ព័ត៌មានថ្មីបំផុត

​ពេល​​​ឡើង​​ Presentation ត្រូវ​ធ្វើ​កាយ​​វិការ​​យ៉ាង​ម៉េច​​ទើប​​ទាក់​​ចិត្ត​​អ្នក​​ស្តាប់​​បាន?​​

Loading...
គ្រប់ពេលធ្វើបទបង្ហាញនានា ច្បាស់ណាស់វាទាមទារឲ្យអ្នកប្រើប្រាស់កាយវិការផ្សេងៗ ដើម្បីធ្វើឲ្យវាទាក់ទាញ មើលទៅរស់រវើក។ វាក៏ធ្វើឲ្យទស្សនិកជនមានការជឿជាក់អ្នកផងដែរ នៅពេលដែលអ្នកប្រើប្រាស់កាយវិការមួយចំនួន។ តើអ្នកដឹងថាត្រូវធ្វើកាយវិការអ្វីខ្លះដែររឺទេ?


១. ផ្ងារបាតដៃមកលើ កុំផ្កាប់វាចុះក្រោម
អ្នកត្រូវតែដាក់បាតដៃផ្ងារជានិច្ចគ្រប់ពេលដែលអ្នកធ្វើបទបង្ហាញ ព្រោះថាការធ្វើបែបនឹងអាចបង្ហាញថាអ្នកមានភាពស្មោះត្រង់ និងបើកទូលាយ។ លើសពីនេះ វាក៏អាចធ្វើឲ្យទស្សនិកជនមានការផ្ដោតអារម្មណ៍ខ្ពស់ និងមានអារម្មណ៍ល្អ។




២.​ ដាក់ដៃទាំងពីរដូចជាកំពូលស្រួច
ហាមជាដាច់ខាត អ្នកមិនត្រូវក្ដោបដៃទាំងពីរយ៉ាងណែននោះទេ ព្រោះវាជាការបង្ហាញនូវភាពភិតភ័យ។ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវដាក់ដៃទាំងពីរចូលគ្នា លក្ខណៈជាកំពូលស្រួចទើបជាការល្អ។ ការធ្វើបែបនេះ ជាជម្រើសមួយដែលអ្នកអាចប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាព កំឡុងពេលដែលអ្នកកំពុងតែគិត ឬក៏ផ្លាស់ប្ដូរប្រធានបទជាដើម។





៣. ប្រើប្រាស់កាយវិការ Okay ជំនួសការចង្អុល

បើសិនជាអ្នកចង់ឲ្យការធ្វើបទបង្ហាញរបស់អ្នកបានល្អនោះ អ្នកមិនត្រូវប្រើប្រាស់ការចង្អុលម្រាមដៃទេ ព្រោះវាមើលទៅមិនសមរម្យ ហើយមានលក្ខណៈឈ្លើយថែមទៀតផង។ ជម្រើសដែលល្អអ្នកត្រូវឈប់ប្រើប្រាស់កាយវិការមួយនេះ ហើយប្ដូរមកប្រើប្រាស់ការប្រើសញ្ញា Okayវិញទើបត្រឹមត្រូវ។





៤. កុំច្រត់ដៃលើត្រកៀក រឺក្រពាត់ដៃមកក្រោយ
ការច្រត់ដៃលើត្រកៀកមើលទៅវាហាក់ដូចជា ឪពុកម្ដាយកំពុងតែជេរ រឺស្ដីបន្ទោសកូនចៅ។ បែបនេះបើសិនជាអ្នកប្រើប្រាស់កាយវិការមួយនេះ ទស្សនិកជនក៏មានអារម្មណ៍បែបនេះផងដែរ។ ពួកគេនឹងគិតថា អ្នកកំពុងតែព្យាយាមបញ្ជា ចៀសជាងការណែនាំ។ ការក្រពាត់ដៃមកក្រោយ ក៏មិនជាជម្រើសដែលល្អផងដែរ។ ព្រោះថាការធ្វើបែបនេះ វាមើលទៅដូចជាប្លែក ហើយមានលក្ខណៈតឹងរឹងពេក។ អ្នកត្រូវតែយកដៃ មកធ្វើកាយវិការមួយចំនួនវិញដូចជា ការបង្ហាញពីចំនួន រឺប្រវែងវិញទើបជាការល្អ។





អត្ថបទដោយ ៖ ប៉ោ គឹមហុក
ប្រភព៖ Lifehack

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments