ព័ត៌មានថ្មីបំផុត

គ្រោះថ្នាក់​នៃ​ការ​ចូល​ចិត្ត​ស្តាប់​កាស​ បើក​បទ​​ចម្រៀង​​លឺ​ៗ​ខ្លាំង​

Loading...
តាម​ធម្មតា មិន​ថា ក្មេង​ចាស់​ប្រុស​ស្រី​តែង​ចូល​ចិត្ត​ស្តាប់​ចម្រៀង។ បើ​និយាយ​ឲ្យ​ចំទៅ​ ជាពិសេស​ក្មេង​ជំទង់​នាំ​គ្នា​ចូល​ចិត្ត​ស្តាប់​ចម្រៀង​តាម​កាស ហើយ​ដាក់​សម្លេង​ខ្លាំងៗ​ទៀត​ផង។ ពេល​ស្តាប់​ចម្រៀង​សម្លេង​ខ្លាំងៗ អ្នក​មាន​អារម្មណ៍​ហាក់​ដូចជាចម្រៀង​បែប​ពិរោះជាង​មុន ហើយ សប្បាយជាង​មុន​ផង។ តែ​ក្រៅពី​ហេតុ​ផល​ទាំង​នេះ​ទៅ អ្នក​មិន​បាន​ដឹង​ថា ការ​ស្តាប់​ឮៗ​បែប​នេះ​នឹង​មាន​ផល​អាក្រក់​ដល់​អ្នក​យ៉ាង​ណា​នោះទេ។ ខាង​ក្រោម​នេះ​គឺជា​ផល​ប៉ះពាល់​មួយ​ចំនួន​ដែល​អាច​កើត​មាន​នៅ​ពេល​អ្នក​ស្តាប់​ចម្រៀង​ឮខ្លាំង។​



1. អ្នក​អាច​ប្រឈមជាមួយ​ការ​បាត់​បង់សមត្ថភាព​ការ​ស្តាប់
ជា​ធម្មតា នៅ​ពេល​អ្នក​ចាប់​ផ្តើម​បើក​ស្តាប់​សម្លេងខ្ពស់​បំផុត​នៅ​ក្នុង​ទូរស័ព្ទឬកុំព្យូទ័រ​របស់អ្នក កម្រិត​សម្លេង​អាច​ឡើង​ដល់ ១១៧ ដេស៊ីបែល។ តាម​ពិត​ទៅ គ្រាន់​តែ​សម្លេងប្រមាណ ៩០ ដេស៊ីបែល វា​ចាប់​ផ្តើម​ប៉ះពាល់​ដល់​ការ​ក្រដាស​ត្រចៀក​របស់​អ្នក​រួច​ទៅ​ហើយ។ ជួន​កាល បន្ទាប់​ពី ស្តាប់​រួច អ្នក​អាច​ស្តាប់​មិន​ឮ​បណ្តោះអាសន្ន​ទៀត​ផង ហើយ ដែល​យូរ​ៗ​ទៅ ប្រសិទ្ធភាព​ការ​ស្តាប់​របស់​អ្នក​នឹង​កាន់​តែ​ខ្សោយ​ទៅ ៗ។

2. ប៉ះពាល់​ដល់​សរសៃ​រ​ប្រសាទ​របស់​អ្នក​ទៀត​ផង
ការ​ស្តាប់​ចម្រៀង​ឮៗ អាច​ធ្វើ​ឲ្យ​សរសៃរ​ប្រសាទ​ខួរ​ក្បាល​របស់​អ្នក​ចុះ​ខ្សោយ។ ក្នុង​ករណីនេះ អ្នក​អាច​ប្រឈម​ជា​មួយ​បញ្ហា​ប្រសាទ​ធ្ងន់​ធ្ងរទៀត​ផង។ សម្លេង​ខ្លាំង​ៗ​ដែល​អ្នក​កំពុងស្តាប់ បាន​ធ្វើ​​ឲ្យ​សរសៃរ​ប្រសាទ​មាន​លំញ័រ​ខ្លាំង ដែល​មិន​ល្អ​សម្រាប់​ខួរ​ក្បាល​ទេ។ ក្រោយ​មក ករណីទាំង​នេះ​អាច​វិវត្តន៍ទៅជា​ការ​បញ្ឃប់​សកម្មភាព​ខួរ​ក្បាល​ និង មុខងារ​សារពាង្គកាយទៀត ព្រោះថា សញ្ញា​ដែល​ធ្វើ​ដំណើរ​តាម​ណឺរ៉ូន(សរសៃរ​ប្រសាទ)នឹង​ឈប់​ឬផ្អាក​ធ្វើ​ដំណើរទៅ​ខួរ​ក្បាល។

3. មាន​ជំងឺ​ត្រចៀក
ជួន​កាល អ្នក​មិន​បាន​ប្រយ័ត្នទេ ហើយ​អ្នក​ក៏​ស្តាប់​បទ​ចម្រៀង​នោះ(ជាមួយ​កាស) ម្នាក់​ម្ខាងជា​មួយ​មិត្តភក្តិរបស់​អ្នក។ នេះ​មិន​មែនជា​វិធី​ល្អទេ។ បាក់តេរី​មិន​ល្អ អ្នក​ចូល​ទៅ​ក្នុង​កាស​របស់​អ្នក ហើយ​ចុង​ក្រោយ​វា​នឹង​ឆ្លង​មក​ត្រចៀករបស់​អ្នក​ផ្ទាល់​ ព្រោះថា​ក្រោយ​មក អ្នក​នេះ​ហើយ​ជាអ្នក​ស្តាប់​កាស​នោះទាំង​សង​ខាង​វិញ។ ជំងឺ​ត្រចៀក អាច​ជាជំងឺធ្ងន់​ធ្ងរ នៅពេល​អ្នក​ស្តាប់​ឮខ្លាំង ឬ ពេល​ស្តាប់​ដាក់​កាស។

4. មាន​សមាធិ​ខ្សោយ
នៅពេល​ដែល​កាស​សម្លេងឮខ្លាំង​ បាន​ដាក់​ក្នុង​ត្រចៀក​អ្នក អ្នក​នឹង​ចាប់​ផ្តើម​មាន​អារម្មណ៍ថា ការ​ផ្តោតឬ​សមាធិ​របស់​ខ្សោយ។ អ្នក​នឹង​មិន​អាច​ឮអ្វី​ដែល​អ្នក​ខាង​ក្រៅនិយាយ​បាន​ទេ ព្រោះ​ពិភព​លោក​របស់​មាន​តែ​ចម្រៀង​ក្នុង​កាស​នេះ។ ហើយ​ក្រោយ​មក​ទៀត អ្នក​នឹង​ដឹង​ខ្លួន​ថា សមត្ថភាព​ការ​ស្តាប់​របស់​អ្នក​ធ្លាក់​ចុះ​បន្តិចម្តងៗ។

ដោយ​សារ​តែ​ការ​ស្តាប់​ឮខ្លាំង​អាច​មាន​ផល​ប៉ះពាល់​បែប​នេះ​ដល់​អ្នក អ្នក​គួរ​កាត់​បន្ថយ​ការ​ស្តាប់ឮៗ​នេះ​ចោល​ទៅ ហើយ​បែរ​មក​ស្តាប់​តិចៗវិញ​ទើប​ប្រសើរ។ ច្រើន​បំផុត អ្នក​គួរ​តែ​ស្តាប់​ចម្រៀង​ខ្លាំងៗ​នេះ​ តែ៥ នាទីអីបាន​ហើយ។

ប្រភព៖ boldsky
ដោយ៖ ហ៊ាង សុគន្ធារី​

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។



No comments