តែងតែភ័យខ្លាចច្រើនមែនទេ? វិធីជួយកុំឲ្យភ័យខ្លាចមុននឹងបញ្ហាអ្វីមួយកើតឡើង
Loading...
ភាពភ័យខ្លាចតែងតែកើតឡើងចំពោះមនុស្សគ្រប់គ្នា គ្រាន់តែអ្នកខ្លះអាចគ្រប់គ្រងវាបាន។ ចំណែកឯអ្នកខ្លះវិញនៅតែបន្តភាពភិតភ័យ ដោយមិនដឹងរកវិធីណា ដើម្បីបញ្ឈប់អារម្មណ៍ភ័យខ្លាចនេះបានឡើយ។ ជាពិសេសគឺភ័យខ្លាច មុននឹងរឿងអ្វីមួយកើតឡើង។ បើចង់បាត់ភ័យខ្លាច តោះមកអានអត្ថបទនេះទាំងអស់គ្នា?
១. ត្រៀមខ្លួនជាស្រេច
ជាធម្មតាមនុស្សមានភាពភ័យខ្លាចសម្រាប់ព្រឹត្តិការណ៍អ្វីមួយដែលនឹងកើតឡើង នាពេលខាងមុខ ដោយសារតែពួកគាត់មិនបានត្រៀមខ្លួន។ ការត្រៀមខ្លួនបានល្អសម្រាប់អ្វីមួយនោះ នឹងជួយកាត់បន្ថយភាពភ័យខ្លាចបានមួយភាគធំ។
ឧទាហរណ៍៖ បើសិនជាអ្នកបានមើលមេរៀនច្រើនមុនពេលប្រឡង នោះអ្នកនឹងមិនមានភាពភ័យខ្លាចខ្លាំងនោះទេ។
២. ព្យាយាមធ្វើឲ្យខ្លួនឯងកុំឲ្យតានតឹង
ដើម្បីបញ្ឈប់អារម្មណ៍មួយនេះបាន អ្នកត្រូវតែព្យាយាមហាត់ប្រាណឲ្យបានច្រើន ដើម្បីជំនួយដល់ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវអារម្មណ៍ផងដែរ។ ក្នុងនោះវិធីហាត់ប្រាណដែលជាជម្រើសល្អសម្រាប់ជួយឲ្យលែងមានភាពភ័យខ្លាចនោះ គឺជ្រើសការហាត់ប្រាណ យ៉ូហ្កានិងអនុវត្តវាឲ្យបានទៀងទាត់។
៣. បញ្ឈប់សកម្មភាពដែលតែងតែធ្វើពេលភ័យ
មនុស្សភាគច្រើនតែងតែបង្ហាញនូវសញ្ញាមួយចំនួននៅពេលភិតភ័យ ជាពិសេសសញ្ញាដូចជា ខាំក្រចក ដើរចុះដើរឡើង ញីមុខឬអេះក្បាលជាដើម។ បែបនេះអ្វីដែលអ្នកត្រូវធ្វើ គឺបញ្ឈប់សកម្មភាពទាំងនេះ និងព្យាយាមអង្គុយមួយកន្លែង និងព្យាយាមដកដង្ហើមមួយ។
អត្ថបទដោយ៖ ប៉ោ គឹមហុក
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់

No comments