បើមិនចង់មុខចាស់ជាងអាយុទេ អ្នកមិនត្រូវធ្វើរឿងទាំងនេះពេលលាងមុខទេ
Loading...
ទម្លាប់នៃការលាងមុខមួយចំនួនអាចឲ្យអ្នកមានមុខចាស់ជាងអាយុដោយមិនដឹងខ្លួន ដែលវាធ្វើឲ្យមុខរបស់អ្នកទៅជាមានស្បែកស្ងួត ក្រហាយ ឡើងខ្លាញ់ និងឡើងមុនជាដើម។ អ្នកគួរតែជៀសវាងទម្លាប់អាក្រក់ខាងក្រោមនេះចោលបើមិនចង់មានមុខចាស់ជាងវ័យ។
១. ជ្រើសរើសផលិតផលខុស
ការប្រើប្រាស់ផលិតផលសំរាប់លាងមុខ សម្អាតសារធាតុកខ្វក់ នៅលើស្បែកមុខពិតជាសំខាន់ណាស់ អ្នកមិនមែនចេះតែប្រើៗនោះទេ។ អ្នកគួរតែពិនិត្យឲ្យបានច្បាស់ថាផលិតផលនោះសាកសមនឹងស្បែកមុខរបស់អ្នកឬក៏អត់ ជៀសវាងនាំផលលំបាកមកស្បែកមុនអ្នកនៅពេលក្រោយ។
២. លាងមុខញឹកញាប់
ការលាងសម្អាតមុខពី១ ដងទៅ២ ដង គឺល្អសំរាប់ស្បែកមុខរបស់អ្នក។ ការលាងមុខញឹកញាប់ពេកនឹងធ្វើឲ្យស្បែករបស់អ្នកមានភាពក្រហល់ក្រហាយ និងអាចបាត់បង់ជាតិខ្លាញ់ពីធម្មជាតិនៅលើស្បែកមុខផងដែរ។
៣. សីតុណ្ណភាពទឹក
អ្នកប្រាកដជាដឹងហើយថាទឹកក្ដៅគឺអាចបើកនូវរន្ធញើស រីឯទឹកត្រជាក់គឺបង្រួមរន្ធញើស។ វិធីសាស្រ្ដដែលល្អគឺលាងសម្អាតដោយទឹកក្ដៅឧណ្ណៗទើបជាការគួរ។
៤. ខាត់ស្បែកខ្លាំងឬញឹកញាប់
វិធីខាត់ស្បែកគឺការជម្រុះនូវកោសិការចាស់ៗចេញ ប៉ុន្ដែបើអ្នកធ្វើវាញឹកញាប់ឬក៏ដុះខ្លាំងៗនោះគឺនាំមកនូវបញ្ហាចំពោះស្បែកទៅវិញទេ។
៥. លាងមិនបានម៉ត់ចត់
ការលាងសម្អាត់មុខដោយខ្ជីខ្ជា អាចបន្សល់ទុកនូវសារធាតុកខ្វក់ដែលបង្កគ្រោះដល់ស្បែកមុខអ្នកនៅពេលក្រោយ។
៦. កន្សែងជូតមុខ
កន្សែងជូតមុខក៏ត្រូវតែពិនិត្យផងដែរ ពេលខ្លះវាអាចបង្កប់នូវមេរោគ ម្យ៉ាងទៀតអ្នកក៏មិនគួរត្រដុសនៅលើផ្ទៃមុខខ្លាំងពេកដែរ វាអាចធ្វើឲ្យបាត់បង់ភាពតឹងនៅលើស្បែក៕
ប្រែសម្រួលដោយ ធានី
ប្រភពអត្ថបទ Health & Beauty Tips Magazine
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់

No comments