លាហើយឈឺចាប់ពេលមករដូវ បើសិនជាសាកល្បងវិធីទាំងនេះ
Loading...
នៅពេលមករដូវម្តង ស្ត្រីច្រើនតែមានអារម្មណ៍មិនស្រួលនៅជុំវិញពោះ
ចង្កេះ និងភ្លៅ។ ពេលមករដូវម្តងៗ
សាច់ដុំរបស់ស្បូននឹងត្រូវកន្ត្រាក់លាៗដើម្បីជម្រុះភ្នាស់របស់វាចេញ។
ពេលខ្លះអ្នកអាចនឹងមានការឈឺចាប់បែបរមួលៗ
ខណៈពេលខ្លះទៀតអាចនឹងចង្អោ ក្អួត ឈឺក្បាល ឬរាករូស។ទោះបីជាយ៉ាងណាក៏ដោយ
សម្រាប់ស្ត្រីដែលមានការឈឺចាប់ក្នុងពេលមករដូវតិចតួច
ឬខ្លះបណ្តោះអាសន្ន
យកល្អគួរតែធ្វើទៅតាមវិធីបំបាត់ការឈឺចាប់ទាំងនេះដូចខាងក្រោមសិនទៅ៖
លេបថ្នាំបំបាត់ការឈឺចាប់
ពពួកថ្នាំ NSAIDS ច្រើនតែត្រូវបានគ្រូពេទ្យណែនាំលើករណីឈឺចាប់ក្នុងពេលមករដូវខ្លាំង និងធ្លាក់ឈាមរដូវច្រើនៗ។ ថ្នាំទាំងនេះអាចមានដូចជា Ibuprofen (Advil) និង Naproxen (Aleve, Naprosyn)។
ស្អំទឹកក្តៅ
ការស្អំទឹកក្តៅនៅពោះ និងចង្កេះអាចជួយបំបាត់ការឈឺចាប់បាន។ កាលពីឆ្នាំ ២០១២ មានការសិក្សាមួយបានផ្តោតទៅលើស្ត្រីអាយុចាប់ពី ១៨ ទៅ៣០ឆ្នាំ ដែលមករដូវជាទៀងទាត់នោះបានរកឃើញថា ការស្អំទឹកក្តៅត្រឹម ៤០អង្សារ អាចមានប្រសិទ្ធភាពបំបាត់ការឈឺចាប់ដូចគ្នានឹងថ្នាំ Ibuprofen ដែរ។ ការស្អំនេះគួរតែធ្វើត្រឹមតែម្តង ២០នាទី និងចំនួន ៣ ទៅ៤ដងក្នុងមួយថ្ងៃបានហើយ។
ការរួមភេទ
ខណៈពេលដែលមិនមានការសិក្សាណាមួយដែលផ្តោតត្រង់ៗទៅលើឥទ្ធិពលនៃការឈានដល់ចំណុចកំពូលក្នុងពេលរួម ទៅលើការឈឺចាប់ក្នុងពេលមករដូវក៏ដោយ តែវិទ្យាសាស្ត្របានណែនាមថា វាទំនងជាមានប្រយោជន៍។ ការឈានដល់ចំណុចកំពូលក្នុងពេលភ្ញោចតាមទ្វារមាស នឹងជំរុញដល់ការបញ្ចេញសារធាតុចម្លងសរសៃប្រសាទដូចជា Endorphins និង Oxytocin ដែលវាទាំងពីរនេះអាចបន្ថយការឈឺចាប់បាន។
អាហារដែលត្រូវចៀសវាង
ក្នុងពេលមករដូវ យកល្អគួរតែចៀសវាងអាហារជាច្រើនដែលធ្វើឲ្យហើមពោះ និងចាលជាតិទឹកក្នុងខ្លួន។ អាហារមួយចំនួនដែលជាដើមហេតុធ្វើឲ្យហើមពោះ និងចាលជាតិទឹកក្នុងខ្លួននោះមានដូចជា៖
• អាហារខ្លាញ់
• គ្រឿងស្រវឹង
• ភេសជ្ជៈមានជាតិហ្គាស
• ជាតិកាហ្វេអ៊ីន
• អាហារប្រៃ
ការកាត់បន្ថយអាហារទាំងនេះអាចជួយបន្ថយការឈឺចាប់បែបរមួលៗនិងភាពតានតឹងក្នុងពោះបាន។ យកល្អគួរតែព្យាយាមញ៉ាំតែខ្ញី ឬតែជីអង្កាម (គ្មានជាតិកាហ្វេអ៊ីន) ឬទឹកក្រូចឆ្មាក្តៅឧណ្ហៗវិញ។ បើសិនជាត្រូវការផ្អែម អ្នកគួរតែជ្រើសរើសផ្លែឈើជំនួសវិញដូចជា ស្ត្របឺរី ឬរ៉ាសបឺរី៕
ប្រភព៖ សុខភាព

No comments