កាយវិការមួយចំនួនដែលអ្នកមិនគួរធ្វើពេល Present
Loading...
កាយវិការគឺជារឿងមួយដែលអាចបង្ហាញពីអារម្មណ៍របស់មនុស្សម្នាក់ៗយ៉ាងងាយសម្រាប់ការទំនាក់ទំនងប្រចាំថ្ងៃ ហើយវាគឺរឹតតែសំខាន់នៅពេលដែលអ្នកធ្វើបទបង្ហាញអ្វីមួយ ប៉ុន្តែមនុស្សទូទៅប្រហែលជាមិនធ្លាប់បានចាប់អារម្មណ៍ថាកាយវិការនេះក៏អាចបង្ហាញផងដែរថាអ្នកកំពុងតែបាត់បងភាពជឿជាក់លើខ្លួនឯង ចង់ដឹងអត់ថាមានអ្វីខ្លះ? តោះអានអត្ថបទនេះទាំងអស់គ្នា។
១. ការអោនក្បាលចុះក្រោម
ទោះបីជាអ្នកបាត់បង់ភាពជឿជាក់យ៉ាងណាក៏ដោយអ្នកពុំគួរអោនក្បាលចុះក្រោមនោះដែរព្រោះការធ្វើបែបនេះវាអាចបង្ហាញយ៉ាងច្បាស់ទៅអ្នកដទៃថាអ្នកកំពុងតែបាត់បង់ភាពជឿជាក់ជាមួយអ្វីដែលអ្នកកំពុងធ្វើ។
២. ការឈរមិនត្រង់ខ្លួន
ឈរអោយត្រង់ខ្លួន ពើងទ្រូងសម្លឹងទៅមុខ បើកស្មារអោយទូលាយ ទើបអាចបង្ហាញទៅអ្នកដទៃថាអ្នកពិតជាមានភាពជឿជាក់លើខ្លួនឯង តែបើសិនជាអ្នកឈរដោយមិនត្រង់ខ្លួននោះជំនឿចិត្តដែលមានមកលើអ្នកក៏អាចបាត់បង់ទៅតាមនោះផងដែរ។
៣. ការក្រឡាប់ភ្នែកចុះឡើង
ជៀសវៀងការក្រឡាប់ភ្នែកចុះឡើងបែបនេះនៅពេលដែលនិយាយព្រោះវាក៏អាចឲ្យអ្នកស្ដាប់គិតថាអ្នកមិនមានភាពជឿជាក់ក្នុងខ្លួនហើយម្យ៉ាងវិញទៀតជួនកាលអ្នកស្ដាប់អាចគិតថាអ្នកមិនគោរពដល់ពួកគេក៏ថាបាន។
៤. ការដាក់ដៃក្នុងហោប៉ៅ
វាពិតជាមិនល្អទេនៅពេលដែលអ្នកដាក់ដៃក្នុងហោប៉ៅបែបនេះព្រោះវាបង្ហាញថាអ្នកមិនសូវគោរពដល់អ្នកស្ដាប់ហើយក៏រឹតតែបង្ហាញថាអ្នកមិនសូវជឿជាក់លើខ្លួនឯង។
៥. អោបដៃ
ត្រូវដឹងថានេះគឺជាវេទិការសម្រាប់ការធ្វើបទបង្ហាញ ឬ Presentation មិនមែនឆាកបង្ហាញម៉ូតទេណាព្រោះវាអាចឲ្យអ្នកស្ដាប់គិតថាអ្នកឈ្លើយមិនគោរពដល់ពួកគេ។
៦. ដាក់ដៃដែលញ័រចុះក្រោម
កត្តានេះអ្នកគួរជៀសវាងដាច់ខាត បើសិនជាអ្នកមានអារម្មណ៍ថាមិនសូវទុកចិត្តចំពោះខ្លួនឯងអ្នកអាចយកប៊ិចមួយដើមទៅតាមសម្រាប់កាន់នៅពេលដែលអ្នកមានអារម្មណ៍ថាតានតឺងដើម្បីកុំឲ្យអ្នកស្ដាប់ចាប់អារម្មណ៍ថាដៃរបស់អ្នកកំពុងញ័រ។
៧. សម្លឹងមើលនាឡិកាគ្រប់ពេល
ជួនកាលអ្នកមើលនាឡិការញឹកញាប់ដើម្បីចង់ដឹងថាអ្នកសល់ពេលប៉ុន្មានសម្រាប់ការធ្វើបទបង្ហាញនេះប៉ុន្តែមនុស្សមួយចំនួនបែរជាអាចគិតថាអ្នកកំពុងតែចង់ឲ្យពេលវេលាចប់ឆាប់ៗព្រោះអ្នកមិនទុកចិត្តលើខ្លួនឯង។
អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Bornrealist
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។











No comments