងនេះ
Loading...
ការសិក្សាមួយបង្ហាញថា ស្ត្រេសអាចមានទំនាក់ទំនងនឹងបទពិសោធន៍អវិជ្ជមាន ប៉ុន្តែជាការគួរអោយភ្ញាក់ផ្អើល វាជួយមនុស្សអោយមាន ការផ្តោតអារម្មណ៍លើផ្នែកមួយដែលល្អប្រសើរជាងនេះរបស់រឿងទាំងអស់នោះ ។
លោកស្រីម៉ារ៉ា ម៉ាធឺ ( Mara Mather) នៅសកលវិទ្យាល័យនៃរដ្ឋកាលីហ្វញ៉ា និង ជាអ្នកចូលរួមតាក់តែងនូវការ សិក្សានេះ ជាមួយនឹង នីកូលអ ឡាយហល ( Nicole R.Lighthall) បាននិយាយថា ស្ត្រេសគឺហាក់ដូចជាអាចជួយ អោយមនុស្សរៀនពីប្រតិកម្មជាវិជ្ជមាននេះ ។
កំណត់ត្រានៃគោលដៅបច្ចុប្បន្ននៅក្នុងវិទ្យាសាស្ត្រចិត្តវិជ្ជាបានរាយការណ៍ថានៅពេលដែលមនុស្សមានស្ត្រេស កំពុងធ្វើការសំរេចចិត្តដ៏ពិបាកមួយ ពួកគេអាចនឹងកាន់តែយកចិត្តទុកដាក់ ទៅនឹង ភាពវិជ្ជមាននៃជំរើសដែល ពួកគេកំពុងធ្វើការពិចារណា និង មិនសូវយកចិត្តទុកដាក់ចំពោះភាពអវិជ្ជមាននៃវានោះទេ ។
ដោយយោងទៅតាមសេចក្តីថ្លែងការណ៍របស់សកលវិទ្យាល័យ ម៉ាធ័របាននិយាយថា កាលបើនរណាម្នាក់ កំពុង សំរេចចិត្តថាតើគេគួរទទួលយកការងារថ្មីដែរឬទេ ? និង កំពុងមានអារម្មណ៍ថាស្ត្រេសដោយសារតែការសំរេចចិត្ត នេះ អាចនឹងថ្លឹងថ្លែងពីការកើនឡើងនៃប្រាក់ខែបានច្រើនជាង ការគិតក្នុងផ្លូវអាក្រក់ពីការផ្លាស់ប្តូរនេះ ៕
ប្រភព៖ សុខភាព

No comments