អត្ថន័យរបស់ពណ៌សំខាន់ៗ
Loading...
តើអ្នកធ្លាប់ដឹងថាពណ៌មួយៗមានអត្ថន័យយ៉ាងណាខ្លះទេ?
ធម្មតានៅពេលដែលត្រូវធ្វើអ្វីមួយ
គេច្រើនគិតពីពណ៌ដែលគេគួរប្រើ ព្រោះថា
ពណ៌ដែលអ្នកប្រើបង្កប់អត្ថន័យផ្សេងៗគ្នា។
ជួនកាលគេប្រើពណ៌ក្នុងការពីពណ៌នាអារម្មណ៍
ឬផ្លូវចិត្តខាងក្នុងរបស់មនុស្សម្នាក់ៗ
ឬជួនកាលក៏ប្រើសម្រាប់ជាតែមសម្រាប់របស់អ្វី ឬ កម្មវិធីអ្វីមួយ។
តើអ្នកចង់ដឹងថា ពណ៌មួយៗមានន័យយ៉ាងណាដែរទេ?
ខាងក្រោមនេះគឺជាអត្ថន័យខ្លះៗដែលត្រូវបានពន្យល់ទៅតាមពណ៌នីមួយៗ។
1. ពណ៌ក្រហម
ពណ៌ក្រហម គឺជាឈាម ហើយភាពច្រើនគេប្រើសម្រាប់ពិពណ៌នាអ្វីដែលមានលក្ខណៈប្រាកដប្រជា។ គេប្រើវានៅលើភ្លើងស្តុប គឺបញ្ជាក់ពីការឈប់ ភាពគ្រោះថ្នាក់ជាដើម។ បើសិនជានិយាយពី អារម្មណ៍គឺជាអារម្មណ៍ដែលត្រូវការខ្លាំង ការទាមទារ ភាពរីករាយខ្លាំង និង ភាពបន្ទាន់។
2. ពណ៌ខ្មៅ
ពណ៌ខ្មៅត្រូវបានប្រើពេលមានពីធីបុណ្យសព ដើម្បីបង្ហាញពីទុក្ខក្រៀមក្រំទាំងផ្លូវចិត្តនិងផ្លូវកាយ។ ក្រៅពីនេះ យើងក៏អាចឲ្យនិយមន័យវាមួយទៀតជា ថាមពល ភាពខ្លាំង ភាពជាផ្លូវការ ភាពជាម្ចាស់ និងអ្នកមានសមត្ថកិច្ច។ វាក៏មានន័យថា អាថ៌កំបាំងដែរ។
3. ពណ៌ស
ភាគច្រើនគេប្រើពណ៌សក្នុងនាមបង្ហាញពី ភាពបរិសុទ្ធ មិនទាន់ដឹងអី និង ភាពស្មោះត្រង់របស់មនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតផងដែរ។ វាជាពណ៌នៃពន្លឺ ក្តីសង្ឃឹម ភាពស្រស់ស្អាត និង អនាម័យ។ វាបង្ហាញពីភាពស្រស់ថ្លា និង ការធ្វើល្អរបស់មនុស្សម្នាក់ៗ។
4. ពណ៌លឿង
អ្នកដែលចូលចិត្តពណ៌លឿងគឺជាមនុស្សដែលចង់បានចំណាប់អារម្មណ៍ច្រើនពីអ្នកដទៃ។ គេចូលចិត្តឲ្យគេមកយកចិត្តទុកដាក់មកលើខ្លួនជានិច្ច។ ក្រៅពីនេះ គេក៍ពណ៌នាពណ៌នេះថាជាពណ៌នៃភាពរីករាយ ការស្វាគមន៍ ភាពកក់ក្តៅ និង សុទិដ្ឋិនិយម។
5. ពណ៌បៃតង
ពណ៌បៃតងគឺជាពណ៌នៃធម្មជាតិស្រស់បំព្រង និង បង្ហាញពីបរិស្ថានទូទៅ។ បានឃើញពណ៌បៃតង អ្នកនឹងមានអារម្មណ៍ស្ងប់ និងស្រស់ស្រាយ។ គេក៏ពណ៌នាពណ៌នេះទៀតថា ជាពណ៌នៃភាពស្ងប់ ការលូតលាស់ ជីវិត និង ការផ្សះផ្សារដំបៅជីវិតដូចគ្នាដែរ។
6. ពណ៌ខៀវ
ពណ៌ខៀវជាពណ៌របស់ទឹកសមុទ្រ បានបង្ហាញនូវភាពស្ងប់ និងភាពស្រស់ថ្លានៅក្នុងជីវិត។ វាក៏ត្រូវបានគេប្រើក្នុងន័យនៃការជឿទុកចិត្ត ភាពដែលអាចពឹងពាក់បាន ថាមពល ទំនុកចិត្តចំពោះខ្លួនឯង និងអ្នកដទៃ។
7. ពណ៌ស្វាយ
ពណ៌ស្វាយត្រូវបានគេពណ៌នាថាជាពណ៌បង្ហាញពីភាព មានទ្រព្យច្រើន ភាពប្រណិត និងភាពថ្លៃថ្នូរ។ បើនិយាយពីស្នេហា វាមានន័យថា romantic. វាក៏មានន័យថាជាការស្រមើស្រមៃ ការគិតបានល្អ។
8. ពណ៌ទឹកក្រូច
ជាពណ៌បង្ហាញពីថាមពល ភាពចង់បាន ភាពកក់ក្តៅ ភាពរីករាយ និង ទំនុកចិត្តចំពោះខ្លួនឯង។
9. ពណ៌ផ្កាឈូក
គេតែងនាំគ្នានិយាយថា ពេលមានស្នេហា ពិភពលោកក៏ប្រែជាពណ៌ស៊ីជំពូរ។ ក្នុងនេះក៏ដូចគ្នាដែរ គឺវាជាពណ៌ដែលនិយាយពីការស្រឡាញ់ ភាពស្និទស្នាល ស្នេហា រ៉ូម៉ែនទិក និង ភាពស្អាតផងដែរ។
10. ពណ៌មាស
ពណ៌មាស សំដែងចេញឲ្យឃើញពីទ្រព្យសម្បត្តិ ភាពជោគជ័យ និង ការរស់នៅប្រចាំថ្ងៃដែលល្អប្រសើរផងដែរ។ ក្រៅពីនេះ វាក៏បង្ហាញពីទឹកចិត្តល្អប្រសើរ ចិត្តល្អ និង សុទិដ្ឋិនិយម។
ដោយ៖ ហ៊ាង សុគន្ធារី





No comments