កំពូលផ្លូវគ្រោះថ្នាក់បំផុតទាំង១០លើពិភពលោក មើលហើយស្រៀវតែម្ដង!
Loading...
ជាទូទៅអ្នកធ្លាប់តែធ្វើដំណើរទៅមកនៅលើផ្លូវធម្មតាមែនទេ? តែថ្ងៃនេះ បណ្ណាល័យខ្មែរនឹងបង្ហាញលោកអ្នកនូវផ្លូវដែលគ្រោះថ្នាក់បំផុតទាំង១០នៅលើពិភពលោកធានាថាមើលហើយអ្នកនឹងស្រៀវសាច់ជាក់ជាមិនខាន។

១. Guoliang Tunnel, China
Guoliang Tunnel មានប្រវែងប្រមាណ១.២គីឡូម៉ែតដែលបានសាងសង់ឡើងដោយការចោះប្រលោះក្នុងភ្នំដើម្បីធ្វើជាផ្លូវសម្រាប់ធ្វើដំណើរទៅកាន់ភូមិ Guoliang នៅក្នុងប្រទេសចិន។ ផ្លូវមួយនេះត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ ១៩៧០ ដោយអ្នកស្រុកនៅទីនោះ ដោយធ្វើអោយមានជាបង្អួចមួយចំនួនផងដែរហើយការសាងសង់ទាំងមូលគឺមិនត្រូវបានប្រើប្រាស់គ្រឿងចក្រនោះឡើយ។ ផ្លូវក្រោមភ្នំមួយនេះមានទទឹងប្រមាណ ៤ម៉ែត្រតែប៉ុណ្ណោះ ដូច្នេះអ្នកត្រូវមានការប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ។

២. Maeklong Railway Market, Thai
អ្នកប្រហែលជាគិតថាវាជាផ្សារធម្មតាដូចផ្សារទូទៅនៅក្នុងប្រទេសថៃដែរ តែនៅពេលដែលអ្នកលឺសំឡេងស៊ីភ្លេរបស់រថភ្លើងនោះ អ្វីៗនឹងចាប់ផ្ដើមប្រែប្រួលដោយអាជីវករទាំងអស់ចាប់ផ្ដើមប្រមូលអីវ៉ាន់របស់ពួកគេចេញ សាតង់របស់ពួកគេចូលយ៉ាងលឿន ដើម្បីអោយរថភ្លើងធ្វើដំណើរឆ្លងកាត់ក្នុងល្បឿន ១៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ដូចដែលបានឃើញក្នុងរូបនេះគឺថាស្រៀវខ្លាំងតែម្ដង។

៣. Yungas Road, Bolivia
នេះគឺជាផ្លូវតភ្ជាប់ពីទីក្រុង Lapaz ទៅកាន់ Coroico មានកំពស់ជ្រោះជំរាលភ្នំប្រវែងចាប់ពី ៣០០ម៉ែត្ររហូតដល់៣៣០០ម៉ែត្រ ដែលស្ថិតនៅជិតតំបន់សមុទ្រដែលនាំអោយមានការចុះអាប់ជាញឹកញាប់ និងផ្លូវទាំងមូលមានរាងបត់បែនច្រើន។ ផ្លូវទាំងមូលមានសភាពចង្អៀតដែលស្ទើរតែមិនអាចអោយរថយន្តពីរជៀសគ្នារួច ឬជួនកាលត្រូវមានរថយន្តមួយថយក្រោយឆ្ងាយគួរសមដើម្បីរកកន្លែងជៀសគ្នា។

៤. Eyre Highway, Australia
មើលទៅផ្លូវមួយនេះហាក់ដូចធម្មតា តែអ្នកប្រហែលជាមិនដឹងទេថា អត្រាគ្រោះថ្នាក់នៃផ្លូវមួយនេះមានច្រើនកំរិតណា ដោយសារតែរថយន្តដែលបើកនៅលើផ្លូវមួយនេះតែងតែឋិតនៅក្នុងល្បឿនលឿនខ្លាំង ហើយភាគច្រើនគ្រោះថ្នាក់ទាំងនោះបង្កដោយការបើកបរដោយងងុយគេង។

៥. The “Nose of The Devil” Railway, Ecuador
ផ្លូវរថភ្លើងមួយនេះត្រូវបានសាងសង់ឡើងនៅលើភ្នំថ្មដែលឋិតនៅលើជ្រោះជំរាលភ្នំកំពស់ប្រមាណ ៨០០ម៉ែត្រដែលមានទទឹងធំជាងរថភ្លើងតែបន្តិចតែប៉ុណ្ណោះ។ កាលពីមុនអ្នកដំណើរអាចជិះនៅលើដំបូលរថភ្លើងបានតែរហូតមកដល់ពេលនេះ ការធ្វើបែបនេះគឺត្រូវបានហាមឃាត់។

៦. Pamban Railway Bridge, India
ស្ពាន Pamban គឺជាផ្លូវសំខាន់មួយដែលតភ្ជាប់ពីប្រទេសឥណ្ឌាទៅកាន់កោះ Pamban។ នៅក្នុងឆ្នាំ ១៩៦៤ ស្ពានមួយនេះត្រូវបានខូចខាតដោយសារតែសម្ពាធខ្យល់ខ្លាំងដែលបែបនេះហើយទើបសព្វថ្ងៃមានការហាមឃាត់ក្នុងការឆ្លងកាត់ស្ពានមួយនេះនៅពេលដែលសម្ពាធខ្យល់ច្រើនជាង ៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។

៧. Karakoram Highway, Pakistan – China
ផ្លូវមួយនេះមានប្រវែងប្រមាណ ១,៣០០គីឡូម៉ែត្រដែលបានក្លាយជាផ្លូវអន្ដរជាតិមួយ ដែលមានកំពស់ខ្ពស់ជាងគេដោយមានកន្លែងខ្លះមានកំពស់រហូតទៅដល់ ៤,៦០០ម៉ែត្រ។ អ្វីដែលគ្រោះថ្នាក់បំផុតនោះគឺនៅពេលដែលមានខ្យល់ខ្លាំងនិងមានដី ឬ ថ្មរមៀលចុះតាមចម្រៀលមកលើផ្លូវមួយនេះជាក់ជាមិនខាន ហើយជាទូទៅផ្លូវមួយនេះត្រូវបានបិទតែម្ដងនៅរដូវរងារ។

៨. Passage du Gois, France
មើលទៅផ្លូវមួយនេះស្អាតណាស់មែនទេ ដែលមានទឹកអមសងខាងបែបនេះ? តែអ្នកនឹងផ្លាស់ប្ដូរគំនិត នៅពេលដែលទឹកឡើង ព្រោះថាផ្លូវមួយនេះត្រូវបានលិចបាត់យ៉ាងហោចណាស់ ៤ម៉ែត្រ។ អ្នកអាចធ្វើដំណើរលើផ្លូវមួយនេះត្រឹមតែពីរដងប៉ុណ្ណោះក្នុងមួយថ្ងៃ បើសិនជាអ្នកយឺតតែបន្តិចអ្នកនឹងមានគ្រោះថ្នាក់ជាក់ជាមិនខាន។

៩. Tianmen Mountain Road, China
ផ្លូវមួយនេះមានប្រវែង ១១គីឡូម៉ែត្រដែលមានសភាពបត់បែន ដើម្បីធ្វើដំណើរទៅកាន់វត្តមួយនៅលើកំពូលភ្នំ។ នៅចំណុចខ្លះការបត់បែនមានប្រវែងប្រមាណ ២០០ម៉ែត្រតែប៉ុណ្ណោះពីផ្នែកមួយទៅកាន់ផ្នែកមួយដូច្នេះអ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នខ្លាំង។

១០. Road Through Skippers Canyon, New Zealand
ស្ពានមួយនេះត្រូវបានចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ ១៨៦៦មកម្លះហើយស្ពាននេះមានកំពស់ប្រមាន១០០ម៉ែត្រពីទឹក និងអមព័ទ្ធដោយជ្រលងភ្នំ ហើយអ្វីដែលសំខាន់គឺរថយន្តក្នុងស្រុកពុំមានសេវាធានារ៉ាប់រងនោះទេ បើសិនជាអ្នកចង់ឆ្លងស្ពានមួយនេះ។

ប្រែសម្រួលដោយ៖ ជុំ រស្មី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments