ព័ត៌មានថ្មីបំផុត

វិធី​ចៀស​វាង​ការ​ចាញ់​បោក​ពត៌មាន​ក្លែងក្លាយ​លើ​អ៊ីន​ធើ​ណែត​

Loading...
សព្វថ្ងៃអ៊ីនធើណេតជាប្រភពនៃពត៌មានដសំបូរបែប។ ស្របពេលដែលយើងអាចរកពត៌មានសឹងតែគ្រប់ប្រភេទនៅលើអ៊ីនធើណេត យើងក៏គួរប្រុងប្រយ័ត្នការទទួលពត៌មានក្លែងក្លាយផងដែរ។ ខាងក្រោមជាចំណុចមួយចំនួនជួយអ្នកជៀសវាងនិងស្គាល់ពត៌មានក្លែងក្លាយ។



១. មើលព័ត៌មានបញ្ជាក់អត្តសញ្ញាណ
មើលឈ្មោះអ្នកនិពន្ធឬអ្នកចែកចាយដំណឹងនោះថាជាមនុស្សពិតឬទេ ហើយមានការទទួលស្គាល់ឬអត់។


២. ឆែក Google
បើអ្នកឃើញពត៌មានអ្វីមួយក្នុងបណ្តាញសង្គម ហើយអ្នកមិនច្បាស់ថាវាពិតឬមិនពិត អ្នកអាចចូលទៅ Google ហើយស្វែងរកពត៌មាននោះ។


៣.​ អានពត៌មានពីភ្នាក់ងារពត៌មាន
បើអ្នកចង់ប្រាកដថាពត៌មានដែលអ្នកទទួលជារឿងពិត អ្នកគួរទទួលពត៌មានពីភ្នាក់ងារពត៌មានផ្ទាល់ជាជាងទទួលពីការចែករំលែកបន្ត ឬពីប្រភពមិនដែលស្គាល់ឬមិនច្បាស់លាស់។ ឧទាហរណ៍មួយចំនួនមានដូចជា Agence France-Presse, Associated Press និង Reuters។


៤. មើលកាលបរិច្ឆេទ
ពត៌មានខ្លះកើតឡើងរាប់សិបឆ្នាំមកហើយ តែក្នុងបណ្តាញសង្គមវាអាចលោតមកវិញបានគ្រប់ពេល ហើយអាចធ្វើឲ្យអ្នកគិតថាវាកំពុងតែកើតឡើង ដូច្នេះគួរ​ប្រុងប្រយ័ត្នចំនុចនេះ។


៥. ប្រើការវិនិច្ឆ័យរបស់ខ្លួន
ពេលខ្លះអ្នកគួរប្រើសេចក្តីវិនិច្ឆ័យផ្ទាល់ខ្លួន ដើម្បីដឹងបានថាពត៌មានមួយពិតឬមិនពិត។​ ពត៌មានខ្លះអាចល្អឥតខ្ចោះពេក​ ខ្លះចំឡែកពេក។ ដូច្នេះចូរគិតគូរឲ្យល្អិតល្អន់។

អត្ថបទ៖ ជី បូណ៌មី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់

No comments