ដឹងអត់ថា ឥន្ទនូ កើតឡើងដោយសារអ្វី? ហើយតើវាមានប្រភេទអ្វីខ្លះ?
Loading...
ឥន្ទនូជាទស្សនីយភាពដ៏ស្រស់ស្អាតដែលជាទូទៅអ្នកប្រហែលជាបានឃើញ នៅក្រោយពេលភ្លៀងធ្លាក់ ហើយអ្នកប្រហែលជាគិតថាឥន្ទនូមានតែមួយប្រភេទធម្មតាៗ តែតាមពិតឥន្ទនូត្រូវបានបែងចែកជាច្រើនប្រភេទ តាមរយៈដើមកំណើតនិងរូបរាងរបស់វា។
១.ដើមកំណើត
ឥន្ទនូកើតឡើងដោយសារបាតុភូតធម្មជាតិនៃពន្លឺចំនួនបីរួមមានចំណាំងបែរ (Refraction)ចំណាំងផ្លាត(Reflection) និងបន្សាយនៃពន្លឺ(Dispersion )។ បាតុភូត(Reflection) ពន្លឺធម្មជាតិ(ពន្លឺព្រះអាទិត្យឬពន្លឺព្រះចន្ទ)ចាំងប៉ះនឹងដំណក់ទឹកតូចៗនៅលើអាកាស
បាតុភូត( Refraction)កាំរស្មីមួយផ្នែកចូលក្នុងតំណក់ទឹកក្នុងទិសដៅចេញពីព្រះអាទិត្យចំណែកកាំរស្មីពន្លឺចាកចេញពីតំណក់ទឹក បង្កើតបាននូវរាងកោងក្នុងរង្វះមុំ 40.89° ទៅ 42° ហើយបាតុភូត Dispersion ធ្វើឲ្យពន្លឺដើមពណ៌សបែកជាពន្លឺពណ៌ស្រស់ស្អាតទាំងប្រាំពីរពណ៌ រួមមានពណ៌ក្រហម( Red )ទឹកក្រូច (Orange) លឿង (Yellow )បៃតង( Green) ខៀវ( Blue )ស្វាយដុត (Indigo) និងស្វាយខ្ចី( Violet) ។
២.ប្រភេទនៃឥន្ទនូ
ពហុឥន្ទនូ (Multiple Rainbow )
បណ្តាលមកពីពន្លឺព្រះអាទិត្យចូលក្នុងតំណក់ទឹកពីរដងឬច្រើនជាង ផ្សេងគ្នា បង្កើតជាវង់ឥន្ទនូពីរឬច្រើនដោយឥន្ទនូទីមួយមានរង្វះមុំប្រហែល120°ទៅ130° ទីពីរប្រហែល 50°ទៅ53°។ ពន្លឺនៃឥន្ទនូប្រភេទនេះខ្សោយជាងពន្លឺធម្មតាព្រោះឥន្ទនូប្រភេទនេះលាតសន្ធឹងក្នុងរង្វះមុំធំហើយ ពន្លឺត្រូវបានបែងចែកទៅកាន់ទិសដៅច្រើន។
ឥន្ទនូភ្លោះ(Twinned Rainbow )
ជាប្រភេទឥន្ទនូកើតឡើងក្នុងអ័ក្សពីរដែលចេញពីចំណុចផ្តើមតែមួយ ព្រោះពន្លឺបានចូលនិងចាកចេញពីតំណក់ទឹកមានទំហំខុសគ្នាុ។
ឥន្ទនូរង្វង់មូល (Full-circle Rainbow)
តាមទ្រឹស្តីវិទ្យាសាស្ត្រ ឥន្ធនូមានលក្ខណៈជារង្វង់តែពេលដែលកើតឡើងពីផ្ទៃដីមក យើងមើលវាឃើញតែពាក់កណ្តាលរង្វង់ កាលណាមើលវាពីអាកាសឬអគារខ្ពស់ យើងអាចមើលឃើញវង្វង់ពេញ។
Monochrome Rainbow
ជាឥន្ធនូកើតឡើងនៅពេលដែលព្រះអាទិត្យរះនិងព្រះអាទិត្យលិច។
Super Numerary Rainbow
ជាឥន្ធនូដែលមានពណ៌ផ្កាឈូក ស្វាយ និងបៃតងច្បាស់ជាងគេ។
ក្រៅពីនេះ នៅមានឥន្ធនូReflected and Reflection Rainbow
High Order Rainbow
Rainbow under Moonlight ។
ប្រភព៖ Wikipedia
អត្ថបទដោយ នីន សុផារី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់

No comments