ព័ត៌មានថ្មីបំផុត

មិន​​ញ៉ាំ​​អាហារ​​ពេល​ព្រឹកអាចប្រឈមនឹងកើត​​ជំងឺ​​ទឹក​នោម​​ផ្អែម​​ប្រភេទ​​ទី​​២​​​

Loading...
ការសិក្សា​មួយ​ដែល​ធ្វើ​ទៅលើ​សិស្ស​សាលា​ក្នុង​ប្រទេស​អង់គ្លេស​បាន​រកឃើញថា អ្នក​ដែល​មិន​បាន​ញ៉ាំ​អាហារ​ពេលព្រឹក​ទៀងទាត់ គឺ​មាន​រោគសញ្ញា​ភ្លាមៗ​នៃលក្ខណៈ​សម្គាល់ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​។ ដូច្នេះ​ទើប​ធ្វើឲ្យ​សេចក្តីរាយការណ៍​ពី Mail Online និយាយថា ការ​មិន​បាន​ញ៉ាំ​អាហារ​ពេលព្រឹក​ចំពោះ​ក្មេងៗ​អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោម​ផ្អែម​បាន​។





​ការសិក្សា​បាន​រកឃើញថា ក្មេង​ដែល​មិន​បាន​ញ៉ាំ​អាហារ​ពេលព្រឹក​ញឹកញាប់​គឺ​មាន​ការ​រ៉េ​ស៊ី​ស្តង់​នឹង​អាំង​ស៊ុយ​លីន​ខ្ពស់ជាង​ក្មេង​ដែល​តែងតែ​ញ៉ាំ​អាហារ​ពេល​ព្រឹក​រហូតដល់ ២៦​ភាគរយ​។ កាលណា​មាន​ការ​រ៉េ​ស៊ី​ស្តង់​នឹង​អាំង​ស៊ុយ​លីន​កាន់តែ​ខ្ពស់ កាន់តែ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​។

​អ្នកស្រាវជ្រាវ​បាន​សួរ​សំណួរ​ទៅ​ក្មេង​អាយុ​ចាប់ពី ៩ ទៅ​១០​ឆ្នាំ ចំនួន​ជាង ៤០០០​នាក់ អំពី​ភាព​ញឹកញាប់​ដែល​ពួកគេ​ញ៉ាំ​អាហារ​ពេលព្រឹក និង​ធ្វើតេស្ត​ឈាម ព្រមទាំង​អាំង​ស៊ុយ​លីន​ក្នុង​ឈាម​ដែរ​។ ជា​លទ្ធផល​បានឲ្យដឹងថា ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការ​រ៉េ​ស៊ី​ស្តង់​អាំង​ស៊ុយ​លីន​ខ្ពស់​បាន ប៉ុន្តែ​វា​នៅតែ​មិន​អាច​បញ្ជាក់បាន​ថា​ការ​មិន​បាន​ញ៉ាំ​អាហារ​ពេលព្រឹក​ធ្វើឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​តែម្តង​ទេ ព្រោះ​វា​មាន​កត្តា​ចូលរួម​ជាច្រើន​ថែមទៀត​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​សម្បូរ​ជាតិ​សរសៃ​គឺ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើនណាស់ ហើយ​ក៏​ត្រូវបាន​គេ​ដឹងថា​ជា​ជម្រើស​ដ៏​ល្អ​មួយ​ដើម្បី​រក្សា​ទម្ងន់​ឲ្យនៅ​សុខភាព​ល្អ​៕

ប្រភព៖ សុខភាព

No comments