មនុស្ស៥ប្រភេទដែលអ្នកមិនគួររាប់អានធ្វើជាមិត្ត
Loading...
ការរាប់អានមិត្តភ័ក្រ្តគឺជារឿងល្អ ប៉ុន្តែអ្នកត្រូវតែឆ្លាតក្នុងការបង្កើតមិត្តភាពនេះផងដែរ។ អ្នកត្រូវតែដឹងថា មនុស្សប្រភេទណាដែលគួររាប់អាន ហើយមនុស្សប្រភេទណាដែលអ្នកមិនគួរយកខ្លួនបៀតឲ្យសោះ។ អត្ថបទនេះនឹងលើកឡើងនូវមនុស្ស ៥ប្រភេទដែលអ្នកមិនគួរឲ្យចូលមកពាក់ព័ន្ធក្លាយជាមិត្តនោះទេ។

១. ពួកពូកែនិយាយដើម
មនុស្សប្រភេទនេះតែងតែចាប់កំហុសគេ ហើយយករឿងទាំងនោះមកដើរនិយាយប្រាប់គេឯង ដោយមិនចេះយល់ពីអារម្មណ៍អ្នកណាម្នាក់ឡើយ។ មនុស្សប្រភេទនេះនៅពីមុខតែងតែនិយាយល្អផ្អែមរលួយ ប៉ុន្តែនៅពីក្រោយខ្នងវិញ គេនឹងនិយាយអាក្រក់ពីយើងបង្កាច់បង្ខូចកិត្តិយសយើងជាដើម។ អ្នកត្រូវចាំថា បើមនុស្សប្រភេទនេះនិយាយដើមអ្នកណាមួយប្រាប់អ្នកនោះ គេក៏អាចនិយាយដើមអ្នកប្រាប់អ្នកដទៃផ្សេងទៀតផងដែរ។
២. ពួកគិតតែពីផលប្រយោជន៍ខ្លួនឯង
បើសិនជាមានមិត្តភ័ក្រ្តប្រភេទនេះ អ្នកគួរតែព្យាយាមនៅឲ្យឆ្ងាយទើបជាការល្អ។ មនុស្សប្រភេទនេះតែងតែគិតផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេប៉ុណ្ណោះ។ គេនឹងព្យាយាមប្រើប្រាស់អ្នក គ្រប់គ្រងអ្នក បង្វិលអ្នកឲ្យធ្វើអ្វីដែលអាចនាំផលប្រយោជន៍ចំពោះគេប៉ុណ្ណោះ។ លើសពីនេះ ពួកគេនឹងមិនខ្វល់ខ្វាយពីគំនិតអ្នកដទៃឡើយ ហើយគេនឹងព្យាយាមធ្វើឲ្យអ្នកមិនមានការអភិវឌ្ឍន៍ឡើយ ដោយសារតែវាគេខ្លាចពិបាកក្នុងការគ្រប់គ្រងអ្នក។
៣. ពួកចូលចិត្តវាយតម្លៃមនុស្ស
បើសិនជាអាចកុំយកខ្លួនបៀតជាមួយមនុស្សបែបនេះឲ្យសោះ។ មនុស្សប្រភេទនេះ ពូកែណាស់រឿងវាយតម្លៃអ្នកដទៃ ទៅតាមការគិតរបស់ពួកគេ ដោយគ្មានការពិចារណាខ្ពស់នោះឡើយ។ ជាពិសេសពួកគេមិនព្យាយាមដាក់ខ្លួនគេឲ្យព្យាយាមយល់ពីស្ថានភាពពិតជាក់ស្ដែងដែលបានកើតឡើងចំពោះអ្នកណាម្នាក់ឡើយ។ រឿងអ្វីៗដែលកើតឡើងសុទ្ធតែមានហេតុនៅពីក្រោយ។ បើសិនជាមិនដឹងច្បាស់នោះទេ អ្នកមិនអាចវាយតម្លៃបាននោះទេ។
៤. ពួកបន្លើសស្ថានភាព
មនុស្សប្រភេទនេះប្រៀបបានដូចជាមនុស្សបង្កបញ្ហា។ ពួកគេមិនចេះធ្វើឲ្យបញ្ហាក្លាយជាតូចរឺបាត់នោះទេ ព្រោះជំនាញរបស់គេគឺធ្វើឲ្យបញ្ហាតូចក្លាយជាបញ្ហាធំ។ ពេលខ្លះរឿងតូចតាចប៉ុណ្ណោះប៉ុន្តែគេបានបំប៉ោងវាឲ្យកាន់តែធំ បង្ករភាពវឹកវរជាដើម។ មិត្តភ័ក្រ្តដែលល្អជាមិត្តដែលចេះជួយដោះស្រាយបញ្ហាគ្នា មិនមែនមិត្តដែលពូកែតែបំប៉ោងស្ថានការណ៍នោះទេ។
៥. ពួកប្រើប្រាស់អារម្មណ៍ជ្រុល
មិត្តភ័ក្រ្តបែបនេះចូលចិត្តណាស់រឿងនិយាយពីអារម្មណ៍របស់គេប្រាប់អ្នក ហើយគេនឹងបន្តនិយាយប្រាប់អ្នក រហូតពីអ្វីដែលធ្វើឲ្យគេមិនសប្បាយចិត្ត ឬកើតទុក្ខ។ ប៉ុន្តែមនុស្សប្រភេទនេះ ចូលចិត្តតែនិយាយពីអារម្មណ៍របស់គេប៉ុណ្ណោះ ហើយគេមិនព្យាយាមកែប្រែ ឬធ្វើអ្វីមួយដែលធ្វើឲ្យខ្លួនគេមានការប្រសើរនោះឡើយ។ បើសិនជាអ្នកនៅជាមួយគេកាន់តែយូរវានឹងធ្វើឲ្យអ្នកកាន់តែមានភាពស្មុគស្មាញជាមិនខាន។
អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Lifehack
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments