មេរៀនជីវិតដែលអ្នកគួរតែស្វែងយល់ក្នុងជីវិត កុំឲ្យហួសពេល
Loading...
ពិតណាស់ជិវិតយើងម្នាក់ៗគឺមិនដូចគ្នានោះទេ អ្នកខ្លះកើតមកមានអ្វីគ្រប់យ៉ាងចំណែកអ្នកខ្លះទៀតរស់នៅខ្វះនេះខ្វះនោះ។ ប៉ុន្ដែទាំងនេះមិនមែនជាឧបសគ្គសំរាប់យើងនោះទេ អ្វីដែលអ្នកគួរធ្វើគឺត្រូវតែខិតខំសំរាប់អនាគតរបស់អ្នក ថ្ងៃមិនល្អ មិនប្រាកដថាថ្ងៃខាងមុខមិនល្អទៀតនោះដែរ។ ខាងក្រោមនេះជាមេរៀននៃជីវិតដែលអ្នកគួរតែដឹងសំរាប់ការអភិវឌ្ឍន៍ខ្លួន។
១. ម្ដាយឪពុកអ្នកតែងតែរំពឹងខ្ពស់ជានិច្ចសំរាប់អ្នក។
២. អ្នកមិនអាចធ្វើការផ្លាស់ប្ដូររូបរាងកាយរបស់អ្នកបានទេ។
៣. ការតាំងសម្មាធិអាចជួយឲ្យអ្នកមានអារម្មណ៍ល្អនិងអាចសម្រេចការងារបាន។
៤. ការនិយាយដើមនរណាម្នាក់ មិនប្រាកដថាអាចឲ្យអ្នកមានអារម្មណ៍ ឬគិតថាខ្លួនឯងឡូយនោះទេ។
៥. អ្នកមិនអាចមានមិត្ដភក្ដិដដែលដូចដែលអ្នកនៅអាយុ៦ឆ្នាំនោះទេ ព្រោះថាមានតែក្មេងប៉ុណ្ណោះដែលមានភាពស្មោះត្រង់ចំពោះគ្នា ទោះជាឈ្លោះប៉ុន្មានដងក៏នៅតែជាមិត្ដនឹងគ្នាដែរ។
៦. មនុស្សចាប់ផ្លាស់ប្ដូរគឺមិនដូចមុននោះទេ។
៧. មានមនុស្សជាច្រើនប្រាប់ថាស្រលាញ់អ្នកតែមិនប្រាកដថាក្ដីស្នេហ៍នោះស្ថិតស្ថេរដែរ។
៨. នៅពេលដែលអ្នកបានជួនស្នេហាពិតហើយសូមអ្នកកុំចាកចោលវា។
៩. អ្នកមិនមែននៅតែម្នាក់ឯងដូចអ្វីដែលបានគិតនោះទេ។
១០. ចូរអ្នកជឿជាក់ទៅលើភាពក្លាហានរបស់អ្នក។
១១. ការមានកំហុសមិនមែនមានន័យថាពិភពលោកនេះឈប់ដើរនោះទេ។
១២. ប្រសិនបើអ្នកមិនស្រលាញ់ការងារដែលអ្នកកំពុងតែធ្វើរាល់ថ្ងៃនេះទេ អ្នកក៏អាចឈប់ធ្វើវាបាន។
១៣. ចូរអ្នកកុំឲ្យអ្នកដទៃនិយាយថា អ្នកមិនអាចធ្វើការងារទាំងបានឲ្យសោះ។
១៤. ចូរធ្វើដំណើរកម្សាន្ដនៅពេលដែលអ្នកនៅក្មេង។
១៥. អ្នកគួរតែធ្វើការងារណាដែលខ្លួនស្រលាញនិងចូលចិត្ដ បើមិនដូច្នេះទេការងារទាំងនោះមិនរត់មករកយើងទេ។
១៦. កុំត្រលប់ទៅរកមនុស្សអតីតរបស់អ្នកវិញឲ្យសោះ។
១៧. គ្រាន់តែយំប៉ុណ្ណោះមិនប្រាកដថាអ្នកទន់ខ្សោយនោះទេ។
១៨. នៅពេលដែលអ្នកនិយាយពាក្យស្រលាញ់ ចូរអ្នកចាប់ផ្ដើមធ្វើវា កុំបង្អាក់អ្វីដែលខ្លួនពិតជាស្រលាញ់ឲ្យសោះ។
១៩. អ្វីក៏ដោយឲ្យតែអ្នកស្រលាញ់ អ្នកប្រាកដជាធ្វើវាបានល្អ។
២០. រាល់ថ្ងៃនេះអ្នកប្រាកដជាជួបរឿងដែលមិនសប្បាយចិត្ដច្រើន ក៏ប៉ុន្ដែអ្នកនៅតែអាចឆ្លងកាត់វាបាន។
២១. អ្នកត្រូវធ្វើការសម្រេចចិត្ដរបស់ខ្លួន។
២២. ប្រសិនបើអ្នកត្រូវការអ្វីមួយ អ្នកត្រូវព្យាយាមយកវាមកឲ្យបាន។
២៣. ត្រូវដឹងពីចំណុចខ្សោយរបស់ខ្លួន។
២៤. កុំឲ្យអ្នកណាបង្រៀនឬបង្ហាត់អ្នកប្រៀបដូចអ្នកនឹងកូនក្មេង។
២៥. អ្នកមិនអាចគេចវេសពីបញ្ហាបានរហូតនោះទេ ត្រូវតែប្រឈមមុខនឹងវា។
២៦. ការព្រួយបារម្ភច្រើន មិនអាចជួយដោះស្រាយបញ្ហាជូនអ្នកបានទេ។
២៧. រស់នៅជាមួយមនុស្សដែលស្រលាញ់និងចូលចិត្ដអ្នក កុំរស់នៅជាមួយមនុស្សដែលគេមិនពេញចិត្ដអ្នក។
២៨. កុំធ្វើអ្វីដែលគ្រាន់តែធ្វើនោះទេ ជាពិសេសមនុស្សដែលអ្នកស្រលាញ់ កុំគ្រាន់តែស្រលាញ់ដើម្បីតែពាក្យស្រលាញ់។
២៩. និយាយពាក្យស្រលាញ់ទៅកាន់អ្នកទាំងឡាយឲ្យបានកាន់តែច្រើន តាមដែលអ្នកអាចធ្វើបាន។
ប្រែសម្រួលដោយ ធានី
ប្រភព Truth Slap
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments