ជឿជាក់លើខ្លួនឯងពេញទំហឹងជាមួយវិធីសាស្រ្តទាំងនេះ ទោះអ្នកដទៃមិនគាំទ្រក៏ដោយ
Loading...
មនុស្សយើងមួយចំនួនងាយជឿអ្នកដទៃ គិតថាអ្វីដែលគេនិយាយគឺត្រូវ ទោះបីការរិះគន់របស់គេមកលើខ្លួនធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ព្រោះតែងគិតថា គេអាចមើលពីចំណុចខ្វះខាតរបស់យើងជាជាងយើងខ្លួនឯង។ កត្តានេះហើយដែលធ្វើអោយងាយនឹងបាក់ទឹកចិត្តនឹងខ្លួនឯង ហើយនឹងមិនមានការរីកចំរើនសំរាប់ខ្លួនឯងនោះទេ ព្រោះនៅពេលយើងធ្វើអ្វីក៏ដោយក៏ត្រូវការ ភាពជឿជាក់លើខ្លួនឯង ដើម្បីទឹកចិត្តក្នុងការធ្វើអ្វីមួយអោយជោគជ័យ៖
១. ប្រាប់ខ្លួនឯងថា ខ្លួនឯងអាចធ្វើបាន

មិនថាគោលដៅធំប៉ុណ្ណា ការងារទាំងនោះលំបាកប៉ុណ្ណា វានៅឆ្ងាយប៉ុណ្ណា ត្រូវដាស់តឿនខ្លួនឯងថាខ្លួនអាចទៅមុខរួច ព្រោះថាអ្វីដែលខ្លួនឯងត្រូវការបំផុត ដើម្បីបន្តដំណើរទៅមុខទៀតនោះ គឺការជំនឿចិត្តពីខ្លួនឯង។
២. រកប្រភពនៃការចំរុញទឹកចិត្ត

បើខ្លួនឯងចង់ធ្វើហើយ អ្នកនៅជំុវិញខ្លួនមិនជឿជាក់លើយើងនោះ កំុទាន់អាលបាក់ទឹកចិត្ត ព្រោះយើងអាចស្វែងរកប្រភពពីអ្នកដទៃផ្សេងក្រៅពីអ្នកដែលពំុមានទំនុកចិត្តលើយើង វាអាចបណ្តាលមកពីមនុស្សយើងមានគំនិតខុសគ្នា ។ អាចស្វែងរកពីអ្នកនៅឆ្ងាយពីយើង ឬប្រភពផ្នែកស្វែងទៀត។
៣. តែងតែខំប្រឹងអោយអស់ពីសមត្ថភាព

ត្រូវប្រាកដថាខ្លួនឯងបានធ្វើអស់ពីសមត្ថភាពរបស់ខ្លួនពិតមែន ព្រោះនៅពេលដែលយើងពេញចិត្តនឹងការងារអ្វីមួយ ហើយយើងស្រលាញ់វាទៀតនោះ យើងនឹងប្រឹងអោយអស់ពីចិត្ត ហើយជំនឿទៅលើវានឹងមកដោយខ្លួនឯង ។
៤. អបអរជាមួយការជោគជ័យដែលខ្លួនទទួលបាន

មិនថាធំឬតូច តិចឬច្រើនទេ វាអាចប្រាប់យើងថាយើងបានឆ្លងកាត់អ្វីខ្លះ ហើយយើងលះបង់អ្វីខ្លះ ដើម្បីសំរេចវាឡើង ដូចយើងរៀបរាប់ពីបទពិសោធន៍របស់ខ្លួននៅក្នុងកំណត់ហេតុអញ្ចឹង វាធ្វើអោយយើងពេញចិត្តនឹងខ្លួនឯងហើយគិតថាខ្លួនមានតំលៃជាងមុន។
៥. ឈប់ស្តាប់ការបង្អាប់របស់អ្នកដទៃ

បើយើងគិតថាម្នាក់នោះកំពុងបង្អាប់យើង ជាជាងជំរុញយើង ឬជួយយើងអោយដល់គោលដៅរបស់យើងទេនោះ ឈប់ទទួលយកការណែនាំរបស់គេ ព្រោះគេអាចនឹងកំពុងរង់ចាំពេលយើងធ្លាក់ចុះទៅវិញទេ។ បើគេប្រាប់អី គ្រាន់តែទទួលយកទុកទៅ បើគិតថាល្អចាំយកមកអនុវត្ត ។ ត្រូវស្រលាញ់ខ្លួនឯងអោយបានច្រើន ព្រោះថាក្រៅពីយើងមិនមាននរណាអាចទទួលយកអារម្មណ៍ឈឺចាប់ដែលយើងមាននោះទេ អាចថាពេលខ្លះមនុស្សយើងអាត្មានិយម ប៉ុន្តែវាជាអ្វីដែលខ្លួនចាំបាច់នឹងធ្វើសំរាប់ខ្លួនយើង ។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព ៖ bornrealist
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page របស់ខ្លួន ដោយ គ្មានការ អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments