៤វិធី សម្រាកខួរក្បាលពីភាពតានតឹងនៃការសិក្សា
Loading...
ការសិក្សាជារឿងសំខាន់
តែក្រោយពីការសិក្សាដ៏មមាញឹក
យើងរាល់គ្នាក៏ត្រូវការលំហែខួរក្បាលដើម្បីបំពេញកម្លាំងនិងសមត្ថិភាព។
មានវិធីច្រើនដើម្បីសម្រាកខួរក្បាលក្រៅពីការលេងទូរស័ព្ទ។
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់
១.
ចេញដើរលម្ហែ
បន្ទាប់ពីអង្គុយរៀនអស់រាប់ម៉ោង
អ្នកគួរទុកពេលខ្លះដើម្បីងើបដើរឲ្យបាន៣០ ទៅ ៤០ នាទី។ អ្នកអាចដើរក្នុងបរិវេណសាលា
ឬដើរជិតៗផ្ទះ។
២.
ញ៉ាំចំណីឲ្យគ្រប់គ្រាន់
ពេលអ្នកព្យាយាមគិតពេលសិក្សានោះខួរក្បាលអ្នកប្រើប្រាស់ថាមពលច្រើន
ដូច្នេះគួរបំពេញវាវិញតាមរយៈការញ៉ាំអាហារដែលមានជីវជាតិគ្រប់គ្រាន់។ វាក៏ជាវិធីល្អមួយក្នុងការបំបាត់ភាពតានតឹង។
៣. គេង
ក្រោយពីរៀន
អ្នកគួរគេងប្រហែល១៥ ទៅ ៣០ នាទី ដើម្បីឲ្យខួរក្បាលសម្រាកហើយមានកម្លាំងបន្តទៅមុខទៀត។
៤. ធ្វើអ្វីដែលអ្នកចូលចិត្ត
វាសំខាន់ណាស់ដែលអ្នកធ្វើអ្វីដែលចូលចិត្តមិនថាលេងកីឡា
ច្រៀង រាំ ឬញ៉ាំអាហារ។ ព្រោះការធ្វើរឿងដែលអ្នកស្រលាញ់នឹងជួយឲ្យអ្នកសប្បាយចិត្តយ៉ាងឆាប់រហ័ស៕
អត្ថបទ៖
ជី បូណ៌មី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់





No comments