គួរធ្វេីយ៉ាងណាដេីម្បីឲ្យការទំនាក់ទំនងកាន់តែមានប្រសិទ្ធភាព?
Loading...
ទំនាក់ទំនងគឺជារឿងដ៏សំខាន់មួយសម្រាប់ការរស់នៅប្រចាំថ្ងៃដែលមនុស្សគ្រប់គ្នាត្រូវការជាចាំបាច់និងមិនអាចខ្វះបាន ព្រោះថាតាំងពីកេីតរហូតដល់ស្លាប់គ្មានអ្នកណាម្នាក់អាច់គេចផុតពីការទំនាក់ទំនងនោះទេ។
អាចនិយាយបានថាទំនាក់ទំនងគឺជាផ្លូវមួយដែលអាចនាំអ្នកទៅកាន់ភាពជោគជ័យ ប៉ុន្តែតេីអ្នកធ្លាប់ឆ្ងល់ដែរឬទេថាហេតុអ្វីបានជាការទំនាក់ទំនងរបស់អ្នកពុំបានផ្ដល់ផលវិជ្ជមានត្រឡប់មកវិញ? ចម្លេីយនោះគឺដោយសារតែអ្នកពុំមានការទំនាក់ទំនងល្អក្នុងសង្គម ឬការទំនាក់ទំនងរបស់អ្នកពុំមានប្រសិទ្ធភាព។
ចង់ដឹងឬទេថាតេីគួរធ្វេីគួរធ្វេីយ៉ាងណាដេីម្បីឲ្យការទំនាក់ទំនងរបស់អ្នកកាន់តែមានប្រសិទ្ធភាព? បេីសិនជាចង់ដឹងកុំភ្លេចចូលរួមក្នុងកម្មវិធីសិក្ខាសិលាស្ដីពី សិល្បៈនៃការទំនាក់ទំនងដ៏មានឥទ្ធិពល ជាមួយប្រធានបទចំបងចំនួនបីរដែលមានដូចជា៖
- មូលដ្ឋានគ្រឹះ និងគោលការណ៍ដេីម្បីទំនាក់ទំនងជោគជ័យ បកស្រាយដោយ លោក សោម សម្បត្តិ ប្រធានប្រតិបត្តិ ក្រុមហ៊ុន ខេមផេន ថ្នាំពណ៌ជាតិ។
- បង្កេីតបណ្ដាញទំនាក់ទំនងដេីម្បីត្រៀមសម្រាប់អនាគត និងសម្រេចក្ដីសុបិនរបស់អ្នក បកស្រាយដោយ លោក ឧកញ្ញ៉ា ជីអូ អគ្គនាយករងអ្នកទីផ្សាកម្ពុជា។
- បច្ចេកទេសផ្ដេីម និងដឹកនាំការទំនាក់ទំនងដេីម្បីលទ្ធផលគាប់ប្រសេីរ បកស្រាយដោយ លោក ហង្ស ព្រីន្សយ៉ា ស្ថាបណិក ពានិជ្ជករឈានមុខកម្ពុជា
សិក្ខាសិលានេះនឹងរៀបចំនៅថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ចាប់ពីម៉ោង ៧កន្លះព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ជាមួយសំបុត្រតម្លៃត្រឹមតែ ២០០០០រៀល។
សម្រាប់ពត៌មានបន្ថែមអ្នកក៏អាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩៣ ៤២២ ៨៦២, ០៩៣ ៦៩៦ ៩៧២៕
អត្ថបទដោយ៖ ជុំ រស្មី





No comments