សុបិន្តអាក្រក់លែងរំខានអ្នកទៀតហើយ កាលណាអ្នកធ្វើរឿងទាំងនេះ
Loading...
សុបិន្តអាក្រក់គឺជារឿងគួរឲ្យខ្លាចណាស់ ដែលអាចនឹងរំខានដល់ការគេង
និងធ្វើឲ្យភ្ញាក់ពីគេងមកញ័រដើមទ្រូងខ្លាំងក៏មាន។
មនុស្សភាគច្រើនធ្លាប់មានសុបិន្តអាក្រក់ម្តង ឬច្រើនដងក្នុងជីវិត។
ហើយអ្វីដែលជាប្រតិកម្មធម្មតានោះគឺ
ភ្ញាក់ពីគេងប្រកបដោយភាពភ័យខ្លាច។
វាអាចមានហេតុផលច្រើនណាស់ដែលធ្វើឲ្យមនុស្សម្នាក់មានសុបិន្តអាក្រក់ម្តងហើយម្តងទៀត ហើយវាក៏មិនមានការកំណត់វិនិច្ឆ័យច្បាស់លាស់ណាមួយនៅឡើយថាមូលហេតុពិតប្រាកដរបស់វាជាអ្វីដែរ។ សំណាងដែរ យើងមានវិធីសាស្ត្រច្រើនដែលអាចបញ្ជៀសការសុបិន្តអាក្រក់ទាំងនោះបាន។
ពិនិត្យមើលរាល់ជំងឺណាមួយដែលអ្នកអាចមាន
អ្នកអាចនឹងមានសុបិន្តអាក្រក់ច្រើនដោយសារតែមានជំងឺដូចជា គេងបាត់ដង្ហើម ថប់អារម្មណ៍ បាក់ទឹកចិត្ត ជំងឺប៉ះទង្គិចផ្លូវចិត្តជាដើម។ វិធីសាស្ត្រដ៏ល្អសម្រាប់រឿងនេះ គឺពិគ្រោះជាមួយគ្រូពេទ្យបើសិនជាអ្នកមានជំងឺអស់ទាំងនេះដើម្បីគាត់អាចដោះស្រាយអាការៈសុបិន្តអាក្រក់ទាំងនោះ។
កុំញ៉ាំអាហារសម្រន់មុនគេង
ការញ៉ាំអាហារសម្រន់មុនពេលចូលគេង នឹងបញ្ជូនសញ្ញាទៅខួរក្បាលដើម្បីឲ្យវាធ្វើការកាន់តែខ្លាំងបន្ថែមទៀត។ រាងកាយនៅពេលនេះគឺត្រូវការសកម្មភាពនៃការរំលាយអាហារ និងសកម្មភាពខួរក្បាលដើម្បីបន្ថយលក្ខណៈនៃការគេងលក់ស្រួលបាន។ ដូច្នេះចូរកាត់បន្ថយការញ៉ាំអាហារមុនពេលគេងបើសិនជាចង់បានគេងលក់ស្រួល និងមិនសុបិន្តច្រើន។
ពិនិត្យទៅលើថ្នាំដែលអ្នកប្រើ
មានថ្នាំច្រើនណាស់ដែលអាចបណ្តាលឲ្យមានផលរំខានជាសុបិន្តអាក្រក់។ ថ្នាំបញ្ចុះសម្ពាធឈាម និងថ្នាំប្រឆាំងការរលាក ត្រូវបានគេស្គាល់ថា ធ្វើឲ្យមានការប្រែប្រួលដល់ការរំលាយអាហារ ដែលប៉ះពាល់ដល់ការគេងដែរ។ បើសិនជាអ្នកត្រូវការប្រើថ្នាំព្យាបាលជំងឺ ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីផលរំខានដែលអាចកើតមានផង។
ផ្តោតសំខាន់ទៅលើវិធីពង្រឹងដល់គុណភាពនៃការគេង
ការដែលគេងមិនបានទៀងទាត់ គេងមិនគ្រប់ និងអស់កម្លាំងអាចប៉ះពាល់ដល់គុណភាពនៃការគេង ដែលជាហេតុនាំឲ្យសុបិន្តអាក្រក់ជាញឹកញាប់។ ដូច្នេះយកល្អគួរតែ ចូលគេងឲ្យទៀងពេលជារៀងរាល់ថ្ងៃ និងព្យាយាមគេងយ៉ាងហោចណាស់ ៧ ទៅ៨ម៉ោងជារៀងរាល់យប់។ ចូរកុំភ្លេចប្រើវិធីគ្រប់បែបយ៉ាងដើម្បីឲ្យការគេងរបស់អ្នកកាន់តែមានផាសុកភាព។
គុណភាពនៃការគេងមានសារៈសំខាន់ណាស់សម្រាប់ជីវិតរស់នៅប្រកបដោយសុខភាពល្អ។ បើសិនជាអ្នកចេះតែឧស្សាហ៍មានសុបិន្តអាក្រក់ ចូរព្យាយាមផ្លាស់ប្តូររបៀបរស់នៅខ្លះផងដើម្បីឲ្យប្រាកដថា អ្នកមានភាពសុខសន្តិភាពក្នុងអារម្មណ៍ និងមិនមានការរំខានក្នុងពេលគេង។ យ៉ាងណាមិញ បើសិនជាមានសុបិន្តអាក្រក់ជាប់រហូត វាគួរតែដល់ពេលជួបគ្រូពេទ្យដើម្បីព្យាបាលហើយ៕
ប្រភព៖ សុខភាព

No comments