ព័ត៌មានថ្មីបំផុត

វិធី​​មើល​ឃើញ​​ខ្មោច​ តាម​​បែប​​អឺរ៉ុប​​

Loading...
ទោះបីជា​គ្មាន​វ៉ែនតា ឬ​ឧបករណ៍ ដើម្បី​មើល​ឃើញ​ខ្មោ​ចក្តី ប៉ុន្តែ អ្នក​ក៏​អាច​ស្វែងរក វិធីសាស្ត្រ​មួយចំនួន ដើម្បី​រក​មើល​ខ្មោច ដោយ​ខ្លួនឯង​បាន​ដែរ​។ មិន​ខុស​ពី​វិធីសាស្ត្រ​ខ្មែរ​ប៉ុន្មាន​ទេ ការ​រក​មើល​ខ្មោច តាម​បែប​អឺរ៉ុប ទាមទារ​ការយកចិត្ត​ទុកដាក់ ប្រុងប្រយ័ត្ន និង​មាន​ជំនួយ​ជា​និច្ច​។





១. រក​កន្លែង​ដែល​មាន​ខ្មោច​
-​ ​ទៅ​កន្លែង ដែល​មាន​គ្រោះថ្នាក់​កាច​សាហាវ​
-​ ​ទៅ​ក្នុង​វត្ត កន្លែង​បូជាសព ផ្នូរ​កប់ខ្មោច ឬ​ដើម​ជ្រៃ​ធំៗ​
-​ ​ទៅ​កន្លែង​ដែល​គេ​ល្បី​ថា មាន​ខ្មោចលង​។​

២. រៀបចំខ្លួន និង​ពេលវេលា​
- ពេលវេលា​ដែល​អាច​មើល​ខ្មោច គឺ​យប់​ជ្រៅ និង​ជិត​ភ្លឺ​
- យក​របស់​ដែល​ចាំបាច់ ដូចជា ពិល ទូរស័ព្ទ ម៉ាស៊ីនថតសម្លេង ម៉ាស៊ីន​ថត នាឡិកា និង​សៀវភៅ​កត់ត្រា​។​ល​។

៣. ត្រៀម​ខ្លួន​ទុកជាមុន (​ស្ងប់ចិត្ត គោរព និង​ស្ងៀមស្ងាត់​)
​នៅ​ពេល​អ្នក​ចង់​ស្វែងរក​ខ្មោច អ្នក​មិន​ត្រូវ​ប្រញាប់ ឬ​ចង់​ដឹង​ចង់​លឺ​ពេក​នោះ​ទេ គឺ​ត្រូវ​ធ្វើ​មួយៗ​។ អ្នក​ត្រូវ​សុំ និង​គោរព​ខ្មោច​ទាំងនោះ​ថា អ្នក​គ្រាន់តែ​ចង់ដឹង ចង់​ឃើញ​ប៉ុន​នោះ មិន​មាន​បំណង​អ្វី​ផ្សេង​ឡើយ​។ អ្នក​ប្រហែលជា​ខ្លាច អញ្ចឹង កុំ​ចង់​សា​កអី​។ ចាំ​លើក​ក្រោយ​ទៅ​។​

៤. ស្វែងរក​ជុំវិញខ្លួន​
​ពេលខ្លះ អ្នក​មិន​អាច​ឃើញ​ខ្មោច​ទេ ប៉ុន្តែ អារម្មណ៍​របស់​អ្នក ប្រហែល​ជា​ឃើញ និង​កំពុង​ខ្លាច​ទៀតផង​។ ដូច្នេះ ចូរ​បើកភ្នែក និង​ត្រចៀក ហើយ​សម្លឹង​រកមើល​បន្តិចម្តងៗ ខណៈពេល​ដែល​អ្នក​បើក​វីដេអូ និង​ម៉ាស៊ីនថតសម្លេង​រួចជាស្រេច ដើម្បី​ទុក​ស្តាប់​ពេល​ត្រឡប់​ទៅ​វិញ​។​

៥. ថតរូប និង​វីដេអូ​
​ទោះបីជា​អ្នក​ឃើញ ឬ​មិន​ឃើញ​ក្តី ចូរ​ព្យាយាម​ថតរូប និង​ថត​វីដេអូ​ឲ្យបាន​ច្រើន តាម​ដែល​អាច​ធ្វើទៅបាន ដើម្បី​យក​មក​ស្តាប់ និង​ផ្ទៀងផ្ទាត់​នៅពេល​ក្រោយ​។​

៥. បម្រាម ដើម្បី​សុវត្ថិភាព​
- កុំទៅ​ម្នាក់ឯង​ជាដាច់ខាត យ៉ាងហោច​ចាប់ពី ២ នាក់​ឡើងទៅ​
- ត្រូវ​ផ្តល់​ដំណឹង​ដល់​អ្នក​ផ្ទះ ឬ​មិត្តភក្តិ​
- កំណត់​ម៉ោង​ឲ្យគេ ជួយ​អន្តរាគមន៍​
- បួស​សួង​សុំ​សេចក្តីសុខ និង​ការ​អធ្យាស្រ័យ ពី​ពពួក​ខ្មោច​ទាំងនោះ​៕

ប្រភពអត្ថបទ៖ Health.com.kh




No comments