ការពិតទាំង ៧ ដែលផ្ទុយស្រឡះពីការរំពឹងទុកនៃជីវិតពេលរៀបការរួច
Loading...
ជីវិតគ្រួសារមានគ្រប់បែបគ្រប់យ៉ាង
ដែលធ្វើអោយមនុស្សរីករាយ សើចក្អាកក្អាយ កើតទុក ធុញទ្រាន់ នឿយហត់ជាដើម។ មានពេលខ្លះការពិតដែលកើតឡើង
ពេលដែលយើងមានគ្រួសារមួយនិងរស់នៅជាមួយពួកគេ វាមិនអាចដូចការរំពឹងទុកទាំងស្រុងនោះទេ។
១. របៀបរៀបរយក្នុងផ្ទះ
បើសិនជាមានសត្វចិញ្ចឹមក្នុងផ្ទះទៀតនោះ ត្រៀមចិត្តត្រៀមកាយរៀបចំអោយហើយទៅ។
២. ភាពរ៉ូម៉េនទិកពេលក្រោកពីគេង
រ៉ូម៉េនទិកអីទៀត កូនធំៗប៉ិនណាណីអស់ហើយហ្នឹងអ្ហា។
៣. ភាពផ្អែមល្ហែមថ្ងៃចុងសប្តាហ៍
ធ្វើការមួយថ្ងៃៗតាំងពីព្រឹកដល់យប់
ហត់សឹងស្លាប់ទៅហើយ ចុងសប្តាហ៍សុំដេកអោយស្រួលតិចមើល។
៤. អាហារពេលព្រឹករីករាយ
រីករាយខ្លាំងណាស់នេះ
អាអូនតូចអត់ព្រមញ៉ាំសោះនេះ ដល់ម៉ោងម៉ាក់ប៉ាទៅធ្វើការឡូវហើយ គិតម៉េចទៅ។
៥. ដើរហាត់ប្រាណ
ហាត់អីកើត
បើក្មេងៗទាញដៃផងទាញជើងផង អោយនាំទៅដើរលេងចឹង។
៦. ពេលល្ងាចដែលកូនៗមិននៅផ្ទះ
សំខាន់ស្អែកត្រូវប្រមូលកិច្ចការអោយមេ
ចឹងហើយធ្វើអោយចប់ចាំដេក។
៧. កូនក្នុងក្តីស្រម៉ៃ
ម៉ាក់ប៉ាកូនរៀនក៏រៀន
លេងក៏ដូចព្យុះដែរណា កុំជ្រួញចិញ្ចើមចឹងមើល អត់អរអរសោះ។
រៀបរៀង និងសរសេរដោយ: ចន
ច័ន្ទបូតា
ប្រភពអត្ថបទពី: brightside.me
ប្រភពអត្ថបទពី: brightside.me












No comments