ងាយៗផ្លាស់ប្ដូវភាពខ្ជិលរបស់អ្នកទៅជាការជំរុញទឹកចិត្តពុះពារ
Loading...
មនុស្សភាគច្រើនគឺមានទំលាប់បែបនេះ ដូចជាការប្រើពាក្យ ចាំបន្តិចទៀត ចាំស្អែក ចាំជិតដល់ថ្ងៃ ចាំ ចាំ ចាំទាល់តែដល់ថ្ងៃកំណត់ ទើបខំរូតរះធ្វើ ហើយជួនកាលក៏មានអារម្មណ៍ថា ស្ដាយក្រោយដែលមិនបានធ្វើវាពេលដែលទំនេរ។ តោះមកអានអត្ថបទនេះ បើសិនជាអ្នកចង់ផ្លាស់ប្ដូរភាពខ្ជិលរបស់អ្នក ឲ្យក្លាយជាការជំរុញទឺកចិត្តក្នុងការធ្វើការងារផ្សេងៗ។

១. បង្កើតបញ្ជីការងារមួយសម្រាប់រាល់អ្វីដែលអ្នកត្រូវធ្វើ

កត់ទុករាល់ការងារទាំងអស់ដែលអ្នកត្រូវធ្វើចូលទៅក្នុងបញ្ជីនោះ ហើយបែងចែកវាជាពីរផ្នែក ដោយមួយសម្រាប់រយៈពេលវែង និងមួយផ្នែកទៀតសម្រាប់ពេលខ្លី ដែលពេលខ្លីនោះ យ៉ាងយូរកំណត់ត្រឹមមួយសប្ដាហ៍ និងពេលវែងយ៉ាងយូរត្រឹមមួយខែ ការធ្វើបែបនេះ នឹងអាចឲ្យអ្នកមានភាពងាយស្រួលក្នុងការងារទាំងនោះ ហើយក៏អាចនាំឲ្យមានការជំរុញទឹកចិត្តសម្រាប់ការធ្វើការងារបន្ទាប់។
២. កំណត់គោលដៅការងាររបស់អ្នក

អ្នកគួរតែបង្កើតជាសំណួរផ្សេងៗ ដាក់ពីក្រោមតារាងការងារនីមួយៗរបស់អ្នកដូចជា ដើម្បីធ្វើការងារមួយនេះអ្នកនឹងត្រូវការអ្វីខ្លះ? តើអ្នកគួរចាប់ផ្ដើមធ្វើវានៅពេលណា? ហើយពេលដែលអ្នកអ្នកចាប់ផ្ដើមធ្វើការងារនោះអ្នកនឹងគិតពីសំណួរទាំងនោះ ថាអ្នកនឹងត្រូវការដូចជាកុំព្យូទ័រ ឬកាហ្វេមួយកែវជាដើម។ អាចថាវាច្រើននិងរញ៉េរញ៉ៃបន្តិចសម្រាប់ការងារអ្នក តែវានឹងអាចធ្វើឲ្យអ្នកមិនធុញទ្រាន់ និងមានភាពរីករាយក្នុងការងារទៅវិញ។
៣. ផ្លាស់ប្ដូរបរិយាកាសការងារ

ការធ្វើការនៅកន្លែងដដែលអាចធ្វើឲ្យអ្នកធុញ ដូច្នេះអ្នកគួរតែផ្លាស់ប្ដូរបរិយាកាសរបស់អ្នកឲ្យបានច្រើនដើម្បីឲ្យអ្នកកាន់តែមានការផ្ដោតអារម្មណ៍កាន់តែខ្លាំងក្នុងការធ្វើការដូចជាការចាក់តន្ត្រី ឬផ្លាស់ប្ដូរបរិយាកាសដោយទៅធ្វើការរបស់អ្នកនៅកន្លែងផ្សេងដូចជាហាងកាហ្វេ បណ្ណាល័យ សួនច្បារ ជាដើម។
៤. ធ្វើការងារដែលស្រួលៗមុន

នៅពេលដែលអ្នកធ្វើការងារដែលងាយស្រួលមុននោះ បញ្ជីរបស់អ្នកនឹងបានឃើញការងារដែលរួចរាល់ច្រើន ហើយអ្នកក៏នឹងមានអារម្មណ៍មួយថា សប្បាយនិងការទទួលបានលទ្ធផលពីការកែប្រែភាពខ្ជិលរបស់អ្នកបែបនេះហើយ អ្នកនឹងរក្សាការជំរុញទឹកចិត្តនេះដើម្បីធ្វើការងារដទៃទៀត។
៥. កុំដាក់សម្ពាធលើខ្លួនឯង

កុំគិតថាការងារដែលអ្នកត្រូវធ្វើនោះគឺជាសម្ពាធ ព្រោះបើសិនជាអ្នកគ្រប់គ្រងពេលវេលាក្នុងការធ្វើការងាររបស់អ្នកឲ្យបានត្រឹមត្រូវ និងមិនខ្ជិលច្រអូសនោះអ្នកប្រាកដជាមិនមានសម្ពាធនោះទេ ហើយអារម្មណ៍របស់អ្នកក៏អាចសម្រាកទៅតាមគ្នានោះផងដែរ ព្រោះភាពខ្ជិលច្រអូសទាំងនោះហើយ ដែលនាំឲ្យអ្នកពន្យាពេលការងាររបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃរហូតក្លាយជាសម្ពាធនោះ។
អត្ថបទដោយ ៖ ជុំ រស្មី
ប្រភព ៖ Bornrealist
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments