មូលហេតុដែលអ្នកល្មមគួរលាឈប់ ហើយរកការងារថ្មីធ្វើ
Loading...
មនុស្សជាច្រើនដែលមិនធ្វើការតែមួយមុខក្នុងរយៈពេលនៃការធ្វើការងារសរុបរបស់ពួកគេ។ ប្រហែលជាអ្នកមិនពេញចិត្តនឹងល័ក្ខខ័ណ្ឌរបស់ការងារ។ ឬប្រហែលជាអ្នកប្រហែលជាចង់ផ្លាស់ប្តូរកន្លែងរស់នៅទៅកាន់ទីកន្លែងផ្សេង។ មិនថាកត្តាជំរុញរបស់អ្នកជាអ្វីនោះទេ មានមនុស្សជាច្រើនទៀតដែលបានធ្វើការផ្លាស់ប្តូរការងារដោយសារតែមូលហេតុដូចគ្នាឬស្រដៀងគ្នានឹងមូលហេតុរបស់អ្នក។ ការពិតទៅ មានមូលហេតុជាច្រើនដែលមនុស្សយើងស្វែងរកឱកាសការងារថ្មី។ ក្នុងចំណោមមូលហេតុទាំងនោះ មានដូចជា៖
ខ្វះការគាំទ្រ
ខ្វះការគាំទ្រគឺជាមូលហេតុមួយដែលមនុស្សយើងផ្លាស់ប្តូរការងារ។ នៅពេលដែលបុគ្គលិកម្នាក់មានអារម្មណ៍ថាគាត់មិនបានទទួលការគាំទ្រគ្រប់គ្រាន់ទៅលើការធ្វើភារកិច្ចឱ្យបានសម្រេច គាត់ប្រហែលជាចាប់ផ្តើមស្វែងរកជម្រើសការងារផ្សេងទៀត។ បរិយាកាសធ្វើការអាចបង្ករភាពតានតឹង ជាពិសេសប្រសិនបើអ្នកមានអារម្មណ៍ថាមានការងារច្រើនជ្រុលពេក និងមិនមានមនុស្សគ្រប់គ្រាន់ដែលជួយអ្នក ឬ មានច្បាប់ទម្លាប់ច្រើនពេកក្នុងការបញ្ចប់ភារកិច្ច និងខ្វះសមត្ថភាពក្នុងចំណោមមិត្តរួមការងារឬការគ្រប់គ្រង។
ឱកាសតិចតួចក្នុងការរីកចម្រើន
ភាពដែលមិនអាចឡើងតំណែងទៅកាន់មុខតំណែងខ្ពស់ក្នុងក្រុមហ៊ុន និងមិនអាចសម្រេចគោលបំណងការងារក៏អាចជាមូលហេតុនៃការស្វែងរកការងារថ្មីដែរ។ មនុស្សមួយចំនួនអាចនឹងធ្វើការនៅក្នុងមុខតំណែងដដែលដោយមិនខ្វល់ពីការឡើងឋានៈ ប៉ុន្តែអ្នកខ្លះត្រូវការឱកាសដើម្បីរីកចម្រើន។ ប្រសិនបើអ្នកមានអារម្មណ៍ធុញទ្រាន់និងគ្មានភាពប្រកួតប្រជែង អ្នកអាចនឹងស្វែងរកការងារថ្មីដែលផ្តល់ឱកាសដល់អ្នកបានច្រើនជាងមុន។
ការផ្លាស់ប្តូរចំណាប់អារម្មណ៍
ចំណាប់អារម្មណ៍ប្រែប្រួលនៅពេលដែលមនុស្សម្នាក់រីកចម្រើននៅក្នុងការងារ និងដោយសារភាពចាស់ទុំ។ មនុស្សម្នាក់បានចាប់ផ្តើមការងារមួយនៅក្នុងសហគ្រាសមួយ ប៉ុន្តែក្រោយមកក៏បានធ្វើការផ្លាស់ប្តូរទៅកាន់ការងារមួយដែលខុសគ្នាទាំងស្រុងពីការងារមុន។ ក្នុងអត្ថបទរបស់សារព័ត៌មាន ABC, គ្រូបង្រៀនផ្នែកគ្រប់គ្រង Richard C. Whiteley បាននិយាយថា អ្នកគ្រប់គ្រងជាច្រើនមានការស្តាយក្រោយដែលបានចាត់ទុកថាប្រាក់ធំជាងការចូលចិត្តនៃការងារ ដែលអាចធ្វើឱ្យមានការផ្លាស់ប្តូរការងារ។ ការផ្លាស់ប្តូរការងារអាចជាបញ្ហាគំរាមកំហែងមួយ ប៉ុន្តែវាអាចនឹងមានតម្លៃក្នុងការផ្លាស់ប្តូរ។ ការវិលត្រលប់ទៅចូលរៀនវិញសម្រាប់ថ្នាក់ឬជំនាញបន្ថែមអាចជួយអ្នកក្នុងការផ្លាស់ប្តូរទៅធ្វើការក្នុងជំនាញថ្មី។
ប្រាក់បៀរវត្សរ៍ទាប
ប្រាក់អាចជាប្រភពជំរុញដ៏ធំ។ ប្រសិនបើអ្នកមិនទទួលបានប្រាក់កម្រៃគ្រប់គ្រាន់ ការស្វែងរកការងារថ្មីអាចជាជម្រើសដ៏ឆ្លាតវៃ។ ប៉ុន្តែគួរឱ្យភ្ញាក់ផ្អើលដែលនៅក្នុងអត្ថបទរបស់ Kelly Services និយាយថា ការមានប្រាក់បៀរវត្សរ៍ទាបតែមួយមុខមិនធ្វើឱ្យបុគ្គលិកចង់ធ្វើប្តូរការងារនោះទេ។ ប៉ុន្តែប្រាក់បៀរវត្សរ៍ទាបរួមផ្សំជាមួយនឹងបញ្ហាអវិជ្ជមានផ្សេងទៀតនោះទេ ដែលជាមូលហេតុធ្វើឱ្យបុគ្គលិកចង់ស្វែងរកជម្រើសការងារថ្មី។
ប្រភព ៖ សុខភាព

No comments