ឈប់ញ៉ាំទឹកពេលកំពុងញ៉ាំអាហារទៀតទៅ បើមិនចង់ជួបគ្រោះថ្នាក់ទាំងនេះ
Loading...
ភាគច្រើន
មនុស្សយើងមានទម្លាប់មួយគឺការញ៉ាំទឹកខ្លះក្នុងពេលកំពុងតែញ៉ាំអាហារ។
តាមពិតទៅ ការស្រាវជ្រាវថ្មីមួយបានរកឃើញថា
ទម្លាប់ញ៉ាំអាហារបែបនេះមិនអាចផ្តល់សុខភាពទេ
ហើយវាក៏ផ្តល់គ្រោះថ្នាក់កាន់តែច្រើនដល់រាងកាយជាងដែរ។
តាមការសិក្សាបង្ហាញថា ការញ៉ាំទឹកខណៈពេលកំពុងតែញ៉ាំអាហារ អាចមានផលអវិជ្ជមានជាច្រើនកើតមាន។ ការញ៉ាំទឹកច្រើនក្នុងពេលញ៉ាំអាហារ អាចបណ្តាលឲ្យមានបញ្ហាក្រពះពោះវៀនបានដូចជា ហើមពោះ ក្រពះកិនមិនបានល្អ និងមិនអាចបឺតស្រូបជីវជាតិពីអាហារបានគ្រប់គ្រាន់។
ចំពោះអ្នកជំនាញខាងអាហារូបត្ថម្ភវិញបានឲ្យដឹងថា យកល្អ មិនគួរញ៉ាំទឹកយ៉ាងហោចណាស់ ៣០នាទីមុន និង ១ម៉ោងក្រោយញ៉ាំអាហារ។ ករណីដែលត្រូវតែញ៉ាំទឹកនោះ អ្នកគប្បីញ៉ាំតែបន្តិចបានហើយ។ ប៉ុន្តែការញ៉ាំទឹកម្តងមួយកែវធំ វាពិតជាទៅបន្សាបអាស៊ីតរបស់ក្រពះ ដែលមាននាទីដ៏សំខាន់ក្នុងការរំលាយអាហារបាន។
បើសិនជាអ្នកចង់ឲ្យក្រពះកិនបានល្អ ចូរទំពារអាហារយឺត និងញ៉ាំអាហារនៅពេលដែលអ្នកស្ថិតក្នុងស្ថានភាពមិនប្រញ៉ាប់ប្រញាល និងកុំញ៉ាំច្រើនៗពេក។ ទម្លាប់ញ៉ាំអាហារបែបនេះ អាចជយឲ្យមានលំហូរទឹកប្រមាត់បានគ្រប់គ្រាន់ដើម្បីជំរុញដល់ការរំលាយអាហារ ព្រមទាំងបឺតស្រូបជីវជាតិបានយ៉ាងល្អបំផុត៕
ប្រភព៖ សុខភាព

No comments