ដឹងអត់ថា ការគេងថ្ងៃរាល់ថ្ងៃមានប្រយោជន៍ដល់សុខភាពអ្វីខ្លះ?
Loading...
មនុស្សយើងធំៗហាក់បីដូចជាដឹងច្បាស់ថា
កាលណាក្មេងតូចៗគេងថ្ងៃច្រើនគឺល្អចំពោះសុខភាព
និងភាពវៃឆ្លាតរបស់គេ
ប៉ុន្តែមនុស្សធំខ្លួនឯងបែរជាភ្លេចធ្វើរឿងនេះចំពោះខ្លួនឯងទៅវិញ។
ថ្វីបើ
យើងត្រូវការពេលវេលាធ្វើការរាល់ថ្ងៃដើម្បីបង្កើនផលិផលការងារក៏ដោយ
តែបើសិនជាអស់កម្លាំងហើយ
វាគួរតែដល់ពេលសម្រាកខ្លះទើបមានសុខភាព។
ចំពោះការគេងថ្ងៃនេះមិនចាំបាច់ច្រើននោះទេ
គ្រាន់តែមួយស្របកគឺគ្រប់គ្រាន់ដើម្បីបន្តការងារថែមទៀតហើយ។
ដូច្នេះតើវាមានប្រយោជន៍ចំពោះសុខភាពអ្វីខ្លះទៅនៅពេលមនុស្សយើងមានទម្លាប់គេងថ្ងៃ?
ពង្រឹងដល់ភាពវៃឆ្លាត
យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការគេងមិនគ្រប់នៅពេលយប់ វាពិតជាពិបាកនឹងជំរុញដល់យើងក្នុងការធ្វើការងារនៅព្រឹកឡើងណាស់។ វាមិនខុសគ្នានឹងការគេងថ្ងៃឡើយ ដូច្នេះបើសិនជាមិនបានគេងថ្ងៃសោះ វាក៏អាចប៉ះពាល់ដល់ការរៀនសូត្រ ជាពិសេសមិនអាចទាញយកសមត្ថភាពនៃភាពវៃឆ្លាតមកប្រើប្រាស់បានគ្រប់គ្រាន់ឡើយ។
ការសិក្សាបង្ហាញថា ការគេងថ្ងៃ ៦០ ទៅ៩០ថ្ងៃ ត្រូវបានគេអះអាងថាជួយសម្រួចដល់មុខងារឆ្លាតវៃរបស់មនុស្សយើងផង និងបង្កើនការប្រើអារម្មណ៍ផ្លូវចិត្តល្អរហូតដល់ ២៤ម៉ោងឯណោះ។
ពង្រឹងដល់សុខភាពបេះដូងសរសៃឈាម
ការសិក្សាដែលធ្វើឡើងដោយសាលាពេទ្យ Harvard បានរកឃើញថា អ្នកដែលគេងថ្ងៃទៀងទាត់មិនសូវជាមានជំងឺទាក់ទងនឹងបេះដូងសរសៃឈាមទេនៅថ្ងៃអនាគត។
បន្ថយស្ត្រេស និងថប់អារម្មណ៍
អារម្មណ៍នៃភាពនឿយហត់ និងអស់កម្លាំង អាចបណ្តាលឲ្យមានភាពស្ត្រេសជាប់ខ្លួនកាន់តែច្រើន។ តាមការសិក្សាបានបញ្ជាក់ថា ការគេងថ្ងៃបានជោគជ័យនឹងសម្រួលដល់បញ្ហាខាងលើ ព្រមទាំងលុបបំបាត់ភាពតានតឹងបានយ៉ាងល្អ។
គ្រប់គ្រងការឃ្លានអាហារ
នៅពេលអ្នកមានអារម្មណ៍ថានឿយហត់ និងអស់កម្លាំង វានឹងធ្វើឲ្យរាងកាយចាប់ផ្តើមប្រាប់ថាដល់ពេលឃ្លានហើយ។ ទោះបីជាយ៉ាងនេះក្តី អារម្មណ៍នៃការឃ្លានអាចធ្វើឲ្យញ៉ាំអាហារមិនផ្តល់សុខភាពច្រើនជាងផ្តល់សុខភាពបាន។ ប៉ុន្តែការគេងថ្ងៃគឺជាជម្រើសដ៏អស្ចារ្យមួយដើម្បីប្តូរអារម្មណ៍មកញ៉ាំអាហារសម្រន់វិញ ព្រោះថា ការគេងថ្ងៃបន្តិចអាចជួយឲ្យមានកម្លាំង និងឈប់គិតអំពីការញ៉ាំអាហារបាន។ ការគេងត្រឹមតែ ១០ ទៅ១៥នាទីនឹងជំរុញដល់អារម្មណ៍ឃ្លានខ្លាំងបានយ៉ាងអស្ចារ្យ។
ជំរុញដល់សកម្មភាពរាងកាយកាន់តែល្អ
ការគេងថ្ងៃហាក់បីដូចជាផ្ទុយគ្នានឹងសកម្មភាពរាងកាយមែន ប៉ុន្តែការសិក្សាបង្ហាញថា កាលណាកីឡាករអត្តពលកម្មគេងថ្ងៃទៀងទាត់ នោះគេនឹងអាចហាត់កីឡានេះបានកាន់តែល្អ ព្រោះតែវាជំរុញដល់មុខងារសាច់ដុំ ជំនាញ និងល្បឿន៕
ប្រភព៖ សុខភាព

No comments