និស្សិតខ្មែរសម្រេចបំណងបង្កើត Drone បានជោគជ័យតាមក្ដីប្រាថ្នា
Loading...
លោកបានបន្ដថា ចំពោះមុខវិទ្យារៀននៅទីនោះ គឺសឹងតែ៧០%មិនទាក់ទងនឹងផលិត ហើយមានតែ៣០%ប៉ុណ្ណោះ ដែលទាក់ទងដូចជាការរចនាគ្រឿងយន្ដជាដើម។
![]() |
![]() |
![]() |
![]() |
បើតាមការឲ្យដឹងពីលោកវីរះ ថា លក្ខណះពិសេសរបស់Drone ដែលលោកផលិតនេះគឺ មានរូបភាពជាវីដេអូច្បាស់កំរឹត Full HD1080P ហើយរូបភាពសន្លឹកវិញមានទំហំ 4K ស្មើរនឹង ៤០៨០ P គុណនឹង២០៨០ P និងអាចហោះហើរទៅកាន់កន្លែងណាដែលអ្នកបានចង្អុលបង្ហាញឬក៏កន្លែងណាដែលអ្នកបានកំណត់ទុក( GPS, GLONASS) ។ រីឯថ្មវិញគឺ ១៧.៤ V អាចហោះហើរដោយគ្មានការឈប់បានប្រមាណជិត៣០នាទី។ Droneនេះមានសមត្ថភាពពិសេស អាចចៀសនូវឧបសគ្គដែលរារាំងនៅចំពោះមុខបាន និងអាចហោះតាមប្រព័ន្ធ GPSដែលអ្នកបានបំពាក់នៅជាប់ខ្លួនរបស់អ្នក។ Drone នេះអាចចុះចតនិងហោះឡើងដោយខ្លួនឯង ដោយមិនបាច់បញ្ជាបាន។ មួយវិញទៀតDrone របស់លោកវីរះ គឺមានភាពងាយស្រួលក្នុងការដាក់តាមខ្លួន ដោយមិនបារម្ភពីការខូចខាតទ្រង់ទ្រាយរបស់វា។
![]() |
គួរបញ្ចាក់ផងដែរថា ដើម្បីឲ្យDroneមួយគ្រឿងនេះ លេចជារូបរាងបានគឺលោកវីរះបានចំណាយពេលជិតមួយឆ្នាំ ក្នុងការផលិតបូករួមជាមួយនឹងការហោះហើរសាកល្បងជាច្រើនលើកច្រើនសារ។ក្នងការផលិតនេះដែរលោកជួបនូវបញ្ហាលំបាកជាច្រើនដោយលោកត្រូវបែកចែកពេលវេលាក្នុងចំណាយពេលក្នុងការផលិតនិងការសិក្សា។ រហូតមកដល់ពេលបច្ចុប្បន្ននេះលោកនៅតែបន្ដក្នុងការផលិតនិងព្យាយាមស្វែងអ្វីដែលថ្មីប្លែកក្នុងការផលិតDroneនេះ៕
ទស្សនារូបភាពដែលថតបានមកពីDroneរបស់លោកវីរះ៖
![]() |

រូបភាពដោយ លោក ជុំ វីរះ
រៀបរៀងដោយ ណយ ធានី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។










No comments