ព័ត៌មានថ្មីបំផុត

ជំហាន​ដ៏​អស្ចារ្យ​មួយ​ចំនួន​ជួយ​​​ឲ្យ​សុបិន្ត​ក្លាយ​ជា​ការ​ពិត​

Loading...
គ្មាននរណាម្នាក់រស់នៅដោយគ្មានសុបិន្តនោះទេ ហើយសុបិន្តក៏មិនអាចក្លាយជាការពិតដែរ ប្រសិនបើយើងមានហើយមិនទៅស្រវាចាប់វានោះ។ សុបិន្តអាចក្លាយជាការពិតបានទាល់តែយើង ហ៊ានធ្វើការផ្លាស់ប្តូរ ហើយខំប្រឹងដើម្បីវា ដូចជាការយកគំនិតមានក្នុងខ្លួន​មកគូរនៅលើក្រដាសអញ្ចឹង វាស្ថិតក្នុងខួរក្បាលយើងក៏ពិតមែន ប៉ុន្តែអ្នកផ្សេងមើលមិនឃើញទេ ហើយវាក៏អាចនឹងបាត់ទៅពេលណាមួយ ដូច្នេះប្រើវិធិទាំងនេះហើយស្វែងយល់បន្ថែមពីខ្លួនឯង៖


១. បង្កើតការវាយតំលៃសំរាប់ខ្លួន



ធ្វើដូច្នេះយើងនឹងដឹងថាខ្លួនថាពេលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងកំរិតណា ហើយត្រូវការប៉ុណ្ណាទៀតដើម្បីសំរេចដល់គោលដៅរបស់ខ្លួន។ ការធ្វើបែបនេះអោយ ទៀងទាត់អាចជួយអោយខ្លួនឯងដឹងពីស្ថានភាពរបស់ខ្លួន និងបង្កើតផ្លូវដើរដ៏ត្រឹមត្រូវមួយ ។


២. មានភាពជឿជាក់



ភាពជឿជាក់ជាអ្វីដែលខ្លួនត្រូវប្រកាន់ខ្ជាប់ជាដរាប ព្រោះថាមិនថានរណាគិតអ្វី ថាអ្វីទេ បើយើងនៅតែជឿជាក់ថាខ្លួនអាចធ្វើបាននោះ យើងនឹងអាចដើរទៅមុខរួចហើយមិនរារែក។


៣. សិទ្ធិអាទិភាព


បុគ្គលម្នាក់ៗមានទំនួលខុសត្រូវច្រើនណាស់នៅក្នុងជីវិតនេះ ហើយវាពិបាកក្នុងការជ្រើសរើសថា មួយណាសំខាន់ជាងមួយណាព្រោះវាជាតំរូវការសំរាប់ជីវិត ។ ប៉ុន្តែត្រូវចាំថាចង់អោយអ្វីមួយជោគជ័យ គឺមិនអាចបានទៅម្តងទាំងអស់ទេ វាអាចនឹងយឺតជាងគ្នាបន្តិច ប៉ុន្តែត្រូវមានមួយទោមុនសិន។


៤. រៀបចំទិសដៅ និង ដាក់ពេលកំណត់



មិនថាអ្វីទេ ទាល់តែមានពេលកំណត់ទើបដឹងថាវាសំខាន់ពេលណា ដូចជាការធ្វើកិច្ចការសាលា បើគ្រូមិនប្រាប់ពីថ្ងៃកំណត់ទេ នឹងមិននឹងឃើញដល់វាជាអ្វីដែលខ្លួន ត្រូវបំពេញជាមុនទេ។ដូចគ្នា នៅក្នុងជីវិតបើយើងមិនកំណត់ពេលវេលាទេ យើងមិនស្វះស្វែងនឹងបំពេញ​វាទេ។


៥. បង្កើតឱកាសសំរាប់សុបិន្តខ្លួន



ចង់ធ្វើអ្វីអោយជោគជ័យគឺមិនមែននៅអង្គុយដកដង្ហើម ចោលនោះទេ ត្រូវរកមើលអ្វីនៅជំុវិញខ្លួនដែលអាចនឹងជាកូនសោរទៅកាន់ ដំណាក់កាលរីកចំរើនផ្សេងៗ បើអ្នកជាអ្នកច្នៃម៉ូត អ្នកមិនមែនអង្គុយចាំទាល់តេគេប្រាប់ថាចង់បានម៉ូតអ្ វីទើបធ្វើអោយគេ ទេ គឺយើងត្រូវបង្កើតស្នាដៃផ្សេងៗ ច្នៃម៉ូតផ្សេងៗទុកជាភក្តុតាងសំរាប់ការខំប្រឹងរបស់ខ្លួន។


អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព ៖ realisst

No comments