បើកំពុងផ្តាសាយហើយ មានអារម្មណ៍ឯកាទៀត ជម្ងឺកាន់តែធ្ងន់ធ្ងរមិនខាន
Loading...
តាមការសិក្សាមួយដែលធ្វើទៅលើអ្នកមានជំងឺផ្តាសាយដែលបង្កឡើងដោយវីរុស
បានរកឃើញថា
អ្នកដែលបានថាខ្លួនឯងមានអារម្មណ៍ឯការប្រាប់ថាគេមានអាការៈធ្ងន់ធ្ងរជាងអ្នកដែលមានអារម្មណ៍ធម្មតា។
ការសិក្សានេះមានការចូលរួមដោយមនុស្សជាង
២០០នាក់ដែលសុទ្ធសឹងតែបានបំពេញកម្រងសំណួរទាក់ទងនឹងភាពឯការ
និងបណ្តាញក្នុងសង្គមរបស់ពួកគេរួចទៅហើយ។ បន្ទាប់មក
គេក៏ដាក់វីរុសផ្តាសាយតាមច្រមុះ
និងដាក់ឆ្ងាយពីអ្នកដទៃរយៈពេល៥ថ្ងៃក្រោយក្នុងសណ្ឋាគារ។
អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលមានពិន្ទុរខ្ពស់ខាងភាពឯការទំនងជាប្រាប់ថាពួកគេមានអាការៈជំងឺផ្តាសាយខ្លាំងក្លា ប៉ុន្តែមិនទំនងជាឆ្លងជំងឺផ្តាសាយឡើយ។ ចំពោះទំហំនៃការធ្វើទំនាក់ទំនងក្នុងសង្គមហាក់បីដូចជាមិនប៉ះពាល់ដល់លក្ខណៈនៃរោគសញ្ញារបស់ជំងឺផ្តាសាយទេ ប៉ុន្តែបើសិនជារស់នៅបែបដាច់ឆ្ងាយពីអ្នកដទៃអាចនឹងធ្វើឲ្យអាការៈនេះកាន់តែពិបាកទៅៗ។
ការសិក្សានេះបង្ហាញថា អ្នកដែលឆ្លងជំងឺផ្តាសាយ ហាក់បីដូចជាមានទំនាក់ទំនងនឹងភាពឯការ ទើបធ្វើឲ្យគេចេញជារោគសញ្ញាជំងឺផ្តាសាយតែម្តងទៅ។ យ៉ាងណាមិញ ភាពឯការមិនធ្វើឲ្យមនុស្សយើងកើតជំងឺផ្តាសាយដំបូងទីនោះទេ៕
ប្រភព៖ សុខភាព

No comments