សញ្ញាណប្រាប់ថា ក្នុងខ្លួនអ្នកកំពុងតែមានបរាសិត
Loading...
1. សញ្ញាទីមួយដែលអ្នកអាចជួបប្រទះនោះគឺ អ្នកមានអារម្មណ៍មិននឹងនរ និង ប្លែកខុសធម្មតា។ អ្នកចាប់ផ្តើមមានអារម្មណ៍ ធុញថប់ញឹកញាប់ អស់កម្លាំង តានតឹងក្នុងអារម្មណ៍ មានអារម្មណ៍ខុសប្លែកពីធម្មតា ជាញឹកញាប់។
2. អ្នកជួបបញ្ហាប្រព័ន្ធបញ្ចញចោលក្នុងរយៈថ្មីៗមកនេះ។ សញ្ញាទាំងអស់នោះរួមមាន ពិបាកក្នុងការបន្ទោរបង់ រាគដោយមិនដឹងមូលហេតុ និង ទល់លាមកជាដើម។ ជួនកាល មានបញ្ហានឹងការដើរខ្យល់ផងដែរ។
3. មានបញ្ហាជំងឺសើស្បែក ដែលមានដូចជា រោល កើតកន្ទួលក្រហម ពងបែក កើតរមាស់ ឬ ស្បែកស្ងួតជាដើម។
4. អ្នកក៏អាចមានបញ្ហាសតិអារម្មណ៍មួយចំនួនដូចជា ឆាប់ខឹង ឆាប់ភ័យ ធ្លាក់ទឹកចិត្ត ហត់ៗ ហើយជួនកាលឆាប់ភ្លេចជាដើម។
5. មួយទៀត គឺអ្នកមានបញ្ហា គេងមិនលក់នៅពេលយប់ ជាទូទៅគឺ ពិបាកទម្រេតខ្លួនសម្រាកណាស់។ ជួនកាល អ្នកអាចភ្ញាក់ច្រើនដងនៅពេលយប់ផងក៏មាន ឬ ឧស្សាហ៍មានសុបិនអាក្រក់ផង។
6. អ្នកមានបញ្ហារឿងទម្ងន់៖ អ្នកចាប់ផ្តើម ឡើង ឬ ស្រកទម្ងន់ លឿនខុសពីធម្មតា ទោះបីជារបបអាហាររបស់អ្នកនៅដដែលក៏ដោយ។
7. អ្នកញ៉ាំមិនស្កប់ស្កល់៖ ដោយសារតែពួកបរាសិតទាំងនោះនៅចាំក្រេបជញ្ជក់សារធាតុចិញ្ចឹមពីក្នុងរាងកាយរបស់អ្នក អ្នកចាប់ផ្តើមកែប្រែទម្លាប់ការញ៉ាំ។ អ្នកចាប់ផ្តើមញ៉ាំអាហារមិនងាយឆ្អែត ហើយតែងតែចង់ញ៉ាំរហូត។
8. សញ្ញាបន្ទាប់ដែលអាចកើតមានចំពោះអ្នក មានដូចជា ឧស្សាហ៍ឈឺសាច់ដុំ និង កន្លាក់ដៃជើង។ ក្រៅពីនេះ អ្នកក៏មានអារម្មណ៍ឈឺចាប់ក្នុងបេះដូង ឬ ស្ពឹកដៃជើងផង។
បើសិនជាអ្នកមានជួបបញ្ហាទាំងអស់នេះ គួរទៅជួបគ្រូពេទ្យដើម្បីពីនិត្យមើលឲ្យច្បាស់ និង ធ្វើការព្យាបាលឲ្យបានទាន់ពេល។
ប្រភព៖ Power of Positivity
ដោយ៖ ហ៊ាង សុគន្ធារី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។





No comments