បើជាកូនខ្មែរ ត្រូវដឹងពីព្រឹត្តិការណ៍សំខាន់ៗក្នុងសម័យអាណានិគមនិយមបារាំងទាំងនេះ!
Loading...
ប្រទេសកម្ពុជាត្រូវបានគេស្គាល់ថាជាប្រទេសមានដើមកំណើត និង អរិយធម៌ចំណាស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសមួយនេះ បានឆ្លងកាត់នូវដំណាក់កាលប្រវត្តិសាស្ត្រជាច្រើនមកហើយ ហើយសម័យកាលមួយៗមានលក្ខណៈប្លែកៗពីគ្នា ដោយសម័យខ្លះមានភាពរុងរឿង ហើយសម័យខ្លះទៀតមានសភាពធ្លាក់ដុនដាបទៅរឿយៗ។ ដោយឡែក នៅក្នុងកំឡុងទសវត្សទី ១៩ កម្ពុជាបានជួបសម័យមួយគឺ អាណានិគមនិយមបារាំង ដែលមានរយៈពេលជិតដល់ ១ សតវត្ស។ តើអ្នកដឹងពីការធ្លាក់ និង ការងើបពីអាណានិគមនេះទេ? ខាងក្រោមគឺជាបញ្ជីនៃព្រឹត្តិការណ៍សំខាន់ៗខ្លះដែលកើតមុនបន្តិច និង ក្នុងសម័យអាណានិគម។
· ឆ្នាំ ១៨៥៣៖ ដោយរងសម្ពាធពីប្រទេសជិតខាងទាំងពីរ (សៀមនិងយួន) ព្រះបាទអង្គឌួង មានគោលបំណងសុំជំនួយពីប្រទេសលោកខាងលិច។ នៅឆ្នាំនេះ ព្រះបាទអង្គឌួងបានសម្រេចសរសេរសំបុត្រមួយទៅស្តេចណាប៉ូលេអុងទី៣ តាមរយៈអគ្គកុងស៊ុលបារាំងនៅសិង្ហបុរី ដើម្បីសុំឲ្យបារាំងមកមើលថែកម្ពុជា (ជាអាណាព្យាបាល)។
· ឆ្នាំ ១៨៥៥៖ អគ្គកុងស៊ុលបារាំងមកប្រទេសកម្ពុជា តែមិនបានជួបជាមួយព្រះមហាក្សត្រ ដូច្នេះកម្ពុជានៅមិនទាន់បានចម្លើយ
· ឆ្នាំ ១៨៦០៖ ទំនាក់ទំនងត្រូវបានផ្អាកដោយសារការចូលទិវង្គតរបស់ព្រះបាទអង្គឌួង ឆ្នាំ ១៨៦០។
· ឆ្នាំ ១៨៦២៖ បារាំងបានវាយយមតំបន់កូសាំងស៊ីន (កម្ពុជាក្រោម) ធ្វើជាអាណានិគមទាំងមូល។
· សីហា ឆ្នាំ១៨៦៣៖ កម្ពុជាធ្លាក់ក្នុងអាណាព្យាបាលបារាំង តាមរយៈសន្ធិសញ្ញាអាណាព្យាបាលនៅថ្ងៃទី ១១ សីហា ១៨៦៣ ចុះហត្ថលេខាដោយសម្តេច ព្រះនរោត្តម។
· ១ ធ្នូ ១៨៦៣៖ ក្រៅពីសន្ធិសញ្ញាអាណាព្យាបាលបារាំង ព្រះបាទនរោត្តមបានចុះសន្ធិសញ្ញាមួយទៀតជាមួយសៀម ដាក់កម្ពុជាជាចំណុះសៀម។
· ឆ្នាំ ១៨៦៧៖ បារាំងឲ្យសៀមលុបសន្ធិសញ្ញា ១ ធ្នូ ១៨៦៣ ចោល ជាថ្នូរនឹងការទទួលស្គាល់ថា ខេត្តសៀមរាម បាត់ដំបង និង ស៊ីសុផុន ជាខេត្តរបស់សៀម។
· ឆ្នាំ ១៨៦៧៖ ព្រះរាជរាំង ដូរពីក្រុងឧដុង្គ មកភ្នំពេញ
· ឆ្នាំ ១៨៧៧៖ បារាំងធ្វើកំណែទម្រង់ កាត់បន្ថយអំណាចស្តេចត្រាញ់ លុបបំបាត់ទាសភាព បង្កើតតុលាការ និងប្រព័ន្ធពន្ធដារ។
· ឆ្នាំ ១៨៨៤៖ កំណែទម្រង់លើកទី ២ របស់បារាំង កាត់បន្ថយអំណាចស្តេចខ្មែរ កាត់បន្ថយខេត្តខ្មែរពី ៥៨ មកត្រឹម ៨ ដោយខេត្តទាំងនេះទទួលការគ្រប់គ្រងផ្ទាល់ដោយរេស៊ីដង់បារាំង។
· ឆ្នាំ ១៩០៤៖ ការឡើងសោយរាជ្យរបស់ព្រះបាទស៊ីសុវត្តិ
· ឆ្នាំ ១៩០៧៖ បារាំងទាមទារខេត្តខ្មែរដែលសៀមយក (ខេត្តសៀមរាម បាត់ដំបង និង ស៊ីសុផុន) ឲ្យខ្មែរវិញ ហើយឆ្នាំ ១៩០៨ បារាំងសម្រេចចចារព្រំដែន កម្ពុជា សៀម ព្រមទាំងធ្វើផែនទីមួយឈ្មោះ ផែនទីភ្នំដងរែក ទទួលស្គាល់ដោយតំណាង បារាំង-សៀម។
· ឆ្នាំ ១៩២៧៖ ការឡើងគ្រងរាជ្យរបស់ព្រះបាទ ស៊ីសុវត្តិមុនីវង្ស
· ឆ្នាំ ១៩៤១៖ ព្រះបាទនរោត្តមសីហនុ ទាំងនៅវ័យក្មេងនៅឡើយ ត្រូវបានបារាំងអន្តរាគមន៍ឲ្យឡើងសោយរាជ្យជាព្រះមហាក្សត្ររបស់ព្រះរាជាណាចក្រកម្ពុជា។
· ខែ មិថុនា ឆ្នាំ ១៩៤៩៖ បារាំងបានកាត់ទឹកដីកម្ពុជាក្រោមឲ្យទៅ វៀតណាម
· ទសវត្ស ៤០៖ ការតស៊ូទាមទារឯករាជ្យរបស់ក្រុម ខ្មែរឥស្សរៈ (មាន៤ក្រុម គឺក្រុមសេរី ក្រុមកុំមុយនីស ក្រុមផ្តាច់ការ និង ក្រុមរាជានិយម)
· ឆ្នាំ ១៩៥៣៖ ព្រះរាជកិច្ចទាមទារឯករាជ្យដែលធ្វើឡើងដោយ ព្រះបាទនរោត្តមសីហនុ តាមរយៈការធ្វើនយោបាយការទូត (ចរចាជាមួយបារាំង ដែលក្នុងដំណើរនោះព្រះអង្គយាងទៅប្រទេស អាមេរិក បន្ទាប់មកកាណាដា ហើយ ជប៉ុន រួចកកម្ពុជា ហើយវិលទៅថៃ ហើយមកកម្ពុជាវិញ)
· ៩ វិច្ឆិកា ឆ្នាំ ១៩៥៣៖ កម្ពុជាទទួលឯករាជ្យពេញលេញពីបារាំង៕
ដោយ៖ ហ៊ាង សុគន្ធារី
ប្រភព៖ សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី១២
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments