មូលហេតុដែលក្តីស្រមៃរបស់អ្នកមិនក្លាយជាការពិត
Loading...
មនុស្សយើងម្នាក់ៗមានក្តីស្រមៃល្អៗសម្រាប់ខ្លួននិងតែងប្រាប់ខ្លួនឯងអោយខិតខំដើម្បីទៅកាន់គោលដៅដែលខ្លួនរំពឹងទុក។ ការជោគជ័យជាអ្វីដែលយើងមើលមិនឃើញហើយវាពិបាកសម្រាប់អ្នកដែលមិនចេះស៊ូទ្រាំទុក្ខលំបាកបានយូរហើយ អ្នកខ្លះទៀតគិតតែពីខំដោយមិនបានគិតដល់ពីកត្តាផ្សេងៗដែលអាចនាំអោយខ្លួនទៅដល់គោលដៅនោះបាន លឿននោះទេ៖
ម្នាក់ៗតែងថាខ្លួនមានក្តីសុបិន្ត ជិតឬឆ្ងាយតាមខ្លួនស្រមាលមើល ប៉ុន្តែអ្នកខ្លះមិនអោយតម្លៃការចង់បានរបស់ខ្លួនទេ ដោយទុកវាគ្រាន់តែជាការចង់បានមួយរយៈពេលខ្លី ខិតខំតែពីដំបូងមួយភ្លែត ដល់ពេលវាចាប់ផ្តើមលំបាកបន្តិចក៏លែងចង់ធ្វើវាតទៅទៀត។
២ មនុស្សចង់បានលទ្ធផលល្អតែខ្លាចពិបាក
ឃើញគេរៀនបានខ្ពស់ មានការងារល្អ មានមុខមានមាត់ក្នុងសង្គម ចង់បាននឹងគេដែរ តែខ្លួនតែងភ្លេចថាកាន់តែជោគជ័យកាន់តែទាមទារការលះបង់ច្រើន ហើយមិនមានមនុស្សច្រើនទទួលបានវានោះគឺដោយសារមិនមែនមនុស្សទាំងអស់អាចប្រឈមនឹងភាពលំបាកទាំងនោះ។
៣ ជឿគេច្រើនជាងជឿខ្លួនឯង
មនុស្សបែបនេះមិនហ៊ានអារកាត់អ្វីដោយខ្លួនឯងទេ ចាំអោយគេជួយគិត ឬពិចារណាមើលសិនថាគួរឬមិនគួរ ដែលទុកការសម្រេចចិត្តរបស់ខ្លួននៅក្រោយគេ ដោយសារគ្មានភាពជឿជាក់លើខ្លួនឯងក្នុងការសំរេចការងារធំដំុ ។ មនុស្សអោយតែគេគ្មានភាពជឿជាក់លើខ្លួនឯងទេនោះពិបាកនឹងជោគជ័យណាស់
៤ មនុស្សខ្វះការអោយតម្លៃលើសុបិន្តរបស់ខ្លួន
អាចនិយាយបានថាខ្លួនកំពុងឈានជើងដល់ចំណុចមួយដែលយើងធ្លាប់ស្រមៃចង់បាន ប៉ុន្តែបែរជាមានអារម្មណ៍ថាខ្លួនមិនមានអ្វីខុសពីអ្នកដទៃ អោយវាមិនដូចជាអ្វីដែលខ្លួនគិត មិនអសា្ចរ្យ នេះមិនទាន់បានដល់ចំណុចកំពូលផង ដូច្នេះបើដាក់សម្ពាធលើខ្លួនក្នុងពាក់កណ្តាលផ្លូវហើយនោះ គ្មានផ្លូវដែលងាយស្រួលនឹងដើរទៅរកវាទៀតទេ។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព ៖ bornrealist
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។









No comments