ព័ត៌មានថ្មីបំផុត

បើ​ចង់​ឈប់​ខ្វល់​រឿង​កំប៉ិក​កំប៉ុក​ ចូរ​​​ហ្វឹក​ហាត់​​វិធី៣យ៉ាង​​នេះ

Loading...
មាន​មនុស្ស​ប្រកបដោយ​សមត្ថភាព​ខ្ពស់​ជាច្រើន ដែល​បាន​បណ្តោយ​ឲ្យ​រឿង​កំប៉ិកកំប៉ុក​បន្តិចបន្តួច មករា​រាំង​ការរីកចម្រើន​របស់ខ្លួន​។ ហេតុនេះ ដើម្បី​ជួយ​ឲ្យ​អ្នក​ជៀស​ផុតពី​រឿង​កំប៉ិកកំប៉ុក​ផ្សេងៗ ចូរ​ហ្វឹកហាត់​ទៅតាម​វិធី ៣ យ៉ាង គឺ​១-​ផ្តោត​សំដៅ​ទៅលើ​រឿង​សំខាន់ ២-​សួរថា "​តើ​វា​ពិតជា​សំខាន់​ណាស់​ទៅ​ឬ​?" និង​៣-​កុំ​បណ្តោយ​ឲ្យ​និយាយ​ចាកប្រធាន​។​


១-​ផ្តោត​សំដៅ​ទៅលើ​រឿង​សំខាន់​៖
​ក្នុង​ការលក់ គោលដៅ​ធំ គឺ​ការធ្វើ​យ៉ាងណា​លក់​ឲ្យ​បាន ពុំមែន​ជា​រឿង​ប្រកែក​ជាមួយ​ភ្ញៀវ​នោះទេ​។ ក្នុង​ជីវិត​គូស្រករ គោលដៅ​ធំ ស្ថិតនៅ​លើក្តី​ស្ងប់​សុខ និង​ភាពសុខសាន្ត​មនោ​រម្យ ពុំមែន​ជា​រឿង​ដែល​ត្រូវ​ប្រកែក​យកឈ្នះ​យក​ចាញ់​នោះទេ​។ ក្នុ​ងាករ​ដឹកនាំ​កូនចៅ ប្រការ​សំខាន់ គឺ​ជំរុញ​ឲ្យ​គេ​បញ្ចេញ​សមត្ថភាព​ខ្លួន ឲ្យ​បាន​ពេញលេញ ពុំមែន​គិតតែ​ចាំ​ចាប់កំហុស​បន្តិចបន្តួច​របស់គេ​ទេ​។​

២-​សួរថា "​តើ​វា​ពិតជា​សំខាន់​ណាស់​ទៅ​ឬ​?"៖
​មុននឹង​ប្រកែក យក​ស្លាប់រ​ស់នឹង​រឿង​អ្វីមួយ ចូរ​សួរ​ខ្លួនឯង​ថា "​តើ​វា​សំខាន់​ណាស់​ទៅ​ឬ​?" ឬ "​វា​ជាការ​ចាំបាច់​ណាស់​ទៅ​ឬ ដែល​ខំ​មូរដៃអាវ លាត់​ជើងខោ ខំ​ស្រែក​ស្ទើរ​បែក​បំពង់ក​បែបនេះ​?"... ដែលជា​ទូទៅ រឿង​ជម្លោះ​ស្ទើរតែ ៩០% កើតមក​តែ​ពី​រឿង​កំប៉ិកកំប៉ុក​អង្ករ​កំប៉ុង​ប៉ុណ្ណោះ​។​

៣-​កុំ​បណ្តោយ​ឲ្យ​និយាយ​ចាកប្រធាន​៖
​ក្នុងការ​និយាយ​នៅ​ចំពោះមុខ​អង្គប្រជុំ​ដោះស្រាយ​បញ្ហា ឬ​ណែនាំ​បុគ្គលិក អ្នក​គួរ​និយាយ​ចំណុច​ធំៗ ឲ្យ​ចំៗ​តែម្តង មិនគួរ​និយាយ​ខុស​រឿង បែក​ជា​អូរ​ហូរ​ជា​ស្ទឹង​ធ្វើ​អ្វី​៕​

ប្រភព៖ សុខភាព

No comments