បាយថ្ងៃរួច ដឹងតែទន់ភ្នែក! ចង់ឈប់ងងុយគេងពេលថ្ងៃដែរទេ?
Loading...
មនុស្សជាច្រើនតែងតែមានទម្លាប់នេះ ដោយងងុយគេងជានិច្ចរាល់ពេលថ្ងៃ ជាពិសេសនៅពេលដែលពិសារបាយថ្ងៃត្រង់រួច។ ការងងុយគេងនេះអាចជាបញ្ហាដែលរាំងស្ទះ ជាពិសេសមនុស្សដែលរវល់ឬមានកិច្ចការអ្វីមួយដែលត្រូវបំពេញជាចាំបាច់។ អ្នកត្រូវតែចាំថា មនុស្សនៅពេលងងុយគេង មិនអាចផ្ដោតអារម្មណ៍លើអ្វីមួយបានល្អនោះទេ។ អត្ថបទនេះនឹងប្រាប់អ្នកពីវិធីងាយៗជួយឲ្យអ្នកឈប់ងងុយគេងពេលថ្ងៃបាន។
១. គេងឲ្យបាន៧ម៉ោង
អ្វីដែលត្រូវធ្វើ គឺគេងឲ្យបានគ្រប់គ្រាន់នាពេលយប់ មិនមែនមកចំណាយពេលថ្ងៃ ដើម្បីគេងនោះទេ។ ក្នុងពេលរាត្រីអ្នកត្រូវតែធ្វើយ៉ាងណាគេងឲ្យបាន ៧ម៉ោងទើបធ្វើអ្នកមានថាមពលគ្រប់គ្រាន់ និងមិនងងុយគេងពេលថ្ងៃ។
២. ហាត់ប្រាណ
ការហាត់ប្រាណតែងតែជាចំណុចដែលល្អសម្រាប់មនុស្សគ្រប់គ្នា។ បើសិនជាអ្នកចង់បញ្ឈប់បញ្ហាងងុយគេងពេលថ្ងៃនោះ អ្នកត្រូវតែព្យាយាមហាត់ប្រាណឲ្យបានទៀងទាត់ជារាងរាល់ថ្ងៃ។ ការធ្វើបែបនេះនឹងជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាពេញមួយថ្ងៃជាមិនខាន។
៣. ងូតទឹក
ការងូតទឹកក៏ជារឿងមួយដែលចាំបាច់សម្រាប់អ្នកត្រូវធ្វើផងដែរ។ អ្នកត្រូវធ្វើយ៉ាងណាតែងូតទឹកឲ្យបានញឹកញាប់ ហើយត្រូវតែងូតជាមួយទឹកត្រជាក់។ ការងូតទឹកបានញឹកញាប់នឹងជួយឲ្យអ្នកមានអារម្មណ៍ស្វាងជាមិនខាន។
៤. ការញ៉ាំអាហារ
បើមិនចង់ងងុយគេងពេលថ្ងៃនោះទេ អ្នកត្រូវតែផ្លាស់ប្ដូរនូវទម្លាប់ញ៉ាំរបស់ខ្លួនជាពិសសេសការបរិភោកពេលថ្ងៃ។ អ្នកគួរតែញ៉ាំអាហារពេលព្រឹកឲ្យបានច្រើន និងព្យាយាមធ្វើយ៉ាងណាបន្ថយអាហារថ្ងៃត្រង់របស់ខ្លួន ព្រោះថាបើញ៉ាំថ្ងៃត្រង់ឆ្អែតពេកនោះ ច្បាស់ណាស់អ្នកនឹងងងុយគេងជាក់ជាមិនខាន។
៥. ធ្វើអ្វីដែលខ្លួនចូលចិត្ត
ចំណុចមួយនេះក៏សំខាន់សម្រាប់ជួយឲ្យអ្នកឈប់ងងុយគេងផងដែរ។ អ្នកអាចចាប់ផ្ដើមដោយព្យាយាមបង្វែរខ្លួនឯងមកធ្វើអ្វីមួយដែលខ្លួនចូលចិត្តដូចជាការអានសៀវភៅជាដើម។ មនុស្សនៅពេលធ្វើអ្វីដែលខ្លួនចូកចិត្តហើយនោះច្បាស់ណាស់ វាមិនងាយងងុយគេងនោះទេ។
អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Quora
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់

No comments