៥យ៉ាងដាច់ខាតមិនគួរកុហកនៅក្នុងជីវិត
Loading...
ការកុហកប្រឌិតឡើងដើម្បីកេងចំនេញ ឬធ្វើដើម្បីជៀសវាងគ្រោះអាសន្ន វាជាការពិតដែលយើងម្នាក់ៗមិនអាចចៀសវាងបាន ប៉ុន្តែនេះជាការកុហកទាំង៥ យ៉ាងដែលមិនគួរប្រព្រឹត្តឡើង ដើម្បីអោយខ្លួនឯងគេចផុតពីជីវិតអាប់អួរ ក្នុងរយៈពេលណាមួយ ។ ត្បិតថាយើងមិនអាចអោយខ្លួនឯងរីករាយរហូតក៏ពិតមែន ប៉ុន្តែយើងមិនគួរដាក់បន្ទុកលើខ្លួនឯង
សំរាប់អ្វីដែលយើងអាចជៀសបាននោះទេ ។
១. ការកុហកក្នុងពេលមានទំនាក់ទំនងស្នេហា

មិនថាទាមទារចំណាប់អារម្មណ៍ពីគេ ឬបន្ថយការទាក់ទង មិនត្រូវលាក់ក្នុងចិត្តតែខ្លួនឯងនោះទេ ចង់បានអ្វីគួរបង្ហាញអោយគេឃើញ អោយគេបានដឹង ព្រោះការស្រលាញ់គ្នា ក៏មិនអាចអោយចេះតែមើលចិត្តគ្នាធ្លុះដែរ ។ ដើម្បីជៀងវាងការបែកបាក់ ឬភាពសៅហ្មងផ្សេងៗ ត្រូវកាត់បន្ថយការកុហក។
២. កុហកក្នុងរឿងភាពជោគជ័យរបស់ខ្លួន

អ្នកខ្លះទទួលបានជោគជ័យច្រើនលើការងារផ្សេងៗ ដែលពិបាកនឹងបង្ហាញអោយអ្នកដទៃបានឃើញ ឯអ្នកខ្លះទៀតពូកែខាងនិយាយអួត ប៉ុន្តែមិនមានអ្វីដែលយកជាការបានទេ ដូច្នេះត្រូវមានភាពស្មោះត្រង់ចំពោះបញ្ហានេះ ព្រោះវាអាចកំណត់ផ្លូវដើររបស់អ្នកនាថ្ងៃមុខទៀត។
៣. កុហកនូវកំហុសដែលបានបង្កឡើងនៅកន្លែងធ្វើការ

កំហុសប្រភេទនេះអាចនឹងជះឥទ្ធិពលដល់មនុស្សច្រើនអ្នក ឬធ្ងន់ធ្ងរសំរាប់យើងម្នាក់ឯង មិនថាធំប៉ុណ្ណាឬតិចតួចទេ គួរប្រាប់អោយគេដឹងដើម្បីបង្កាបញ្ហាផ្សេងៗ ហើយបើវាអាចនឹងបង្កជាបញ្ហាធំនោះ អ្នកមានពេលសមល្មមនឹងសម្រាលបញ្ហានោះ។
៤. ភាពស្មោះត្រង់ទៅកាន់ពេទ្យ

បើគិតថាខ្លាចដំណឹងមិនល្ អហើយមិនហ៊ានប្រាប់ពេទ្យតាមត្រង់ទេនោះ មិនបាច់ទៅរកពេទ្យល្អជាង។ ព្រោះការកុហករបស់អ្នកនេះអាចនឹងសម្លាប់អ្នកក៏ថាបាន ។ ឈឺប៉ុណ្ណាប្រាប់ប៉ុណ្ណឹងទៅ បើវាធ្ងន់មែនក៏អាចមានពេលសម្រាប់ព្យាបាលបានគ្រប់គ្រាន់ដែរ ។
៥. មុខមាត់ពិតរបស់ខ្លួន

អ្នកណា អ្នកណាក៏ចង់បានមុខមាត់ស្អាតដែរ មិនថាក្នុងរូបថត ឬក្រៅរូបថតទេ ខំប្រឹងធ្វើនេះ ធ្វើនោះ ហើយជាពិសេសការប្រើប្រាស់រូបថតរបស់ខ្លួនលើបណ្តាញសង្គមផ្សេងៗ ។ ត្រូវចាំថាការលាក់មុខមាត់ពិតរបស់ខ្លួននោះមិនអាចអោយខ្លួនរីករាយជាងមុនទេ តែវាតបមកវិញនូវភាពសៅហ្មងនិងស្ត្រេស ព្រោះអ្វីទាំងនោះមិនមែនជាការពិត ហើយវាអាចបង្កើតជាភាពភ័យខ្លាចទៅវិញ។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ Bornrealist
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments