ព័ត៌មានថ្មីបំផុត

ធ្លាប់​​ទេ​​ យំ​​ពេល​​មើល​​រឿងទេ?​ នេះ​​ប​ង្ហាញ​​ថា​អ្នក​​ជា​​មនុស្ស​ខ្លាំង​​ពូកែ​​ម្នាក់​

Loading...
មនុស្សមួយចំនួននិយាយថា អ្នកដែលយំពេលមើលរឿងជាមនុស្សដែលទន់ខ្សោយ ឫជាតារាទឹកភ្នែក។ ពេលខ្លះអ្នកដែលពូកែយំពេលមើលរឿង ខ្លួនឯងផ្ទាល់ក៏គិតថាវាជាការអាម៉ាស់ដែរ។ ​តែការពិតត្រូវបានលាតត្រដាងថា ពួកគេគឺជាមនុស្សដែលអស្ចារ្យមានភាពខ្លាំងពូកែ ដែលអ្នកនឹកស្មានមិនដល់។ ដឹងអត់ថាមកពីហេតុអីទៅ។




១. ជាមនុស្សដែលមានក្តីអាណិតអាសូរចំពោះអ្នកដទៃ
ពួកគេមានចិត្តទន់ភ្លន់ បើទោះជាមនុស្សមួយចំនួនមើលទៅដូចជាមានភាពរឹងមាំពីខាងក្រៅក៏ដោយ ប៉ុន្តែការពិត​ ពួកគេមានចិត្តសន្តោសដល់អ្នកដទៃជានិច្ច។




២. ជាមនុស្សដែលមានភាពច្នៃប្រឌិតខ្ពស់ជាងអ្នកដទៃ ពួកគេមានភាពស្រមើស្រម៉ៃច្រើន ដោយអាចដាក់ចិត្តនិងអារម្មណ៍ខ្លួនឯងទៅក្នុងសាច់រឿង ហេតុនេះហើយទើបគេមានសមត្ថភាពច្នៃប្រឌិតខ្អស់។




៣. មនុស្សដែលខ្វាយខ្វល់ពីអ្នកជុំវិញខ្លួន និងយកចិត្តទុកដាក់លើរឿងច្រើនយ៉ាង ដោយសារចិត្តសន្តោសប្រណីដែលអ្នកទាំងនេះមាន ពួកគេមិនចង់អោយអ្នកដទៃមានអារម្មណ៍ឯកោ គ្មានអ្នកណានៅជុំវិញខ្លួន។





៤. ជាមនុស្សដែលមានមនោសញ្ចេតនា និងមានភាពស្មោះត្រង់ ដោយសារតែពួកគេមានក្តីស្រឡាញ់ និងអាណិតច្រើន ដល់មនុស្សជុំវិញ ពួកគេតែងតែចង់ចែករំលែកវាចេញមកក្រៅ ដែលអាចធ្វើអោយគេមានអារម្មណ៍សប្បាយចិត្តនៅពេលឃើញអ្នកដទៃសប្បាយចិត្តដែរ។




៥ ជាមនុស្សដែលធ្វើអ្វីតាមបេះដូងជាអ្នកបញ្ជា មិនមែនពួកគេមិនបានគិតគូរមុនធ្វើអ្វីមួយឡើយ ប៉ុន្តែគ្រាន់តែពួកគេច្រើនដាក់មនោសញ្ចេតនាក្នុងរឿងអ្វីមួយ ច្រើនជាងអ្នកផ្សេងទៀត។






រៀបរៀង និងសរសេរ​ដោយ: ចន ​ច័ន្ទបូតា
ប្រភពអត្ថបទពី: timesofindia.indiatimes

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments