គួរលើកទឹកចិត្តអ្នកដទៃតាមវិធីណា ទើបមានប្រសិទ្ធភាពខ្ពស់?
Loading...
ការជឿជាក់លើអ្នកដទៃ មុនពេលដែលពួកគេទទួលបានជោគជ័យ
គឺជាគន្លឹះក្នុងការជម្រុញលើកទឹកចិត្តពួកគេឲ្យឈានដល់សក្តានុពលពិតប្រាកដរបស់ពួកគេ។
អ្នកគ្រប់គ្នា សុទ្ធតែចង់បានការលើកទឹកចិត្ត។ វាអាចលើកស្ទួយពួកគេឡើងនៅពេលដែលពួកគេមានអារម្មណ៍ក្រៀមក្រំ ហើយជួយជម្រុញពួកគេនៅពេលដែលពួកគេមានអារម្មណ៍បាក់ទឹកចិត្ត។ ដើម្បីក្លាយខ្លួនជាអ្នកជម្រុញលើកទឹកចិត្តមា្នក់ អ្នកត្រូវតែជឿជាក់លើពួកគេ។ ជាការពិតណាស់ ការជឿជាក់ ជាកត្តាដ៏សំខាន់ក្នុងការកសាងនិងថែរក្សាទំនាក់ទំនងល្អទាំងឡាយ ប៉ុន្តែមនុស្សយើងសព្វថ្ងៃ កម្រទុកចិត្តគ្នាបានណាស់។ ចូរក្រឡេកមើលការពិតបួនយ៉ាង ដែលទាក់ទងនឹងការជឿជាក់គ្នាដូចខាងក្រោម៖
១. មនុស្សភាគច្រើន មិនមានភាពជឿជាក់លើខ្លួនឯងទេ
កាលពីមុន ខ្ញុំបានអានត្លុកកំប្លែងមួយរបស់លោក ជែហ្វ ម៉ាក់នេលី ដែលនិយាយអំពីលោក ស៊ូ ដែលជាអ្នកកែសម្រួលព័ត៌មានដ៏ឆេវឆាវមួយរូប។ នៅពេលដែលលោកលេងបាល់ បេស៍បល លោកជាអ្នកកាន់ដំបងវាយបាល់។ នៅពេលនោះ អ្នកដែលចាំចាប់បាល់នៅពីក្រោយលោក បាននិយាយថា “លោកត្រូវជឿជាក់លើខ្លួនឯងណា”។ ហើយលោក បានឆ្លើយតបវិញថា “និយាយវាងាយជាងធ្វើអីចឹងហើយ។ នៅពេលដែលឲ្យខ្ញុំជឿជាក់រឿងនេះ វាមិនអាចទៅរួចឡើយ”។
វាគឺជាអារម្មណ៍ដែលមនុស្សភាគច្រើនមាននាពេលសព្វថ្ងៃនេះ។ ពួកគេ មានបញ្ហាក្នុងការជឿជាក់លើខ្លួនគេ។ ពួកគេ ជឿជាក់ថា ពួកគេនឹងបរាជ័យ។ ពួកគេ មើលឃើញភាពលំបាកក្នុងទំនួលខុសត្រូវទាំងអស់។ ប៉ុន្តែ ការពិតនោះ គឺភាពលំបាក កម្រយកជ័យជំនះលើមនុស្សយើងបានណាស់ ហើយមានតែការខ្វះការជឿជាក់នោះទេ ដែលជាទូទៅអាចយកជ័យជំនះលើយើងបាន។ ជាមួយការជឿជាក់លើខ្លួនឯង ទោះបីបន្តិចបន្តួចក៏ដោយ ពួកគេ អាចធ្វើរឿងអស្ចារ្យបាន។ ប៉ុន្តែ ប្រសិនបើគ្មានវាទេនោះ ពួកគេនឹងជួបបញ្ហាលំបាកឥតឈប់ឈរជាពុំខានឡើយ។
២. មនុស្សភាគច្រើន មិនមានមនុស្សដែលជឿជាក់លើពួកគេឡើយ
ជែមស៍ ខែលី បាននិទានរឿងមួយថា “ មានអ្នកលក់ផ្កាតាមចិញ្ជើមផ្លួវម្នាក់ ដែលរកស៊ីអត់ដាច់សោះ។ ភ្លាមៗនោះ គេចាប់ផ្តើមមានគំនិតដ៏ល្អមួយ គឺការដាក់ផ្លាកមួយដែលនិយាយថា “ផ្កានេះ មានតម្លៃត្រឹមតែ ១០សេនទេ ប៉ុន្តែ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកជាមនុស្សសំខាន់ពេញមួយថ្ងៃតែម្តង”។ ពេលនោះ ការរកស៊ីរបស់គេក៏រីកចម្រើនឡើង”។
ក្នុងសង្គមយើងសព្វថ្ងៃ មនុស្សភាគច្រើនមានអារម្មណ៍ដាច់ទំនាក់ទំនងជាមួយអ្នកដទៃ។ មនុស្សជាច្រើន មិនមានការផ្គត់ផ្គង់ពីគ្រួសាររបស់ពួកគេដូចដែលមនុស្សយើង ធ្លាប់ទទួលបានកាលពី ៣០ ឬ ៤០ឆ្នាំមុននោះទេ។ លោក ប៊ីល ហ្គ្លាស បានសរសេរថា អ្នកជាប់ឃុំឃាំងជាង ៩០ភាគរយ ត្រូវបានឪពុកម្តាយរបស់ពួកគេនិយាយទៅកាន់ពួកគេ នៅពេលដែលពួកគេនៅតូចថា “ពួកគេនឹងចាប់ឯងដាក់គុកជាពុំខាន”។
ជំនួសការបង្រៀនកូនៗរបស់ពួកគេឲ្យជឿលើខ្លួនឯង ពួកគេបែរជាបំបាក់ទឹកចិត្តកូនៗរបស់ពួកគេទៅវិញ។ សម្រាប់មនុស្សភាគច្រើន សូម្បីតែមនុស្សដែលស្និទ្ធិស្នាលនឹងពួកគេបំផុត ក៏គ្មានការជឿជាក់លើពួកគេដែរ។ ពួកគេ គ្មាននរណាម្នាក់នៅក្បែរពួកគេឡើយ។ ប៉ុន្តែ អ្នកត្រូវដឹងថា សូម្បីតែរឿងតូចតាចដូចជាផ្កាមួយទង ក៏អាចធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់យើងមានការផ្លាស់ប្តូរផងដែរ។
ប្រភព៖ សុខភាព

No comments