សកម្មភាពមួយចំនួនសំរាប់ធ្វើពេលអផ្សុក
Loading...
ក្រៅពីចំណាយពេលរវល់នឹងជីវិតរបស់ខ្លួនហើយម្នាក់ៗពេលខ្លះនៅមានអារម្មណ៍ថាខ្លួនកំពុងចំណាយពេលឥតបានការ និងអត់មានអ្វីធ្វើអង្គុយដកដង្ហើមចោល។ មិនមែនថាខ្លួនមិនមានអីធ្វើសោះដែលនាំអោយកើតមានការអផ្សុកនោះទេ ប៉ុន្តែគ្រាន់តែយើងភ្លេចថាខ្លួនឯងអាចធ្វើអ្វីបាន និងគួរធ្វើអ្វីដែលយើងមានអារម្មណ៍ធូរស្រាលពីការងារផ្សេងៗ ដូច្នេះគំនិតទាំងនេះអាចជួួយជាគំនិតក្នុងការស្វែងរកអ្វីដែលល្អសំរាប់អ្នក ៖
១ រៀនអ្វីដែលថ្មី
អ្នកគិតថាធ្វើការហត់ហើយមានពេលសេសសល់បន្តិចបន្តួចគួរធ្វើអ្វីផ្សេង តែអ្វីដែលសំខាន់គឺមិនដឹងថាខ្លួនគួរធ្វើអ្វី។ តាមពិតការរកអ្វីថ្មី ហើយរៀនពីវាជាវិធីដ៏ល្អមួយព្រោះជាជាងអ្នកគិតថាវានឹងធុញ វាដូចជាការកំសាន្តទៅវិញទេគ្រាន់ អ្នកតែងគិតថាការរៀននឹងផ្តល់នូវអារម្មណ៍ធុញ។
២ យកចិត្តទុកដាក់លើផ្ទះ និងកន្លែងជំុវិញខ្លួន
ពេលខ្លះខ្លួនមានអារម្មណ៍ថាស្មុគឃើញផ្ទះគេស្អាតសរសើរ ទាំងខ្លួនភ្លេចថាខ្លួនអាចធ្វើអ្វីបានខ្លះ បើមានពេលគួរសង្កេតមើលកន្លែងដែលខ្លួនរស់នៅ មានពេលទំនេរគួរយកពេលបង្កើតអ្វីប្លែកសំរាប់កន្លែងដែលខ្លួនរសនៅ។
៣ ជួយធុរៈប៉ាម៉ាក់
ទោះបីពេលយើងទំនេរវាមិនច្រើននឹងជួយពួកគាត់បានច្រើនក្តី ប៉ុន្តែយើងពេលខ្លះយកពេលដែលខ្លួនអាចឈ្លៀតបានមក
សួរនាំពួកគាត់ឬបង្ហាញការជួយបន្តិចបន្តួចអោយគាត់ឃើញពីសន្តានចិត្តនោះ វាជារឿងដែលល្អបំផុតហើយ។
៤ ចូលរួមជាមួយក្រុមផ្សេងៗ
អាចមានក្រុមច្រើនណាស់ដែលយើងអាចចូលរួមបានមិនថាក្នុងអីុនធើណេត ឬក្រៅទេ ព្រោះពួកគេអាចជាគន្លឹះទៅកាន់ការជោគជ័យរបស់អ្នកដោយមិនដឹងខ្លួនក៏ថាបាន ហើយនឹងនាំមកនូវអ្វីដែលល្អៗ ។
៥ បង្កើតគំនិតថ្នៃប្រឌិតផ្សេងៗ
មិនថាគូររូប សរសេរ ធ្វើរឿង ថតរូប ឬអ្វីក៏ដោយការបង្កើតគំនិតផ្សេងមិនរើសអើងថាអ្វីល្អឬអាក្រក់នោះទេ ព្រោះវាជួយអោយយើងបង្កើតការគិតផ្សេងៗ ត្បិតថាគំនិតពេលខ្លះមិនបានការទាំងអស់មែន ប៉ុន្តែវាអាចនឹងជាតំរូវការ នៅពេលណាមួយបាន។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ Bornrealist
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។










No comments