ព័ត៌មានថ្មីបំផុត

វិធី​ហ្វឹក​ហាត់​ខ្លួន​ឲ្យ​សម​ជា​មនុស្ស​ដែល​មាន​ការ​អប់​រំ​

Loading...
ម​នុស្សមានការអប់រំមិនមែនត្រឹមតែជាមនុស្សដែលបានចូលសាលារៀននោះទេ​។ គេគួរជាមនុស្សដែលមានការគិតពិចារណា​ មានសីលធម៌ វិន័យ និងអ្វីៗផ្សេងៗជាច្រើនទៀត។ ខាងក្រោមជាវិធីមួយចំនួនដែលជួយអ្នកហ្វឹកហាត់ខ្លួនឲ្យក្លាយជាមនុស្សមានការអប់រំ។


១. តាមដានព្រឹត្តិការណ៍ប្រចាំថ្ងៃ
អាន ស្តាប់ ឬមើលពត៌មាននិងដំណឹងនានាដែលកើតឡើងប្រចាំថ្ងៃមិនថាក្នុងប្រទេសឬក្រៅប្រទេស ដើម្បីឲ្យខ្លួនអ្នកមានចំណេះដឹងទូទៅទូលំទូលាយ។ ការតាមដាននេះក៏ជួយអ្នកក្នុងការសម្រេចចិត្តទៅថ្ងៃមុខផងដែរ។


២. កោតសរសើរនិងរៀនពីវប្បធម៌ផ្សេងៗ
បើកចិត្តឲ្យទូលាយទទួលយកចំណេះដឹងថ្មីៗពីវប្បធម៌របស់ជាតិសាសន៍ដទៃឬវប្បធម៌បុរាណរបស់ខ្លួន។ អ្នកអាចធ្វើបែបនេះបានតាមរយៈការទស្សនាសារមន្ទីរ ការអានឬការទស្សនាភាពយន្តជាដើម។


៣. ចូលរួមជាមួយអ្នកដទៃ
សន្ទនាជាមួយមនុស្សផ្សេងៗដែលអ្នកគិតថាជាមនុស្សចេះដឹងហើយរៀនពីពួកគេ។ បើចិត្តឲ្យទូលាយដើម្បីរៀនរបស់ថ្មីពីមនុស្សថ្មី។​


៤. រក្សាឥរិយាបថឲ្យល្អ
ឥរិយាបថជារឿងមួយដែលសំខាន់បំផុតសម្រាប់អ្នករាល់គ្នា។ ព្យាយាមធ្វើចិត្តឲ្យស្ងប់ កុំបញ្ចេញកំហឹងផ្តេសផ្តាស​ កុំស្រែកគំហកដាក់អ្នកដទៃ។ វាក៏សំខាន់ដែរដែលអ្នកមិនអួត មិនលើដំកើងខ្លួនហួសហេុតពេក៕


អត្ថបទ៖ ជី បូណ៌មី
ប្រភព៖ WikiHow

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments