ម៉េចបានពេលខ្លះ មូសខាំអ្នកច្រើនជាងខាំអ្នកដទៃ?
Loading...
1. អ្នកដែលផលិតឧស្ម័នកាបូនឌីអុកស៊ីតច្រើន
តាមធម្មតា មនុស្សគ្រប់គ្នាតែផលិតឧស្ម័នកាបូនិចនៅក្នុងខ្លួន តែមានមនុស្សមួយក្រុមដែលអ្នកសិក្សារកឃើញថា ជាក្រុមផលិតឧស្ម័ននេះច្រើន ហើយក៏ជាក្រុមមនុស្សដែលទាក់ទាញការខាំពីសត្វល្អិត និង មូសផងដែរ។ មនុស្សមួយក្រុមនោះគឺអ្នកដែលមានផ្ទៃពោះ និង មនុស្សមានមាឌធំ។
2. ប្រភេទឈាម
ប្រភេទឈាមរបស់អ្នកក៏ជាហេតុផលមួយធ្វើឲ្យសត្វល្អិត ឬ មូសចូលចិត្តមកខាំអ្នកជាងគេដែរ។ ការសិក្សាបានបង្ហាញថា អ្នកដែលមានឈាមប្រភេទ O គឺជាអ្នកដែលទាក់ទាញឲ្យមានមូសខាំច្រើនជាងអ្នកដែលមានឈាមប្រភេទ A។ ទោះបីជាការសិក្សានៅមានមិនច្រើន តែលទ្ធផលនេះអាចឲ្យជឿទុកចិត្តបាន។
3. មានកំដៅខ្លួនខ្ពស់
តាមការពិត សីតុណ្ហភាពក្នុងខ្លួនរបស់អ្នកក៏ជាកត្តាធ្វើទាក់ទាញមូស ឬ សត្វល្អិតឲ្យខាំអ្នកជាងអ្នកដទៃដែរ។ ជូនកាល អ្នកដែលឧស្សាហ៍ហាត់ប្រាញក៏អាចជាក្រុមដែលទាក់ទាញមូសខាំដែរ ព្រោះពេលនោះសីតុណ្ហភាពក្នុងខ្លួនអ្នកកើនឡើង។
4. នៅពេលអ្នកមានញើស
នៅពេលអ្នកបែកញើស អ្នកបញ្ចេញកាកសំណល់ក្នុងខ្លូនរបស់អ្នក ក៏ដូចជាសារធាតុធ្វើឲ្យអ្នកមានក្លិនខ្លួនផង។ ទាំងនេះក៏ជាហេតុផលមួយដែលធ្វើឲ្យមូសចូលចិត្តខាំអ្នកជាងអ្នកដទៃ។
5. នៅក្រោយពេលហាត់ប្រាណ
បន្ទាប់ពីហាត់ប្រាណ វាក៏ជាពេលមួយដែលមូសចូលចិត្តទៅរកខាំអ្នកជាងពេលណាណាដែរ ព្រោះថា ក្រោយអ្នកហាត់ប្រាណ មិនត្រឹមតែបានបញ្ចេញញើសទេ តែវាថែមទាំងបង្កើនសីតុណ្ហភាពក្នុងខ្លួនអ្នកផង។ បែបនេះទើបពេលអ្នកគិតថាអ្នកកខ្វក់ មូសក៏ចូលចិត្តមកខាំ។
6. នៅពេលអ្នកផឹកស្រាបៀ
ស្រាបៀក៏ជាហេតុផលមួយដែលធ្វើឲ្យអ្នកមានមូសខាំដែរ។ ការសិក្សាបង្ហាញថា ស្រាបៀតែមួយកំប៉ុងអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើឲ្យមូសមកខាំអ្នកបាន។
ប្រភព៖ Buzzfeed
ដោយ៖ ហ៊ាង សុគន្ធារី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។





No comments