វិធីហ្វឹកហាត់២យ៉ាង ដើម្បីវាស់គុណសម្បត្តិពិតប្រាកដក្នុងខ្លួនអ្នក
Loading...
មានវិធីហ្វឹកហាត់ ២ យ៉ាង
ដើម្បីជួយឲ្យអ្នកអាចវាស់គុណសម្បត្តិពិតប្រាកដរបស់ខ្លួន រួមមាន៖
១-រកមើលគុណសម្បត្តិសំខាន់របស់ខ្លួនឲ្យបាន ៥ យ៉ាង
និងទី២-ក្នុងបណ្តាគុណសម្បត្តិនីមួយៗ ចូរសរសេរឈ្មោះបុគ្គល
ដែលអ្នកស្គាល់ថា គេសម្រេចជោគជ័យគួរសម
តែមានគុណសម្បត្តិអន់ជាងអ្នក។
១-រកមើលគុណសម្បត្តិសំខាន់របស់ខ្លួនឲ្យបាន ៥ យ៉ាង៖
ដោយឲ្យអ្នកណា ដែលមិនលម្អៀង ជួយវាយតម្លៃ ដូចជា គូស្រករ ប្រធានក្រុម ឬគ្រូរបស់អ្នក ឬនរណាផ្សេងទៀតក៏បានដែរ ឲ្យតែគេនោះ អាចផ្តល់ជាមតិដ៏ត្រឹមត្រូវដល់អ្នកបាន ( គុណសម្បត្តិផ្សេងៗ ដែលគេតែងលើកមកនិយាយ មានដូចជា ការរៀនសូត្រ បទពិសោធ មុខជំនាញ មុខមាត់ គ្រួសារ គំនិតប្រាជ្ញា បុគ្គលិកលក្ខណៈ គំនិតច្នៃប្រឌិត... )។
២-ក្នុងបណ្តាគុណសម្បត្តិនីមួយៗ ចូរសរសេរឈ្មោះបុគ្គល ដែលអ្នកស្គាល់ថា គេសម្រេចជោគជ័យគួរសម តែមានគុណសម្បត្តិអន់ជាងអ្នក
ពេលធ្វើរួចហើយ អ្នកនឹងរកឃើញថា យ៉ាងហោចណាស់ ក៏អ្នកនៅតែមានគុណសម្បត្តិណាមួយ ល្អជាងបណ្តាអ្នកសម្រេចជោគជ័យទាំងនោះដែរ។ រឿងនេះ ធ្វើឲ្យយើងអាចសរុបបានថា "អ្នកខ្លាំងលើសអ្វីដែលខ្លួនគិត"។ ហេតុនេះ សូមគិតមកលើខ្លួនឯងតាមទំហំ ដែលវាសមតែធំ គិតឲ្យធំសមទៅតាមទំហំពិតរបស់ខ្លួនឯង ដែលអាចទៅរួច។
"ដើមឈើមួយដើមធំ មានទំហំធំជាងមួយឱបរបស់អ្នក កើតមកពីគ្រប់ពូជដ៏តូចល្អិតមួយគ្រាប់" "អគារខ្ពស់ ៩ ជាន់ ផ្តើមកកើតឡើងពីឥដ្ឋមួយដុំ" "ការធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ចាប់ផ្តើមពីជំហានដំបូង"៕
ប្រភព៖ សុខភាព

No comments