សញ្ញារាងកាយដែលបញ្ជាក់ថា អ្នកកំពុងតែស្ត្រេសដល់កំពូលហើយ
Loading...
តើអ្នកអាចចងចាំនូវពេលវេលាចុងក្រោយដែលអ្នកមិនមានភាពតានតឹងសោះក្នុងខ្លួនដែរទេ?
អ្វីដែលសំខាន់នោះគឺថា
អ្នកពិតជាមិនអាចទាញយកអារម្មណ៍មួយនោះមកវិញម្តងទៀតនោះទេ។
ចូរចាំថា គ្រប់ពេលដែលអ្នកស្ត្រេស
រាងកាយនឹងបញ្ចេញជាអាការៈមួយចំនួនដែលអាចបញ្ជាក់អំពីអ្វីៗដែលមានក្នុងចិត្តគំនិតអ្នកបាន។
ខាងក្រោមនេះគឺជាអាការៈរាងកាយមួយចំនួនដែលបញ្ជាក់ថា
អ្នកកំពុងតែជួបបញ្ហាតានតឹងក្នុងអារម្មណ៍ខ្លាំងណាស់៖
- មានអាការៈឈឺក្បាលស្ទើរតែចង់លើកពាន់រង្វាន់ជើងឯកទៅហើយ
- ងាយនឹងមិនស្រួលខ្លួនណាស់ដោយសារតែប្រព័ន្ធភាពស៊ាំចុះខ្សោយ
- ក្នុងមាត់ស្ងួតខ្លាំងជាងនៅវាលខ្សាច់សាហារ៉ាទៅទៀត
- សម្រាប់មនុស្សស្រី នៅពេលមករដូវម្តងៗ គឺឈឺចាប់បែបរមួលខ្លាំងដូចគេយកទៅកាប់អញ្ចឹង
- តែងសុបិន្តឃើញរឿងចម្លែកៗ
- ចេះតែឃ្លានញ៉ាំរបស់ផ្អែមៗខុសធម្មតា៕





No comments