៥ចំនុចបង្ហាញថា ភាពខ្ជិលច្រអូសក៏អាចនាំអ្នកសម្រេចភាពជោគជ័យបានដែរ
Loading...
ភាពខ្ជិលច្រអូស មិនមែនមានន័យថាអ្នកមិនអាចសម្រេចកិច្ចការណាមួយបានឡើយ។ ផ្ទុយទៅវិញ វាមានន័យថា អ្នកអាចធ្វើអ្វីមួយបានយ៉ាងងាយស្រួល ដោយសារតែអ្នកតែងតែនឹកឃើញវិធីងាយៗជាច្រើន ដែលមនុស្សដទៃមិននឹកស្មានដល់។ តោះមើល៍មើល ៥ចំនុចនោះជាអ្វី ដែលបង្ហាញថាភាពខ្ជិលច្រអូសអាចនឹងនាំអ្នកសម្រេចភាពជោគជ័យបាន?

១. អ្នកតែងតែគិតឃើញពីជម្រើសជាច្រើនក្នុងការដោះស្រាយបញ្ហាមួយ
ពួកគេមិនចូលចិត្តធ្វើអោយខ្លួនឯងទាល់ច្រកទេ នៅពេលមានបញ្ហាមួយចូលមកដល់ គេនឹងអាចរកឃើញនូវដំណោះស្រាយជាច្រើន ជាជាងស្មុគនៅមួយកន្លែង។

២. អ្នកជាមនុស្សដែលចេះថ្លឹងថ្លែងកិច្ចការណាដែលត្រូវធ្វើ និងដែលមិនត្រូវធ្វើ
ពួកគេពូកែធ្វើកិច្ចការគ្រប់បែបយ៉ាង ហើយក៏ដឹងច្បាស់ថាការងារណាដែលអាចធ្វើទៅបានល្អ ឫអ្វីដែលមិនគួរធ្វើជាដើម។ គេចេះលៃលកពេលវេលា និងប្រើមធ្យោបាយប្លែកៗដែលមនុស្សមួយចំនួនមិនធ្លាប់សាកល្បង។

៣. អ្នកជាមនុស្សឆ្លាត ដូច្នេះអ្នកមានភាពខ្ជិលច្រអូសច្រើនបន្តិចចឹងហើយ
ដោយសារការវ័យឆ្លាត និងការចេះបត់បែនគ្រប់ពេលវេលា ពួកគេតែងតែមានភាពវិជ្ជមានក្នុងខ្លួនជានិច្ច ហើយគេច្រើនតែសម្រាលភាពតានតឹងមួយរយ: បន្ទាប់ពីរកឃើញនូវដំណោះស្រាយបញ្ហាមួយនោះ។

៤. អ្នកដឹងថាធ្វើយ៉ាងណាទើបអាចសម្រេចកិច្ចការអោយទាន់ពេលល្អ
ពួកគេសុខចិត្តកាត់បន្ថយពេលដេក ឬពេលលេងហ្គេម មកបញ្ចប់កិច្ចការមួយអោយបានល្អប្រសើរ។ បើទោះជាមនុស្សមួយចំនួនមិនចូលចិត្តប្រើតិចនិចបែបនេះក៏ដោយ ប៉ុន្តែពេលខ្លះវិធីនេះក៏មានប្រសិទ្ធភាពល្អផងដែរ។

៥. អ្នកមានមធ្យោបាយជានិច្ចក្នុងការបង្កើតចំណូល
ពួកគេមានភាពច្នៃប្រឌិត និងឆ្លាតវាងវៃ ហេតុនេះហើយពួកគេអាចរកចំណូលបានតាមការងារប្រើខួរក្បាល ច្រើនជាងការងារប្រើកំលាំង។

រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: bornrealist
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់

No comments