ព័ត៌មានថ្មីបំផុត

តារា​និករ​២​គូ​ដែល​មិន​អាច​បំបែក​ចេញពី​គ្នា​បាន​

Loading...
ក្ដីស្នេហ៍ពិតជាទូលំទូលាយណាស់ដែលពិបាកក្នុងការវែកញែកបានដោយងាយៗ។ ក្នុងនោះដែរតារានិករចំនួន២គូរដែលមានក្ដីស្រលាញ់ស្មោះស្ម័គ្រនឹងគ្នាដែលមិនអាចបំបែកបាន។ ខាងក្រោមនេះគឺជាគូរស្នេហ៍តារានិករដែលមិនរស់នៅដោយគ្មានគ្នាមិនបាន។



គូទី១ LIBRA និង LEO
មូលហេតុអ្វីបានតារានិករមួយគូរនេះមិនងាយបំបែកគ្នាបានដោយសារតែតារានិករLeo មិនដែលប្រកាន់ចង់ឈ្នះចង់ចាញ់ជាមួយនឹងដៃគូររបស់ខ្លួនជាពិសេសតារានិករLibra ។ តារានិករទាំងពីរនេះចេះអត់អោនឲ្យគ្នា ស្រលាញ់គ្នា និង ស្ម័គ្រស្មោះនឹងគ្នា ទើបធ្វើឲ្យពួកគេរស់នៅជាមួយគ្នាបានយូរ និងពិបាកក្នុងការបំបែកចេញពីគ្នា។


គូទី២ VIRGO និង AQUARUS
តារានិករ Virgo គឺជាតារានិករដែលតែងមានអារម្មណ៍ឆេវឆាវ ចង់ឈ្នះ និង ផ្ចិតផ្ចង់ ដូច្នេះមុននឹងតារានិករនេះសម្រេចជ្រើសយកអ្នកណាម្នាក់គឺត្រូវតែល្អិតល្អន់។ ហើយសំរាប់តារានិករ AQUARIUS វិញ ស្រលាញ់អ្នកមា្នក់អាស្រ័យលើចិត្ដគំនិត វិចារណញ្ញាណរបស់គេ ។​ ហេតុអ្វីបានជាតារានិករមួយគូនេះមិនងាយបំបែកចេញពីគ្នា ពីព្រោះថា Aquarius ភាគច្រើនចូលចិត្ដស្រមើស្រមៃច្រើន ខណៈដែល Virgo ជាអ្នកអនុវត្ដផ្ទាល់ មិនចូលចិត្ដស្រមើស្រមៃ ដូច្នេះហើយពួកគេទាំងពីនៅជាមួយគ្នាំ គឺល្អបំផុត ម្នាក់ជាអ្នកស្រមៃរកនឹក ម្នាក់ទៀតជាអ្នកអនុវត្ដ៕

ប្រែសម្រួលដោយ ធានី
ប្រភព Peace Qurters

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់

No comments