អ្នកណាខ្លះ Team ចូលចិត្តរាំ? ដឹងអត់ថា វាផ្តល់ប្រយោជន៍អីខ្លះ?
Loading...
1. ជួយកាត់បន្ថយភាពតានតឹង
បើសិនជាអ្នកមានអារម្មណ៍មិនល្អ តានតឹងខ្លាំង អ្នកគួរបើកតន្ត្រីឡើង ហើយរាំទៅ។ បើអ្នកមានដៃគូរាំជាមួយទៀតគឺកាន់តែល្អ ព្រោះថាការសិក្សាបង្ហាញថា ការរាំមានដៃគូ ជាជំនួយដ៏ល្អសម្រាប់ការកាត់បន្ថយភាពតានតឹង។
2. ជួយការចងចាំរបស់អ្នក
តាមការសិក្សារបស់ The New England Journal of Medicine ការរាំធ្វើឲ្យការចងចាំរបស់អ្នកមានភាពល្អប្រសើរ ហើយជួយអ្នកកុំឲ្យមានជំងឺភ្លេចភ្លាំង ពេលចាស់ទៅទៀតផង។
3. ធ្វើឲ្យអ្នកមានរេផ្លិចខ្ពស់
ការរាំធ្វើឲ្យអ្នកមានការបត់បែនខ្ពស់។ ជួនកាលអ្នករាំលឿន ឬ ជួនកាលយឺត ដែលទាំងអស់នេះហើយបានបង្ហាញថាអ្នកមានការបត់បែនឬរេផ្លិចខ្ពស់។ រេផ្លិចល្អធ្វើឲ្យការឈឺចាប់ទាំងឡាយតាមសន្លាក់មិនសូវមាន។
4. ធ្វើឲ្យអ្នកមានថាមពល
តើអ្នកមានអារម្មណ៍ថា គ្មានកម្លាំង ចង់នៅមួយកន្លែងមិនចង់ទៅណាមែនទេ? ពេលដែលអ្នករៀនរាំ ឬ ឡើងរាំ អ្នកនឹងដឹងថា ការរាំជារៀងរាល់សប្តាហ៍ធ្វើឲ្យអ្នកមានថាមពល និង ធ្វើការបានល្អ។
5. ធ្វើឲ្យស្រកទម្ងន់
តើអ្នកមានអារម្មណ៍ថា ការសម្រកទម្ងន់ជារឿងពិបាកមែនទេ? ចង់ដឹងវិធីថ្មីទេ? នោះគឺ ការរាំ។ ការសិក្សាបានបង្ហាញថា ការរាំប្រៀបបានដូចការហាត់ប្រាញដូច្នោះដែរ ហើយជាជំនួយឲ្យស្រកទម្ងន់ មានប្រសិទ្ធភាពប្រហាក់ប្រហែលការជិះកង់ឬការរត់ដែរ។
6. ជួយសម្រួលដល់បេះដូង
ការរាំជាសកម្មភាពល្អណាស់សម្រាប់ជួយដល់បេះដូង។ អ្នកដែលមានបញ្ហាបេះដូង ការដកដង្ហើម គួរតែទម្លាប់រាំព្រោះវាជួយឲ្យសុខភាពអ្នកកាន់តែល្អជាងមុន។ ការសិក្សារបស់ជនជាតិអ៊ីតាលីមួយបាននិយាយថា ការរាំមានឥទ្ធិពលល្អប្រហែលទៅនឹងការជិះកង់ឬការដើរហាត់ប្រាណដែរ។
ដោយ៖ ហ៊ាង សុគន្ធារី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។





No comments