បើដឹងថាខ្លួនឯងកេីតជំងឺ Depression តើអ្នកគួរធ្វើយ៉ាងណា?
Loading...
Depression គឺជាអ្វីម្យ៉ាងដែលកេីតឡេីងដោយអារម្មណ៍តប់ប្រមល់ ភាពធុញទ្រាន់ ការគិតច្រេីន និងភាពតានតឹងផ្សេងៗដែលអាចនិយាយបានថា វាជាជំងឺមួយដែលពិបាកព្យាបាល ឬមិនអាចព្យាបាលឲ្យដាច់បានតែម្ដង។ ថ្ងៃនេះបណ្ណាល័យខ្មែរនឹងបង្ហាញវិធីមួយចំនួន ដេីម្បីដោះស្រាយបញ្ហាជំងឺ Depress របស់អ្នកទោះបីជាវិធីនេះមិនអាចព្យាបាលបានមួយរយភាគរយ តែវាក៏អាចជួយឲ្យអ្នកធូរស្រាលអារម្មណ៍បានមួយកំរិតផងដែរ។

១. រក្សាទំនួលខុសត្រូវរបស់អ្នក

នៅពេលដែល Depression កេីតឡេីង អ្នកនឹងចាប់ផ្ដេីមមានអារម្មណ៍ថាហត់នឿយ ចុះចាញ់នឹងចង់បោះបង់អ្វីគ្រប់យ៉ាងដែលកំពុងធ្វេីចោល តែទោះជាយ៉ាងណាអ្នកត្រូវដឹងថាការធ្វេីបែបនេះគឺអាចធ្វេីឲ្យអ្នកដុនដាបកាន់តែខ្លាំងទៅវិញទេ ដូច្នេះទោះជាយ៉ាងណាអ្នកត្រូវតែរក្សាទំនួលខុសត្រូវរបស់អ្នកឲកាន់តែរឹងមាំទេីបជាការប្រសេីរ។
២. ប្រឡងប្រជែងខ្លួនឯងជាមួយគំនិតអវិជ្ជមាន

អំឡុងពេល Depress អារម្មណ៍អវិជ្ជមានជាច្រេីននឹងចាប់ផ្ដេីមកេីតឡេីងដូចជា៖
អ្នកត្រូវគិតឡេីងវិញថាការធ្វេីបែបនេះមិនមានអ្វីជាផលល្អសម្រាប់អ្នកនោះឡេីយ ហេីយនៅលេីលោកនេះគ្មាននរណាម្នាក់ដែលល្អឥតខ្ចោះនោះដែរ អ្នកត្រូវតែយកឈ្នះគំនិតអវិជ្ជមាននេះឲ្យបាន។
៣. ព្យាយាមរំសាយអារម្មណ៍ឲ្យបានច្រេីន

ភាពច្រំដែលអាចជាមូលហេតុដែលនាំឲ្យមានការធុញទ្រាន់ ដូច្នេះអ្នកគួរតែព្យាយាមស្វែងរកអ្វីដែលថ្មីសម្រាប់ខ្លួនឯង ដូចជាការកម្សាន្តផ្សេងៗ មេីលកុន ទស្សនាសារមន្ទីរ ទស្សនាការប្រគុំតន្ត្រី ដេីរលេងជាមួយមិត្តភ័ក្ត ឬអ្វីផ្សេងៗទៀតដែលអាចឲ្យអ្នកមានអារម្មណ៍រីករាយបាន។
៤. គេងឲ្យបានគ្រប់គ្រាន់

ការគិតច្រេីន គឺជាមូលហេតុគឺជាមូលហេតុចំបងដែលនាំឲ្យអ្នកគេងមិនលក់ ហេីយវាក៏ជារោគសញ្ញានៃជំងឺ Depress ផងដែរ។ អ្នកគួរតែសាកល្បងផ្លាស់ប្ដូរទម្លាប់គេងរបស់អ្នកដោយ ចូលគេងនិងក្រោកឡេីងឲ្យបានទៀងទាត់ កុំឲ្យមានសំឡេងរំខានក្នុងបន្ទប់គេងរបស់អ្នក ចៀសវាងការប្រេីប្រាស់ទូរស័ព្ទ កុំព្យូទ័រ ឬមេីលទូរទស្សន៍យ៉ាងហោចណាស់15នាទីទៅ១ម៉ោងមុនពេលគេង អ្នកក៏អាចស្វែងរកអត្ថបទជំនួយដល់ការគេងជាច្រេីនទៀត នៅក្នុងគេហទំព័របណ្ណាល័យខ្មែរផងដែរ។
៥. ពិភាក្សាជាមួយគ្រូពេទ្យជំនាញ

ការប្រឹក្សាជាមួយគ្រូពេទ្យជំនាញ គឺជារឿងមួយទៀតដែលអ្នកគួរធ្វេី ដេីម្បីគ្រប់គ្រងបញ្ហា Depression របស់អ្នកឲ្យបានប្រសេីរឡេីង។
អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Webmd
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page របស់ខ្លួន ដោយ គ្មានការ អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

- ការស្អប់ខ្លួនឯង
- គិតថាលេីលោកនេះគ្មានអ្នកណាដូចអ្នក
- អ្នកជាមនុស្សអន់បំផុតលេីលោកនេះ

No comments