ព័ត៌មានថ្មីបំផុត

បរាសិត​ក្នុង​រាង​កាយ​​ជា​អ្វី?​ ដឹង​ទេ​​ថា​វា​ឆ្លង​​ចូល​​រាង​​កាយ​​យើង​​តាម​​ណា?​​

Loading...
បរាសិត គឺជាពពួក​មីក្រូសារពាង្គកាយ​មាន​ជីវិត ដែល​រស់​នៅ​អាស្រ័យ​លើសារពាង្គកាយ​ដទៃ។ ពពួក​អស់​នេះភាគ​ច្រើន​រស់​នៅក្នុង​ពោះវៀន ក៏​ដូចជា​ប្រព័ន្ធរំលាយ​អាហារ​របស់​សារពាង្គកាយ​មាន​ជីវិត​ដទៃ ដូចជា សត្វ និង មនុស្ស។ ពួក​នេះ​មាន​ដូចជា ដង្កូវ​ពោះវៀន តេញ៉ា អៀន ព្រូន ព្រូនទំពក់... ដែល​រស់នៅ ​និង បើត​ជញ្ជក់​សារធាតុ​ចិញ្ចឹម​ពី​ក្នុង​សារពាង្គកាយ​មនុស្ស​ សត្វ។ មិន​ត្រឹម​តែ​ប៉ុណ្ណេះ វា​ក៏​បង្ក​កំណើត បង្កើត​ក្រុម​នេះ​កាន់​​តែ​ច្រើន​បើ​សិនជា​មិន​បាន​ព្យាបាល​ឲ្យ​ទាន់​ពេល។ ដំំណាក់កាល​គ្រោះថ្នាក់​របស់​បរាសិត​ក្នុង​រាងកាយអាច​ធ្វើ​ឲ្យ​កើត​ជំងឺធ្ងន់​ធ្ងរ ពិបាក​ព្យាបាល។


ហេតុអ្វីអ្នក​មាន​បរាសិតទាំង​នេះ?

បរាសិតទាំង​នេះ​ឆ្លង​ចូល​មក​ក្នុង​ខ្លួន​របស់​អ្នក​បាន​ច្រើន​យ៉ាងណាស់ដូចជា៖

1. បរាសិត​ឆ្លង​ចូល​ក្នុង​រាងកាយ​តាម​រយៈអាហារ​និងទឹក​ដែល​អ្នក​បរិភោគ។ អាហារ​ឆៅ ឬ មិនទាន់​ឆ្អិន​ល្អ អាចជា​កន្លែង​ដែល​បរាសិត​ទាំង​នេះពួន ដោយ​យើង​មិន​អាច​មើល​នឹង​ភ្នែក​ទទេបាន។ មួយទៀតគឺ​ការ​បរិភោគ​បន្លែ​ឆៅ។ ចំពោះ​បន្លែដែល​ត្រូវញ៉ាំឆៅ​នេះ​ក៏​អាច​មាន​គ្រោះថ្នាក់​ផង​ដែរបើ​សិនជា​មិន​បាន​លាង​សម្អាត​ឲ្យ​បាន​ស្អាត​ល្អ។ មួយ​ទៀតគឺទឹក ជាពិសេស​ទឹក​នៅ​តាម​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍឬនៅ​តាម​ជនបទ​ដាច់​ស្រយាល​ដែល​មិន​ត្រូវ​បាន​សម្លាប់​មេរោគ​ឲ្យ​បាន​ល្អ។ ការ​បរិភោគទឹក​មិន​ស្អាត​ក៏ជា​កត្តា​មួយ​នាំ​ឲ្យ​មាន​បរាសិតដែរ។

2. ចូល​តាម​បាត​ជើង៖ បរាសិតអាច​មាន​នៅ​គ្រប់​កន្លែង​ដែល​អ្នក​មិន​អាច​មើល​នឹង​ភ្នែក​ឃើញ​បាន។ វា​មាន​នៅ​លើ​ដី​សើមៗ ឥដ្ឋសើម។ វាអាច​មាន​នៅ​ក្នុង​បន្ទប់ទឹក​របស់​អ្នក​ បើ​សិនមិន​បាន​សម្អាត​ត្រឹម​ត្រូវ។ បរាសិតទាំង​នោះអាច​ឆ្លង​ចូល​ក្នុង​ខ្លួន​អ្នក​តាម​រយៈបាតជើងនោះឯង។

3. របស់​គ្រប់​យ៉ាង​ដែល​អ្នក​មាន​ទំនាក់ទំនងជា​មួយ៖ ដូច​បាន​ប្រាប់​ខាង​ដើម យើង​មិនអាច​មើល​ឃើញ​បរាសិតនឹង​ភ្នែកទទេបានទេ ហើយ​អ្វីដែល​សំខាន់​នោះគឺ ពង​របស់​បរាសិតទាំង​នោះ​មាន​នៅ​សឹង​គ្រប់​កន្លែង។ ពងទាំង​នោះអាច​មាន​លើបង្កាន់​ដៃទ្វា លើ​សត្វ​ចិញ្ចឹម របស់​របរ​ប្រើប្រាស់ ដែល​អាច​ឆ្លងមក​អ្នក​បាន​ដោយ​ងាយ​បើ​សិន​មិន​បាន​លាង​ដៃ​ឲ្យ​បាន​ល្អ។

ដោយ​ហេតុនេះ ដើម្បីកុំ​ឲ្យ​មាន​ការ​ឆ្លង​បរាសិត​ចូល​មក​ក្នុង​រាង​កាយ​របស់​អ្នក​ដោយ​ចៃដន្យ អ្នក​គួរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង អនុវត្តន៍​ការ​កាពារ​ឲ្យ​បាន​ល្អទុក​ជា​មុន។

ប្រភព៖ mindbodygreen.com
ដោយ៖ ហ៊ាង សុគន្ធារី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 

No comments