ព័ត៌មានថ្មីបំផុត

ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យចេះ​តែ​នឹក​ផ្ទះ​​ពេល​​ទៅ​រៀន​ឬធ្វើការ​ក្រៅ​ប្រទេស​?​

Loading...
ពេលដែលត្រូវទៅរៀនឬបំពេញភារៈកិច្ចនានាឆ្ងាយពីផ្ទះ ដូចជានៅខេត្តឬប្រទេសផ្សេង រាល់គ្នាតែងមានអារម្មណ៍នឹកផ្ទះនៅពេលណាមួយ។ ខាងក្រោមជាវិធីមួយចំនួនដែលអាចជួយកាត់បន្ថយអារម្មណ៍នេះបាន។




១. កុំគិតថាអ្នកជាមនុស្សតែម្នាក់ដែលមានអារម្មណ៍នេះ
ការនឹកផ្ទះពេលនៅឆ្ងាយជាអារម្មណ៍ធម្មតាមួយដែលមនុស្សសឹងតែរាល់គ្នាមាន។ ដូច្នេះកុំព្យាយាមយកវាទុកដាក់ក្នុងចិត្ត ហើយកុំធ្វើខ្លួនឯងមានអារម្មណ៍ថាខុស។

២. កុំសំងំក្នុងបន្ទប់
កុំសំងំនៅក្នុងបន្ទប់តែម្នាក់ឯង។ ព្យាយាមចេញទៅក្រៅដើម្បីស្វែងយល់ពីតំបន់ថ្មីនិងជួបមនុស្សថ្មី។ ការធ្វើបែបនេះនឹងជួយបន្លប់ចិត្តអ្នកពីការនឹកផ្ទះ ហើយអ្នកទទួលបានបទពិសោធន៍ថ្មីទៀតផង។

៣. យករបស់ពីផ្ទះតាមខ្លួន
យករបស់អ្វីដែលអាចរំលឹកអ្នកពីផ្ទះរបស់អ្នកដូចជា តុក្កតា កែវទឹក ឬវត្ថុអ្វីក៏ដោយឲ្យតែជាវត្ថុសំណព្វរបស់អ្នក។

៤.​ រក្សាគំនិតវិជ្ជមាន
កុំទន់ជ្រាយ ហើយកុំឲ្យការនឹកផ្ទះគ្របដណ្តប់ឱកាស និងបទពិសោធន៍ល្អដែលអ្នកអាចនឹងរៀនបាននៅទីនោះ។ ទុកវាជាមេរៀន តែកុំទុកវាជាឧបសគ្គ។

៥. រក្សាទំនាក់ទំនង
ក្នុងសម័យកាលនេះការទាក់ទងជាមួយមនុស្សនៅតំបន់ផ្សេងពិតជាងាយស្រួលខ្លាំងណាស់ ជាពិសេសតាមរយៈអ៊ិនធើណេត។ ដូច្នេះបើនឹកផ្ទះខ្លាំងនោះខលទៅអ្នកផ្ទះទៅ៕


អត្ថបទ៖ ជី បូណ៌មី
ប្រភព៖ Save the Students

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments