ព័ត៌មានថ្មីបំផុត

វិធី៣​​យ៉ាង ដើម្បី​​គិត​​ឲ្យ​ដូច​​មនុស្ស​​សំខាន់​​​គិត​​

Loading...
វិធី​គិត​ឲ្យ​ដូច​មនុស្ស​សំខាន់​គិត មាន ៣ យ៉ាង គឺ ១-​មើលឃើញ​សំខាន់ ជួយ​ឲ្យ​អ្នក​គិតថា សំខាន់ ២-​គិតថា ការងារ​របស់ខ្លួន​សំខាន់ ៣-​គិត​ឲ្យ​ដូច​មនុស្ស​សំខាន់​គិត​។​




១-​មើលឃើញ​សំខាន់ ជួយ​ឲ្យ​អ្នក​គិតថា សំខាន់​៖
​ការបង្ហាញ​រូបភាព​ខាងក្រៅ​របស់​អ្នក វា​នឹង​និយាយ​ជាមួយ​អ្នក​... ចូរ​ជឿ​ឲ្យ​បានល្អ​ថា វា​នឹង​ជួយ​លើក​កម្លាំងចិត្ត និង​ការជឿជាក់​លើ​ខ្លួនឯង​ដល់​រូបអ្នក​។ ការបង្ហាញ​រូបភាព​ខាងក្រៅ ក៏​និយាយ​ជាមួយ​អ្នកដទៃ​ផងដែរ​... ហេតុនេះ សូម​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា វា​និយាយថា "​នេះ​គឺ​បុគ្គល​សំខាន់ ឆ្លាត ធូរធារ ទុកចិត្តបាន​"​។​

២-​គិតថា ការងារ​របស់ខ្លួន​សំខាន់​៖
​ពេល​គិតបែបនេះ អ្នកនឹង​បានទទួល​សញ្ញា​មកពី​ក្នុង​ចិត្ត អំពី​មធ្យោបាយ​ឲ្យ​អ្នកធ្វើការ​បាន​កាន់តែ​ល្អ​...​។ បើ​គិតថា ការងារ​ខ្លួន​សំខាន់ កូនចៅ​របស់​អ្នក ក៏​នឹង​គិតថា ការងារ​របស់​ពួកគេ​ក៏​សំខាន់​ដូចគ្នា​ដែរ​។​

៣-​គិត​ឲ្យ​ដូច​មនុស្ស​សំខាន់​គិត​៖
​នៅ​គ្រប់​ស្ថានការណ៍​ក្នុង​ជីវិត ចូរ​សួរ​ខ្លួនឯង​ថា "​តើ​នេះ​ជា​វិធី ដែល​មនុស្ស​សំខាន់​គិត មែនដែរ ឬទេ​?" ហើយ​ត្រូវ​ស្តាប់​តាម​ចម្លើយ​ទាំងនោះ​៕​

ប្រភព៖ សុខភាព

No comments