តំរុយទាំង៨ដើម្បីទទួលបានភាពរីករាយក្នុងជីវិត
Loading...
ជីវិតរបស់អ្នកវាល្អ
រឺក៏អាក្រក់អាស្រ័យទៅលើអ្នកអោយតំលៃទៅលើវា។
វាមានពេលខ្លះអ្នកមិនអាចស្វែងរកភាពស្រស់ស្រាយក្នុងជីវិតបានទាល់តែសោះ។
ទាំងនេះជាចំនុចមួយចំនួនដែលអ្នកត្រូវការ។
១. កុំខ្វល់ពីអ្នកដទៃគិតអំពីអ្នក
តើជីវិតរបស់អ្នកត្រូវាបានវាយដំលៃ និងកំនត់ដោយអ្នកដទៃរឺ?
តើសំដីអវិជ្ជមានមួយរបស់នរណាម្នាក់ អាចធ្វើអោយប៉ះពាល់ដល់ជំនឿចិត្តរបស់អ្នកដែលរឺទេ? អ្នកគួរតែចាប់ផ្តើមមានជំនឿលើខ្លួនរបស់អ្នក និងជឿជាក់លើអ្វីដែលអ្នកកំពុងធ្វើ ហើយនឹងធ្វើ។ កុំអោយអ្នកដទៃធ្វើការសំរេចចិត្តលើជោគវាសនារបស់អ្នកអោយសោះ។
២. គិតពីមនុស្សដែលអន់ជាងខ្លួន
អ្នកនឹងមិនដែលពេញចិត្តនឹងជីវិតរបស់ខ្លួនឯងឡើយ នៅពេលដែលអ្នកបន្តប្រៀបធឿបខ្លួនរបស់អ្នកជាមួយនឹងមនុស្សដែលមានប្រៀបជាងខ្លួន។ ទាំងនេះវាគ្រាន់តែធ្វើអោយអ្នកខូចចិត្ត និងក្រៀមក្រំតែប៉ុណ្ណោះ។ ដូច្នោះ ដើម្បីទទួលបានភាពរីករាយក្នុងជីវិតអ្នកគួរតែសំឡឹងមើលអ្នកដែលនៅក្រោម រឺអន់ជាងខ្លួន។
៣. គ្មាននរណាម្នាក់ទទួលបានភាពរស់រាយគ្រប់ពេលវេលានោះទេ
ត្រូវចងចាំថាគ្មាននរណាម្នាក់ទទួលបានភាពរីករាយក្នុងជីវិតគ្រប់ពេលវេលានោះទេ។ ដំណាក់កាលនៃជីវិតមនុស្សម្នាក់ៗតែងតែមានចំនុចឡើង និងចុះ ហើយមនុស្សម្នាក់ៗរវល់ជាមួយនឹងការបំពេញការងារដើម្បីសុភមង្គលផ្ទាល់ខ្លួន។
៤. ផ្តោតលើរឿងវិជ្ជមាន
វាអាស្រ័យទៅលើអ្នក ថាតើអ្នកចង់មើលឃើញកែវទឹកដែលមានទឹកពេញ រឺក៏ពាក់កណ្តាល។ បើសិនជាអ្នកបង្រៀនខ្លួនឯងអោយផ្តោតទៅលើរឿងល្អៗនោះរឿងល្អនឹងចូលមកក្នុងជីវិត។
៥.មានអំណរ
តើអ្នកធ្លាប់អរគុណនូវអ្វីដែលអ្នកមាន និងរក្សាការប្រឹងប្រែងធ្វើនូវអ្វីដែលអ្នកមិនមានទេ? ឩទាហរណ៍ បើសិនជាអ្នកមិនទទួលបានការគេងដ៏ស្រណុកស្រុកស្រួលមួយទេ តើអ្នកមានអារម្មណ៍ថាខឹង រឺក៏វាធ្វើអោយអ្នកមានអារម្មណ៍អរគុណដល់យប់ដែលអ្នកសំរាកស្រណុកស្រុកស្រួលដូចជាទារកដែល រឺទេ? អ្នកចាំបាច់ត្រូវជំរុញអារម្មណ៍របស់ខ្លួនអោយទទួលបានភាពរីករាយក្នុងជីវិត នោះអ្នកនឹងមើលឃើញការផ្លាស់ប្តូរមួយដែលប្រសើរឡើងមិនខាន។
៦. នៅក្បែរមនុស្សដែលធ្វើអោយអ្នកមានអារម្មណ៍ល្អ
ដើម្បីទទួលបានភាពរីករាយក្នុងជីវិត ពេលខ្លះអ្នកចាំបាច់នៅក្បែរមនុស្សដែលធ្វើ់អោយអ្នកមានអារម្មណ៍ល្អក្នុងជីវិត។ បើសិនជាអ្នកចំណាយពេលវេលាដ៏ច្រើនជាមួយមនុស្សទុដ្ឋិនិយមនោះអ្នកនឹងចាប់ផ្តើមមានអារម្មណ៍ដូចជាគេផងដែរ។
៧. នៅក្នុងបច្ចុប្បន្នកាល
ចូលធ្វើខ្លួនអោយនៅក្នុងបច្ចុប្បន្នកាលដែលសប្បាយរីករាយ។ កុំគិតអំពីអតីតកាលដែលបានកន្លងហួសវានឹងធ្វើអោយអ្នកសោកស្តាយ តែផ្ទុយទៅវិញព្យាយាមគិតពីអនាគតដែលមានអ្វីត្រូវធ្វើសប្បាយជាច្រើន។
៨. គិតថារឿងនេះវានឹងកន្លងហួសឆាប់
នៅពេលដែលអ្នកមានអារម្មណ៍ថាក្រៀមក្រុំដែលជីវិតរបស់អ្នកបានឆ្លងកាត់ ចងចាំថានេះជាផ្នែកមួយនៃជីវិត។ រីករាយ រឺក៏កើតទុក្ខ គ្មានអ្វីកើតឡើងរហូតនោះទេ។ ចំនុចនេះនឹងធ្វើអោយអ្នកមានតុល្យភាពគ្រប់ស្ថានកាលទាំងអស់ បន្ទាប់មកអ្នកនឹងទទួលបានភាពរីករាយក្នុងជីវិត៕
ប្រភព៖ សុខភាព

No comments